អន្តរជាតិ

បុគ្គលិកក្រុមហ៊ុន Boeing ពីរនាក់ទៀតចេញមុខផ្តល់ព័ត៌មានជាសាធារណៈជុំវិញសុវត្ថិភាពយន្តហោះBoeing

ប្រែសម្រួល៖ ស្រីស្រស់
អតីតបុគ្គលិកពីរនាក់ទៀតរបស់ក្រុមហ៊ុន Boeing បានប្រាប់អ្នកយកព័ត៌មាន The Post ថា ទោះបីជាពួកគេត្រូវស្លាប់ដោយសារតែការផ្តល់ព័ត៌មាននេះក៏ដោយក៏ពួកគេបានតាំងចិត្តច្រើនជាងពេលណាៗទាំងអស់ដើម្បីប្រាប់ពីការពិតអំពីអ្វីដែលពួកគេបានចោទថាជាគ្រោះថ្នាក់នៅក្នុងការផលិត យន្តហោះBoeing ដែលប្រកបទៅដោយស្លាកស្នាមនៃគុណវិបត្តិផ្នែកគុណភាពនៃសុវត្ថិភាពរបស់យន្តហោះ។

Roy Irvin ដែលជាបុគ្គលិកជើងចាស់របស់ក្រុមហ៊ុន Boeing និង Santiago Paredes ដែលធ្វើការនៅ Spirit AeroSystems (មិនមែនជាក្រុមហ៊ុន Spirit Airlinesនោះទេ) ពួកគេជាអ្នកបញ្ចេញព័ត៌មានទៅឲ្យមនុស្ស២០នាក់យ៉ាងតិចអំពីបញ្ហាសុវត្ថិភាព និងគុណភាពនៃការផលិតយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍យក្សមួយនេះ។

សក្ខីកម្មដែលបានផ្តល់ដោយពួកគេទាំងពីរគឺបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Boeing ត្រូវបានគេរកឃើញកំហុសតាមរយ:ការផ្តល់សក្ខីកម្មរបស់អ្នកបញ្ចេញព័ត៌មានជាបន្តបន្ទាប់បណ្តាលឲ្យមានការស៊ើបអង្កេតរបស់សភាអាមេរិក។

របាយការណ៍នៅក្នុងខែកញ្ញាឆ្នាំ ២០២០ ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Boeing បានបង្ហាញថាគួរឲ្យភ័យខ្លាចដូចជាការធ្លាក់យន្តហោះ 737 MAX ចំនួនពីរនៅក្នុងឆ្នាំ ២០១៨ និង ២០១៩ គឺ “ឈានដល់កម្រិតគ្រោះថ្នាក់ដ៏រន្ធត់បំផុត” លើសពីនេះ “ការបរាជ័យម្តងហើយម្តងទៀត និងធ្ងន់ធ្ងរ” ដោយសារតែការធ្វេសប្រហែសរបស់ក្រុមហ៊ុន និងនិយតករ។

បន្ទាប់មកនៅក្នុងខែមករា គម្របតួយន្តហោះរលុងប៊ូឡុងបានរហែកចេញពីតួយន្តហោះ Boeing 737 MAX-9 ថ្មីរបស់ Alaskan Airlines នៅកម្រឹតកម្ពស់ ១០,០០០ហ្វីត ។

អ្នកបញ្ចេញព័ត៌មានបានប្រាប់ភ្នាក់ងារយកព័ត៌មាន The Seattle Times ថាក្រុមហ៊ុន Boeing បង្កឲ្យមានកំហុសកើតឡើងដោយសារតែតួយន្តហោះត្រូវបានចែកចាយដោយក្រុមហ៊ុនផលិតរបស់ខ្លួន Spirit បន្ទះគម្របតួយន្តហោះមួយត្រូវបានគេយកចេញពីរោងចក្រ Boeing’s Renton, Washington ហើយបានដំឡើងឡើងវិញដោយគ្មានភ្ជាប់ប៊ូឡុងសំខាន់ចំនួនបួន។

ឥឡូវនេះ Irvin និង Paredes កំពុងនិយាយចេញមក។

ចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៧ Irvin ជាអ្នកស៊ើបអង្កេតលើគុណភាពផលិតរបស់ក្រុមហ៊ុន Boeing នៅ North Charleston, SC បានព្យាយាមធានាថាយន្តហោះ 787 Dreamliner តម្លៃ ២៥០ លានដុល្លារបានត្រៀមខ្លួនរួចរាល់ហើយដើម្បីដាក់ឲ្យដំណើរការនៅមុនពេលពួកគេត្រូវបានអូសចេញពីរោងចក្រ។ គាត់បានចាប់ផ្ដើមបំរើការនៅក្រុមហ៊ុននេះក្នុងឆ្នាំ ២០០៩។

Irvin បាននិយាយថាគាត់ “បានបញ្ជូនវាត្រឡប់ទៅវិញ” ស្ទើរតែរាល់ថ្ងៃចំពោះបញ្ហាកង្វះខាតសុវត្ថិភាពនិងគុណភាពធ្ងន់ធ្ងរដែលគាត់បានរកឃើញនៅលើយន្តហោះដែលបាននាំចេញពីរោងចក្រហើយនិងដាក់ឲ្យហោះហើរ។ ទាំងនេះមានន័យថាយន្តហោះត្រូវបានគេសន្មតថាវាត្រូវបានត្រួតពិនិត្យរួចរាល់ហើយត្រូវបានគេរកឃើញថាវាល្អទៅវិញសួរថាធ្វើបែបនេះតើដើម្បីអ្វីទៅ។

Irvin បានប្រាប់ The Post ថា “ការបាត់ឧបករណ៍សុវត្ថិភាពនៅលើ Hardware ឬ Hardware ដែលមិនមានការរឹតបន្តឹងប៊ូឡុង មានន័យថាអ្នកនឹងមិនអាចគ្រប់គ្រងយន្តហោះបានទេ ប្រសិនបើឧបករណ៍ទាំងនោះមិនដំណើរការ”។”ឧបករណ៍សុវត្ថិភាពគឺនៅទីនោះ។ ប្រសិនបើឧបករណ៍មិនត្រូវបានធានាសុវត្ថិភាពត្រឹមត្រូវ វាមិនដំណើរការហើយអ្នកនឹងមិនអាចគ្រប់គ្រងយន្តហោះបានឡើយ”។

Irvin បានធ្វើការជាមួយ John Barnett ដែលជាអ្នកផ្តល់ព័ត៌មាន Boeing អាយុ ៦២ ឆ្នាំ ដែលត្រូវបានគេរកឃើញថាបានស្លាប់កាលពីថ្ងៃទី ៩ ខែមីនា នៅក្នុងចំណតរថយន្តក្នុងសណ្ឋាគារមួយក្នុងរដ្ឋ South Carolina ដោយមានកាំភ្លើងខ្លីពណ៌ប្រាក់នៅក្នុងដៃរបស់គាត់ បន្ទាប់ពីគាត់បានខកខានមិនបានបង្ហាញខ្លួនសម្រាប់ផ្នែកទីពីរនៃការផ្តល់សក្ខីកម្មរបស់គាត់ប្រឆាំងនឹងក្រុមហ៊ុន។ ប៉ូលីសបានសន្និដ្ឋានថា Barnett បានស្លាប់ដោយសារការបាញ់សម្លាប់ខ្លួនឯង។

បន្ទាប់មក Joshua Dean អាយុ ៤៥ ឆ្នាំជាអតីតសវនករផ្នែកគុណភាពនៅ Spirit AeroSystems បានទទួលមរណភាពនៅដើមខែឧសភាដោយសារការឆ្លងមេរោគ៕