ប្រែសម្រួល៖ស-សម្បត្តិ
អស់រយៈពេលជាច្រើនឆ្នាំមកហើយចាប់តាំងពីបណ្តាញផ្លូវរូងក្រោមដីសម្ងាត់មួយនេះត្រូវបានគេរកឃើញនៅក្រោមទីក្រុង Tampa តែវត្ថុបំណងនៃការកសាងរូងផ្លូវសម្ងាត់ក្រោមដីនេះនៅតែបង្កប់អាថ៌កំបាំងចាក់ស្រេះដែលគេស្មានមិនត្រូវរហូតមកដល់ពេលនេះ។
រូងផ្លូវឆ្លងកាត់ក្រោមដីនៅខាងក្រោមទីក្រុង Ybor ប្រហែលជាត្រូវបានគេប្រើប្រាស់ដើម្បីរត់ពន្ធមនុស្សដែលជាជនអន្តោប្រវេសន៍ គ្រឿងញៀនឬគ្រឿងស្រវឹង ឬលុយសម្រាប់ក្រុមម៉ាហ្វីយ៉ាជាដើម។
លោកវេជ្ជបណ្ឌិត Lori Collins មកពីមជ្ឈមណ្ឌលសម្រាប់បេតិកភណ្ឌឌីជីថលរបស់សាកលវិទ្យាល័យ South Florida បានប្រាប់អ្នយកព័ត៌មាន ថា “អាថ៌កំបាំងនៃផ្លូវរូងក្រោមដីដ៏សម្ងាត់មួយនេះពិតជាសំខាន់ណាស់” ។“កម្ពស់ផ្លូវរូងក្រោមដី អ្នកអាចឈរបាន ហើយអាចពត់ខ្លួនបានបន្តិចបន្តួចផងដែរ“។
ច្រកផ្លូវចូលដែលគេស្គាល់នៅគ្រាចុងក្រោយបំផុតនោះគឺចូលទៅតាមរូងក្រោមដីដែលត្រូវបានគេដុតបំផ្លាញកាលពីឆ្នាំ ២០០១ ក៏ប៉ុន្តែទីក្រុងនេះត្រូវបានគេសង្ស័យថាមានគេរកឃើញផ្លូវរូងក្រោមដីមួយផ្សេងទៀតនៅឆ្នាំ ២០១៨ នៅក្នុងអំឡុងពេលសាងសង់ផ្លូវទៅកាន់រោងចក្រស៊ីហ្គា Ybor ។
អ្នកស្រាវជ្រាវបានចូលទៅក្នុងរូងផ្លូវនោះដើម្បីគូសផែនទីខាងក្នុង។លោក Collins បានប្រាប់អ្នកយកព័ត៌មានថា “នៅពេលដែលយើងចូលទៅក្នុងផ្លូវរូងក្រោមដីគ្រប់ផ្លូវយើងបានដឹងថាមានអណ្តូងទឹកនៅក្បែរនោះ”។
ពួកគេក៏បានរកឃើញសំបកដបសេសល់មួយ ដែលអ្នកស្រាវជ្រាវនិយាយថាគេអាចបញ្ជាក់បានថា ផ្លូវរូងក្រោមដីនេះត្រូវបានប្រើដើម្បីរត់ពន្ធគ្រឿងស្រវឹងនៅកំឡុងពេលហាមឃាត់ ដែលទំនងជាសមហេតុផលដែលត្រូវបានគេចាត់ទុកថាទីក្រុងនេះធ្លាប់ត្រូវបានគ្រប់គ្រងគឺវាជាផ្លូវរូងក្រោមដីដែលត្រូវបានគេប្រើដើម្បីដឹកជញ្ជូនប្រាក់ដោយសុវត្ថិភាពក្នុងគ្រាដែលទីក្រុងនេះ “គ្មានច្បាប់” លោក Rodney Kite-Powell បានអះអាងយ៉ាងដូច្នេះ។
ផ្លូវរូងក្រោមដីនេះបានតភ្ជាប់រោងចក្រស៊ីហ្គា Ybor ក្នុងទីក្រុងនេះហើយផ្លូវរូងក្រោមដីគឺគ្មានអ្វីចម្លែកនោះទេគឺស្រដៀងទៅនឹងប្រព័ន្ធលូបង្ហូរទឹក។
លោក Kite-Powell បានពន្យល់ថា វាទំនងជាត្រូវបានគេសាងសង់ដំបូងជាលូ ដែលជាប្រភេទប្រព័ន្ធលូទឹកដ៏ត្រឹមត្រូវគ្រាន់តែវាមានរាងតូចជាងលូទឹកបន្តិច”។”ហើយបន្ទាប់មកប្រព័ន្ធលូនេះត្រូវបានគេបោះបង់ចោលនៅចុងទសវត្សរ៍ឆ្នាំ ១៩០០ ឬប្រហែលនៅឆ្នាំ ១៩២០” ។
អ្នកស្រាវជ្រាវបានបង្កើតរូបភាព 3D នៃផ្លូវរូងក្រោមដី ប៉ុន្តែគេមិនដឹងប្រវែងពិតប្រាកដនោះទេ ទោះបីជាអ្នកខ្លះថាខ្លះថាវាមានចម្ងាយ ៣ ម៉ាយពីកំពង់ផែ Tampa ក៏ដោយ៕