ប្រែសម្រួល៖ តារា
ទាហានជើងចាស់អាមេរិកអាយុ ១០២ ឆ្នាំម្នាក់ជំនាន់សង្គ្រាមលោកលើកទី ២ ដែលជាអ្នកធ្លាប់បានឃើញទង់ជាតិអាមេរិកបង្ហូតនៅលើទឹកដីជប៉ុនហៅថា Iwo Jima នោះឥឡូវនេះគាត់បានស្លាប់ក្នុង ខណៈពេលដែលគាត់កំពុងធ្វើដំណើរទៅកាន់ប្រទេសបារាំងដើម្បីចូលរួមរំលឹកខួបលើកទី ៨០ នៃថ្ងៃ មរណភាព(Death -Day) ។
ភ្នាក់ងារអង្គការ អតីតយុទ្ធជនបានថ្លែងថា Robert Persichitti មកពីក្រុង Fairport រដ្ឋញូវយ៉ក បានទទួលការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ក៏ប៉ុន្តែទោះជាមានការជួយសង្គ្រោះយ៉ាងណាក៏ដោយ គាត់ក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្រសប្តាហ៍មុន។
អតីតយុទ្ធជនអាមេរិកអាយុ ១០២ ឆ្នាំម្នាក់នេះបានធ្វើដំណើរជាមួយក្រុមសារមន្ទីរជាតិសង្គ្រាមលោកលើកទី ២ តាមនាវានៅតាមឆ្នេរសមុទ្រឆ្ពោះទៅកាន់ Normandy នៅមុនពេលព្រឹត្តិការណ៍ D-Day ចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍គឺជាពេលដែលគាត់បានធ្លាក់ខ្លួនឈឺភ្លាមៗហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ គាត់ស្ថិតនៅក្នុងចំណោមអតីតយុទ្ធជនអាមេរិកដែលនៅរស់រានមានជីវិតហើយពួកគេកំពុងធ្វើធម្មយាត្រាទៅកាន់ឆ្នេរ Normandy នៅក្នុងសប្តាហ៍នេះ ដើម្បីប្រារព្ធខួបនៃសង្គ្រាមលុកលុយនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ១៩៤៤។
Persichitti គាត់ធ្លាប់បម្រើការនៅ Iwo Jima, Okinawa និង Guam ជាអ្នកវិទ្យុទាក់ទងថ្នាក់ទីពីរនៅលើនាវាចម្បាំង USS. Eldorado នៅក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ។
គាត់ស្ថិតក្នុងចំណោមទាហានអាមេរិកដែលបានឃើញការលើកទង់ជាតិអាមេរិកនៅលើភ្នំ Suribachi នៅលើ Iwo Jima នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ១៩៤៥ ដែលគេបានថតរូបដ៏ល្បីល្បាញបំផុតមួយនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២។
Persichitti បានប្រាប់ Stars and Stripes ក្នុងបទសម្ភាសន៍កាលពីឆ្នាំ ២០១៩ ថា នៅពេលគាត់ត្រឡប់ទៅតំបន់នោះវិញថា “ខ្ញុំនៅលើនាវា” ។ “ពេលខ្ញុំមកដល់កោះក្នុងថ្ងៃនេះ ខ្ញុំទើបតែខូចចិត្ត”។
Persichitti ធ្លាប់បានបង្ហាញនៅក្នុងបទសម្ភាសន៍ថាគាត់បានគោរពវិញ្ញានក្ខន្ធមិត្តរួមអាវុធដែលបានស្លាប់ទៅនៅរៀងរាល់ថ្ងៃសុក្រ។
គាត់បាននិយាយថា “ខ្ញុំពាក់អាវយឺតមានដៃអាវពណ៌ក្រហមជារៀងរាល់ថ្ងៃសុក្រ ខ្ញុំពាក់ពណ៌ក្រហមនោះគឺតំណាងឲ្យឈាមនៃការលះបង់ឈាមស្រស់សាច់ស្រសនៅក្នុងសង្គ្រាមលោកលើកទីពីរ”។
បន្ទាប់ពីសង្រ្គាមលោកលើកទីពីរ Persichitti បានក្លាយជាគ្រូបង្រៀនសម្រាប់សាលាសាធារណៈនៅ Rochester ។ នៅពេលចូលនិវត្តន៍ គាត់បានទៅសួរសុខទុក្ខក្មេងៗនៅក្នុងសាលា ដើម្បីនិយាយជាមួយពួកគេអំពីសង្គ្រាមលោកលើកទីពីរ។“”គាត់ទៅសួរសុខទុក្ខក្មេងៗនៅក្នុងសាលានិងប្រាប់សិស្សសាលាអំពីបទពិសោធរបស់គាត់កាលដែលកាត់ឡើង និងបទពិសោធរបស់គាត់នៅក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ”។
Persichitti ត្រូវបានគេចារឹកឈ្មោះរបស់គាត់នៅសាលកិត្តិនាមអតីតយុទ្ធជននៃព្រឹទ្ធសភារដ្ឋញូវយ៉កនៅឆ្នាំ ២០២០៕