អន្តរជាតិ

ម្ចាស់គោឈ្មោះ Party Bus ដែលគេចពីសង្វៀនសម្តែងបាននិយាយថាParty Bus ត្រូវបានបង្ខំឲ្យសម្រាកពីការសម្តែង

ប្រែសម្រួល៖ ប្រុសស្អាត
គោសម្តែងឈ្មោះ Party Bus អាយុ ៣ ឆ្នាំដែលបង្កាត់ពូជសម្រាប់ការសម្តែង bucking នៅក្នុង rodeo ដំបូងហើយក៏ជាលើកចុងក្រោយផងដែរ។

គោសម្តែងParty Bus -ត្រូវបានយកឈ្មោះតាមគោឈ្មោលដែលបានបង្កាត់ពូជដល់វាឈ្មោះថា Short Bus – ដែលបានជាប់ចំណាត់ថ្នាក់កម្រឹតថ្នាក់ជាតិកាលពីចុងសប្តាហ៍មុន។ នៅក្នុងកាសម្តែងឯ rodeo ជាលើកដំបូងរបស់គោParty Bus វាបានបំផ្លាញរបងហើយរត់ចេញពីសង្វៀនដែលមានមនុស្សច្រើនកំពុងទស្សនានៅរដ្ឋ Oregon ដោយបានធ្វើអោយមនុស្ស ៣ នាក់រងរបួសដោយសារវាផងដែរ។

ម្ចាស់គោ Party Bus បាននិយាយថាគោ Party Bus បានបង្កឲ្យមានកំហុស តែមិនមានចេតនាធ្វើឲ្យអ្នកណាម្នាក់រងរបួសនោះទេ ម្ចាស់របស់វាបានបន្ថែមថា នេះជាលើកទីមួយហើយដែល Party Bus បានគេចពីសង្វៀនដែលមានមនុស្សច្រើនកំពុងទស្សនា។

“Party Bus គ្រាន់តែគេចចេញពីរឿងនេះហើយវាក៏បានកើតឡើងរួចទៅហើយអរគុណដល់ព្រះជាម្ចាស់។ ខ្ញុំមិនដឹងថាគោនេះធ្វើដូច្នេះនោះទេ” ម្ចាស់គោលោក Mike Corey បានប្រាប់អ្នកយកព័ត៌មាន Associated Press យ៉ាងដូច្នេះ។

វីដេអូបានបង្ហាញឲ្យឃើញហ្វូងមនុស្សដែលចូលរួមក្នុងពិធីសម្តែង Sisters Rodeo កាលពីថ្ងៃសៅរ៍បង្ហាញថាគោ Party Bus បំផ្លាញរបងហើយរត់កាត់តំបន់ព្រៃសម្បទាន ហើយបានជល់នារីម្នាក់ប៉ើងលើអាកាស។

សមាគម Sisters Rodeo បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីសម្តែងនៅតាមទីលាន rodeo សត្វគោParty Bus បានរត់ត្រឡប់ទៅកន្លែងចិញ្ចឹមសត្វ Rodeo ដែលបុគ្គលិកនៅទៅនោះបានឆ្លើយតបយ៉ាងរហ័សដើម្បីចាប់គោ Party Bus ប្រកបដោយសុវត្ថិភាព”។

ការរត់គេចរបស់គោ Party Bus មានរយៈពេលសាមសិបវិនាទី លោក Thad Olsen ប្រធានពន្លត់អគ្គិភ័យនៃតំបន់ការពារភ្លើងជនបទ Cloverdale បានប្រាប់អ្នកយកព័ត៌មាន AP យ៉ាងដូច្នេះ។

“វាពិតជាសំណាងណាស់ដែលយើងមានមនុស្សត្រឹមតែបីនាក់ប៉ុណ្ណោះដែលរបួស។Olsen បានបញ្ជាក់ថា មនុស្សម្នាក់បានបាក់ដៃ និងម្នាក់ទៀតរបួសក្បាល និងក។ស្ត្រីដែលត្រូវគោជល់របួសធ្ងន់បន្តិច។

Corey បាននិយាយថាគាត់ខកចិត្តដែលការសម្តែង rodeo របស់គោ Party Bus គឺជាលើកដំបូងរបស់វាហើយក៏ជាលើកចុងក្រោយសម្រាប់វាផងដែរ។

លោក Corey បាននិយាយថា Party Bus ត្រូវបានបង្កាត់ពូជចេញពីគោឈ្មោះ Short Bus ដែលបានឈ្នះពានរង្វាន់ថ្នាក់ជាតិ ហើយត្រូវបានបណ្តុះបណ្តាលសម្រាប់ការសម្តែង bucking ជាមួយ dummy ដែលជាអ្នកបញ្ជានៅពីចម្ងាយ។ប៉ុន្តែគាត់ចង់ឲ្យគេផ្តល់ឱកាសឲ្យ Party Bus ម្តងទៀតជាលើកទីពីរ។

ឥឡូវនេះ Party Bus ត្រូវបានគេ “ថ្កោលទោស” បានន័យថាសមាគម Rodeo Cowboys វិជ្ជាជីវៈនឹងមិនអនុញ្ញាតឲ្យវាចូលរួមសម្តែងក្នុងកម្មវិធី rodeo ម្តងទៀតនោះទេ នេះបើយោងទៅតាម Corey។

សត្វគោParty Bus នឹងចំណាយពេលនៅក្នុងកសិដ្ឋានរបស់ Corey នៅភាគខាងកើតវ៉ាស៊ីនតោន៕