អន្តរជាតិ

រកឃើញគ្រោងឆ្អឹងដ៏អាថ៌កំបាំងនៅការដ្ឋានសំណង់ ក្រុងញូវយ៉ក បង្កឲ្យមានការលំបាកក្នុងការស៊ើបអង្កេត

ប្រែសម្រួល៖រតនា
កម្មករសំណង់កោះឡុងបានជីករកឃើញគ្រោងឆ្អឹងមនុស្សដ៏អាថ៌កំបាំងបំផុតមួយនៅក្នុងអគារលំនៅឋានក្នុងបរិវេណកោះឡុងពេលថ្មីៗនេះ។
ភ្នាក់ងារប៉ូលិសបាននិយាយថា ការរកឃើញគ្រោងឆ្អឹងមនុស្សដ៏អាថ៌កំបាំងកាលពីថ្ងៃចន្ទនៅក្នុងផ្ទះល្វែង Eagle Rock Apartments របស់ Woodbury នេះប៉ូលិសខោនធី Nassau កំពុងធ្វើការស៊ើបអង្កេតយ៉ាងស៊ីជម្រៅ។

អ្នកគ្រប់គ្រងអគាលំនៅឋានរនេះបានប្រាប់ភ្នាក់ងារ សារព័ត៌មានថាអដ្ឋិធាតុនេះមានអាយុកាលជាង ១០០ ឆ្នាំហើយ ។ប៉ុន្តែអ្នកគ្រប់គ្រងអគាលំនៅឋានដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរូបនេះដែលត្រូវបានទាក់ទងដោយអ្នកយកព័ត៌មាននោះមិនបានបញ្ជាក់ពីការរៀបរាប់របស់គាត់នៅមុននេះនោះទេ។ អ្នកគ្រប់គ្រងអគាលំនៅឋានម្នាក់នេះបានបដិសេធថា “គ្មានសេចក្តីរាយការណ៏អ្វីនោះទេ”។

សមត្ថកិច្ចបានដឹងអំពីការកឃើញនូវអដ្ឋិធាតុដ៏អាថ៌កំបាំងនេះតាមរយៈទូរសព្ទលេខ ៩១១ ប្រហែលម៉ោង ៤ រសៀល។

មន្ត្រីប៉ូលិសបាននិយាយថា មានការលំបាកក្នុងការស៊ើបអង្កេត ហេតុនេះហើយបានអនុញ្ញាតឲ្យគ្រូពេទ្យយកគ្រោងឆ្អឹងមនុស្សដ៏អាថ៌កំបាំងនេះទៅធ្វើកោសល្យវិច័យ។ បន្ទាប់មកការស៊ើបអង្កេតបន្ថែមនិងត្រូវធ្វើបន្តដោយយោងទៅតាមលទ្ធផលនៃការធ្វើកោសល្យវិច័យនោះ៕