កីឡា

ប្រកួតបាល់ទាត់កីឡាករវ័យ៣៥ឆ្នាំឡើងមិត្តភាព ៖ កីឡាករមហាជនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានលេខ១

ដោយ : បន្ទាយ

បាត់ដំបង ៖ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពេញមួយថ្ងៃ​ ក្រុមកីឡាករបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលបាន​ជយលាភីលេខ១​ ក្នុងការប្រកួតពានរង្វាន់”មិត្តភាពឣាយុ៣៥ឆ្នាំឡើង “នៅទីលានបាល់ទាត់កូននាគបឹងរាំង ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៤ ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីភាព​ លោកសេនីយ៍​ទោ​ សេង​ ធារិន​ មេបញ្ជាការរង​ នាយសេនាធិការ​ យោធភូមិភាគ៥​និងប្រធានសហព័ន្ធកីឡាបញ្ចសិលាដែលរៀបចំកម្មវិធីនេះផងដែរ។

ការប្រកួតនិងលទ្ធផលតាមពូលនិងក្រុមក្នុងរយៈពេលពេញមួយថ្ងៃ រួមមាន ៖

ជំនួបទី១ ក្រុមបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យ ប្រកួតជាមួយ ក្រុមបាល់ទាត់ថៃឡែន មកពីប្រទេសថៃ (លទ្ធផល២-០) ។

ជំនបទី២​ ក្រុមបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យ ប្រកួតជាមួយក្រុមបាល់ទាត់ SCS ភ្នំពេញ (លទ្ធផល២-០)។

ជំនួបទី៣​ ក្រុមបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យ ប្រកួតជាមួយក្រុមគ្រុឌមាស សៀមរាប (លទ្ធផល១-០)។

​ជំនួបទី៤​ ក្រុមបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យ ប្រកួតជាមួយក្រុមបាល់ទាត់ បូរីរ៉ាត់ កំពត​ (លទ្ធផល២-០)។

​ ជំនួបចុងក្រោយ​ ក្រុមបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យ​ ប្រកួតជាមួយក្រុមបាល់ទាត់ DID បាត់ដំបង  ម្ចាស់ផ្ទះ​ (ជាលទ្ធផល​ ៣​-១)។

សូមបញ្ជាក់ថា​ ការប្រកួតនេះក៏មានកីឡាករចូលរួមចំនួន០៦ក្រុមមកពីរាជធានី-ខេត្ត ក្នុងនោះក៏មានការចួលរួមប្រកួតកីឡាករមកពីប្រទេសថៃចំនួន០១ក្រុមផងដែរ។

ចំណាត់ថ្នាក់លេខ១​ បានទៅលើក្រុមមហាជនខេត្តបន្ទាយមានជ័យ​ ទទួលបានពាន១ មេដាយមាស និងថវិកា២លាន៤សែនរៀល ។លេខ២​ បានទៅលើក្រុមបាល់ទាត់ បូរីរ៉ាត់ កំពត​ ទទួលបានពាន១ មេដាយប្រាក់ម្នាក់១ និងថវិកា១លាន៦០ម៉ឺនរៀល លេខ៣​ ក្រុមបាល់ទាត់ SCS ភ្នំពេញទទួលបានពាន១ មេដាយសំរឹទ្ធិ១ម្នាក់ ថវិកា១លាន២សែនរៀល អាជ្ញាកណ្ដាល៧នាក់ ម្នាក់ទទួលបានថវិកា២០ម៉ឺនរៀល គណៈចាត់កម្មវិធី២នាក់ ម្នាក់ទទួលបាន៤០ម៉ឺនរៀល ក្មេងរើសបាល់៦នាក់ ម្នាក់ទទួលបាន៥ម៉ឺនរៀល ៕