អន្តរជាតិ

កាត់ទោសអ្នកដំណើរស្រវឹងលើយន្តហោះជើងហោះហើរ Delta 235 ដាក់គុក ៦ ខែពីបទវាយដំអ្នកបម្រើលើយន្តហោះ

ប្រែសម្រួល៖ស្រីស្រស់
កាលពីថ្ងៃព្រហស្បតិ៍ អ្នកធ្វើដំណើរ Shachar Bivas អាយុ ៤៤ ឆ្នាំ រស់នៅ Long Island ក្រុងញូវយ៉កសហរដ្ឋអាមេរិក ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារសហព័ន្ធរយៈពេលប្រាំមួយខែពីបទស្រវឹងស្រាជោកជាំហើយវាយដំលើអ្នកបម្រើលើយន្តហោះដោយសារតែមិនផ្តល់ស្រាដល់គាត់នៅលើជើងហោះហើរ Delta 235 ពីទីក្រុង Tel Aviv ទៅ JFKដែលមាន រយៈពេល ១២ម៉ោង ។

យោងតាមឯកសាររបស់តុលាការបានបង្ហាញថាអ្នកធ្វើដំណើរ Shachar Bivas ស្រវឹងស្រាជោកជាំបានដាល់ និងរុញអ្នកបម្រើលើយន្តហោះ Delta ធ្វើឲ្យខូចឯកសណ្ឋានការងាររបស់គាត់។ គាត់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារសហព័ន្ធរយៈពេលប្រាំមួយខែក៏ត្រូវបានផាកពិន័យជាប្រាក់ចំនួន ៩,៥០០ ដុល្លារផងដែរ។

នៅលើយន្តហោះ Bivas បានស្នើសុំភេសជ្ជៈវ៉ូដកាហើយត្រូវបានអ្នកបម្រើផ្តល់ជូនម្តងហើយនៅមុនពេលដែលសមាជិកអ្នកបើកបានកត់សម្គាល់ឃើញថាគាត់ស្រវឹងស្រាខ្លាំង ហើយក្រោយមកក៏បដិសេធមិនផ្តល់ជូនគាត់ម្តងទៀតនោះទេជាហេតុធ្វើឲ្យគាត់ខឹងច្រឡោតយ៉ាងខ្លាំង។

គាត់ត្រូវបានគេផ្តល់កាហ្វេមួយកែវ ហើយសុំឲ្យគាត់ត្រឡប់ទៅកន្លែងអង្គុយរបស់គាត់វិញគាត់ក្រោកឈរម្តងទៀត ហើយសុំអ្នកបម្រើដដែលផឹកស្រា និងជក់បារីមួយដើម។

រដ្ឋអាជ្ញាសហព័ន្ធបាននិយាយថា នៅពេលដែលសមាជិកនាវិកបានប្រាប់គាត់ថា គាត់មិនអាចជក់បារី ឬផឹកស្រាទៀតទេនៅលើយន្តហោះ Bivas ក៏ចាប់”ខឹងយ៉ាងខ្លាំង” ហើយបានដាល់ធុងដាក់ទឹកកក។

នៅពេលដែលយន្តហោះបានធ្វើដំណើរឆ្លងកាត់ទ្វីបអឺរ៉ុប Bivas គាត់ក៏បានក្រោកឈរម្តងទៀតដើម្បីរំខានអ្នកបម្រើការលើយន្តហោះដដែលដោយបានរុញអ្នកដំណើរទៅម្ខាងហើយទាររកភេសជ្ជៈ។

Bivas “ចាប់ រុញ និងដាល់” អ្នកបម្រើលើយន្តហោះធ្វើឲ្យរបួសដៃ និងរហែកឯកសណ្ឋានដូចមានបង្ហាញលើរូបថត។

រដ្ឋអាជ្ញាបានឲ្យដឹងថា អ្នកបម្រើម្នាក់ទៀតបានរារាំង Bivas ដោយឃាត់គាត់ទុកនៅខាងក្រោយយន្តហោះសម្រាប់ការធ្វើដំណើរបន្ត។

ក្រោយការវាយតប់លើអ្នកបម្រើលើយន្តហោះ Bivas បានស្នើឲ្យប្រធានក្រុមធ្វើការចុះចតជាបន្ទាន់ ប៉ុន្តែពួកគេបដិសេធ។ លោក Michael Glenister ប្រធានក្រុមនាវិកលើយន្តហោះបានចេញមកដោះស្រាយភាពចលាចលនេះ។

ចៅក្រម Glenister បានសរសេរថា “ខ្ញុំប្រៀបធៀបស្ថានភាពនេះទៅនឹងការបើកបររថយន្តនៅក្នុងតំបន់ដែលមិនធ្លាប់ស្គាល់នៅពេលយប់ដោយមានក្មេងៗស្រែកនៅកៅអីខាងក្រោយ ធៀបនឹងអ្នកផ្សេងទៀតនៅក្នុងកៅអីអ្នកដំណើរដែលមើលថែក្មេងៗ “។

ចៅក្រម Glenister បានរៀបរាប់លម្អិតអំពីរបៀបដែលថាពាក់កណ្តាលនៃនាវិកបានសម្រាកដោយបន្សល់ទុកតែអ្នកបម្រើការលើយន្តហោះចំនួន ៥ នាក់ប៉ុណ្ណោះដើម្បីដោះស្រាយស្ថានការណ៍និងបម្រើអ្នកដំណើរ ២៧៥ នាក់ផ្សេងទៀតនៅលើយន្តហោះ។

Bivas បានប្រគល់ខ្លួនឲ្យអាជ្ញាធរនៅត្រឹមថ្ងៃទី២ ខែសីហាឆ្នាំ២០២៣។

Bivas ត្រូវបានចោទប្រកាន់ពីបទវាយដំអ្នកបម្រើការលើយន្តហោះកាលពីខែសីហា ឆ្នាំ ២០២៣។ បន្ទាប់មកត្រូវបានកាត់ទោសនៅក្នុងខែធ្នូឆ្នាំ២០២៣ឲ្យជាប់ពន្ធនាគារប្រាំមួយខែនិងផាកពិន័យជាប្រាក់ចំនួន ៩,៥០០ ដុល្លារ៕