អន្តរជាតិ

អ្នកជំនាញតាមប្រមាញ់ហ្វូស៊ីលនៅឆ្នេររដ្ឋ Floridaរសហរដ្ឋអាមេរិករកឃើញហ្វូស៊ីលភ្លុកដំរីព្រៃអំបូរ (mastodon)ជំនាន់បុរេប្រវត្តិមានអាយុរាប់លានឆ្នាំ

ប្រែសម្រួល៖ស-សម្បត្តិ
Lundberg អ្នកជំនាញខាងជីវវិទ្យាសមុទ្រនៅរដ្ឋ Florida បានរកឃើញហ្វូស៊ីលភ្លុកដំរីព្រៃក្នុងជំនាន់បុរេប្រវត្តិក្នុងពេលថ្មីៗនេះ ខណៈពេលកំពុងស្វែងរកហ្វូស៊ីលតាមឆ្នេរ Sunshine រដ្ឋ Florida សហរតដ្ឋអាមេរិក។

Lundberg ដែលបានសិក្សាជីវវិទ្យាសមុទ្រនៅសាកលវិទ្យាល័យ South Florida បានប្រាប់ Fox News Digital ថាគាត់បានរកឃើញហ្វូស៊ីលភ្លុកដំរីព្រៃអំបូ (mastodon) ខណៈពេលដែលកំពុងដើររើសហ្វូស៊ីលពីតំបន់ Manasota Key ដែលមានចម្ងាយប្រហែល ៩០ ម៉ាយពីភាគខាងត្បូងទីក្រុង Tampa ។

គាត់បានរកឃើញហ្វូស៊ីលដែលជាភ្លុកដំរីព្រៃនេះនៅខែមេសា។ ហ្វូស៊ីលភ្លុកសត្វដំរីព្រៃអំបូរ (mastodon) នេះនៅមិនទាន់ចុះកាលបរិច្ឆេទ ដែលអាចមានអាយុរាប់លានឆ្នាំមកហើយ។

ខណៈពេលនោះដែរក៏មានបុរសម្នាក់ផ្សេងទៀតអាយុ ២៨ ឆ្នាំម្នាក់បាននិយាយថាគាត់បានស្វែងរកហ្វូស៊ីលភ្លុកសត្វដំរីព្រៃអំបូរ (mastodon) នេះអស់រយៈពេល ១២ ឆ្នាំហើយ។

Lundberg បាននិយាយថា “ការស្វែងរកបំណែកហ្វូសិលតូចៗ និងបំណែកនៃភ្លុករបស់ដំរី(mastodon) គឺជារឿងធម្មតា ប៉ុន្តែការរកឃើញហ្វូសិលដ៏ធំហើយត្រូវបានគេរក្សាទុកឲ្យបានល្អនោះគឺជារឿងដ៏កម្រណាស់” ។
យោងតាមអ្នកផ្តល់សេវាឧទ្យានជាតិ (NPS) បានឲ្យដឹងថាដំរី Mastodons អាមេរិកបានផុតពូជប្រហែល ១០,៥០០ ឆ្នាំមុន។

សត្វដំរីដ៏ធំនេះមានវត្តមានភាគច្រើនមាននៅអាមេរិកប៉ែកខាងជើង និងអាមេរិកកណ្តាល ចាប់ពីអាឡាស្កា រហូតដល់ម៉ិកស៊ិក។

គេហទំព័ររបស់ទីភ្នាក់ងារ NPS បង្ហាញថា “ដំរី mastodon មានវត្តមានតាំងពី ៤ ទៅ ៣ លានឆ្នាំមុន ដំរីmammoths ដែលមកដល់អាមេរិកខាងជើងក្រោយដំរី mastodon គឺវាមកនៅក្នុងកំឡុងធ្លាក់ទឹកកកក្នុងយុគសម័យ Pleistocene” ។

នៅយុគសម័យ Pleistocene មានអាយុកាលពី ២.៦ លានឆ្នាំដល់ ១១.៧០០ លានឆ្នាំមុន។

NPS បានបន្ថែមថាអំបូរដំរីយក្ស “Mastodons មានវត្តមានរួមគ្នានៅកន្លែងជាច្រើនជាមួយដំរីយក្ស mammoths ប៉ុន្តែអំបូដំរីរបស់អាមេរិកខាងជើងទាំងអស់បានផុតពូជប្រហែល ១០,៥០០ ឆ្នាំមុន” ។

Lundberg ផ្តល់ដំបូន្មានថា អ្នកប្រមាញ់ហ្វូស៊ីលដែលប្រាថ្នាចង់បាន គួរតែចងចាំទុកសម្រាប់ការស្វែងរកហ្វូស៊ីលក្នុងជំនាន់បុរេប្រវត្តិ។

Lundberg បាននិយាយថា គាត់នឹងរក្សាទុកភ្លុកដំរី mastodon លុះត្រាតែគាត់យល់ថាវាសំខាន់គ្រប់គ្រាន់ទើបគាត់បរិច្ចាគ។

គាត់បាននិយាយថា “ខ្ញុំមានគម្រោងរក្សាវាទុក ប៉ុន្តែខ្ញុំត្រូវតែរាយការណ៍នៅចុងឆ្នាំទៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិក្នុងរដ្ឋផ្លរីដា” ។”ប្រសិនបើពួកគេយល់ថាវាមានសារៈសំខាន់ខាងវិទ្យាសាស្ត្រ ខ្ញុំត្រូវតែបរិច្ចាគវា” ។

Fox News Digital បានទាក់ទងទៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិរដ្ឋផ្លរីដា ដើម្បីសុំការអត្ថាធ្វើធិប្បាយ ប៉ុន្តែអ្នកជំនាញមិនអាចធ្វើអត្ថាធិប្បាយបានទេនៅពេលបោះពុម្ពផ្សាយនេះ៕