កីឡា

ការប្រកួតរវាងMike Tyson និង Jake Paul ត្រូវបានពន្យារពេលដោយសារតែជំងឺ

ប្រែសម្រួល៖ តារា
ការប្រកួតរវាង Jake Paul និង Mike Tyson ដែលគេរំពឹងទុកយ៉ាងខ្លាំងគឺត្រូវបានខកខានហើយស្ថិតនៅក្នុងភាពស្រពេចស្រពឹលមិនប្រាកដប្រជានៅឡើយ។

ការប្រកួតនេះត្រូវបានពន្យារពេលកាលពីសប្តាហ៍មុន បន្ទាប់ពីជើងខ្លាំង Mike Tyson វ័យ ៥៧ ឆ្នាំរូបនេះបានក្អួត និងវិលមុខនៅលើយន្តហោះដោយសារតែជំងឺដំបៅរលាក។

វេជ្ជបណ្ឌិតបានណែនាំគាត់ឲ្យលើកការប្រកួតរហូតដល់រដូវស្លឹកឈើជ្រុះ។ លោក Chris Mannix អ្នកយកព័ត៌មាន Sports Illustrated បានអះអាងថាគេពិតជាមានការបារម្ភថាតើ Tyson អាចនឹងប្រកួតជាមួយ Paul បានដែរឬទេ?

ពួកគេនិយាយថាវាគ្រាន់តែជាបញ្ហាដំបៅតិចតួច ប៉ុន្តែខ្ញុំមិនគិតថាវាជារឿងតូចតាចសម្រាប់ជីវិតមនុស្សនោះទេ ជាពិសេសវាទាមទារឲ្យអ្នកមានស្ថានភាពល្អប្រសើរដើម្បីប្រកួត។ លោក Mannix បាននិយាយនៅក្នុងអំឡុងពេលបង្ហាញខ្លួននៅលើ «The Rich Eisen Show» កាលពីថ្ងៃចន្ទ។

គាត់បានបន្តទៀតថា «មានការប្រកួតមួយចំនួនទៀតដែលមាននៅលើកាតដ៏ជាក់លាក់នេះ។»
ទោះជាយ៉ាងណា អ្នកយកព័ត៌មានរូបនេះបានលើកឡើងថា គាត់មិនជឿថាការប្រកួតនេះត្រូវបានបញ្ចប់ដោយសារតែជំងឺរំខានទាំងស្រុងនោះទេ៕