ប្រែសម្រួល៖រតនា
សិង្ហបុរី៖ ទីភ្នាក់ងារអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យហៅថា(ICA) បានអះអាងកាលពីថ្ងៃអាទិត្យ ទី២ មិថុនាថា បុរសបរទេស៣នាក់ដែលត្រូវបានកាត់ទោសនៅក្នុងការបង្ក្រាបការលាងលុយរាប់ពាន់លានដុល្លារក្នុងប្រទេសសិង្ហបុរីត្រូវបាននិរទេសខ្លួន។
Su Baolin សញ្ជាតិកម្ពុជា និង Su Haijin សញ្ជាតិស៊ីប ត្រូវបាននិរទេសចេញពីសិង្ហបុរីមកកម្ពុជារៀងខ្លួននៅថ្ងៃទី ២៥ ខែឧសភា និងថ្ងៃទី ២៨ ខែឧសភា។
Vang Shuiming ជនជាតិតួកគីត្រូវបាននិរទេសទៅប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍។
ទីភ្នាក់ងារ ICA បានថ្លែងថា “បុរសបរទេសទាំងបីនាក់ត្រូវបានហាមឃាត់មិនឲ្យចូលសិង្ហបុរីឡើងវិញ” ទេ។
ICA មិនបានបញ្ជាក់លម្អិតអំពីមូលហេតុដែលបុរសបរទេសទាំងនោះត្រូវបាននិរទេសមកកម្ពុជា ឬជប៉ុននោះទេ។ គេនិយាយថាទីតាំងដំបូងនៃការនិរទេសគឺអាស្រ័យទៅលើ “ការយល់ព្រមរបស់ជនបរទេស” ដោយផ្អែកលើលិខិតឆ្លងដែនដែលមានសុពលភាពរបស់ពួកគេ។
Vang ត្រូវបានចុះបញ្ជីថាជាជនជាតិតួកគឺនៅក្នុងឯកសារតុលាការ ក៏ប៉ុន្តែក៏មានលិខិតឆ្លងដែនមកពីប្រទេសចិន និងវ៉ានូអាទូផងដែរ។
បុរសទាំងបីនាក់នេះស្ថិតក្នុងចំណោមមនុស្ស ១០ នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការរបស់ប៉ូលិសកាលពីខែសីហា ឆ្នាំ ២០២៣។
ពួកគេប្រាំបីនាក់ត្រូវបានកាត់ទោសចាប់តាំងពីពេលនោះមក ហើយរួមទាំងការនិរទេសចំនួនបីនាក់ដែលត្រូវបានបញ្ជាក់ដោយ ICA កាលពីថ្ងៃអាទិត្យ សរុបទាំងអស់ចំនួន ៥ នាក់ត្រូវបានបណ្តេញចេញពីប្រទេសសិង្ហបុរី។
បុរសពីរនាក់ដំបូងដែលត្រូវបាននិរទេសចេញពីប្រទេសសិង្ហបុរីនោះរួមមាន Su Wenqiang និង Wang Baosen ត្រូវបានបញ្ជូនមកប្រទេសកម្ពុជានៅថ្ងៃទី ៦ ខែឧសភា។
Su Wenqiang ជាជនជាតិខ្មែរបានបញ្ជាក់ថាគាត់មកពីខេត្ត Fujian ប្រទេសចិន ចំណែក Wang ជាជនជាតិចិន។
- ការនិរទេសចុងក្រោយមានចំនួនបីនាក់
Su Baolin អាយុ ៤២ ឆ្នាំបានទទួលស្កាល់កំហុសលើបទចោទចំនួន ៣ ក្នុងចំណោម ១៣ករណី ហើយត្រូវបានកាត់ទោសឲ្យជាប់គុក ១៤ខែកាលពីខែមេសា។ ការចោទប្រកាន់ចំនួនពីរទៀគឺទាក់ទងនឹងការលាងលុយកខ្វក់ ខណៈបទចោទមួយទៀតគឺក្លែងជាសមត្ថកិច្ចចូលទឹកដីសិង្ហបុរី (IRAS)។ ទ្រព្យសម្បត្តិរបស់គាត់ជាង ៣ ពាន់លានដុល្លារសិង្ហបុរីត្រូវបានរឹបអូសពាក់ព័ន្ធនឹងករណីប្រតិបត្តិការលាងលុយ។
ទ្រព្យសម្បត្តិប្រហែល ១០០ លានដុល្លារសិង្ហបុរី ដែលរួមមានលុយ យានយន្ត ទ្រព្យសម្បត្តិ របស់ប្រណិតៗ និងគ្រឿងស្រវឹង ត្រូវបានរឹបអូសពី Su នៅក្នុងអំឡុងពេលស៊ើបអង្កេតដោយរួមបញ្ចូលប្រាក់ចំណូលប្រហែល ៣ លានដុល្លារសិង្ហបុរីពីការលក់រថយន្តដូចជា Ferrari 488 Spider, Rolls Royce Phantom និង Bentley Flying Spur។
អាជ្ញាធរក៏បានរឹបអូសគ្រឿងអលង្ការដែលមានតម្លៃប្រហែល ២ លានដុល្លារសិង្ហបុរី។
ក្នុងអំឡុងវាយឆ្មក់កាលពីឆ្នាំមុន គាត់បានលោតពីលើយ៉រជាន់ទីពីរនៅឯគេហដ្ឋានរបស់គាត់នៅ Ewart Park ដើម្បីគេចពីការចាប់ខ្លួន។
គាត់បានបាក់ជើងទាំងសងខាង និងរបួសកដៃ ប៉ុន្តែគាត់បានរត់ចុះមួយជំហាន ហើយគេចចេញតាមច្រកទ្វារចំហៀង។ បន្ទាប់មក Su បានលាក់ខ្លួនក្នុងបំពង់បង្ហូរទឹកមួយដែលក្រោយមកត្រូវបានគេរកឃើញនិងត្រូវបានចាប់ខ្លួនតែម្តង។
Su Baolin បានសារភាពកំហុសចំពោះការចោទប្រកាន់ចំនួន ៣ ក្នុងចំណោម ១៤។ ទាំងនេះគឺជាការចាប់ខ្លួនដោយស្របច្បាប់រួមជាមួយនិងទ្រព្យសម្បត្តិប្រហែល ១.៤ លានដុល្លារសិង្ហបុរីនៅក្នុងក្រុមហ៊ុនសែល Yihao Cyber Technologies ។
ទ្រព្យសម្បត្តិប្រហែល ១៧០ លានដុល្លារសិង្ហបុរី ជាសាច់ប្រាក់ យានជំនិះ និងរបស់របរប្រណិតត្រូវបានរឹបអូសពីក្រុមហ៊ុនរបស់ Su Baolin រួមទាំងគណនីធនាគារចំនួន ២១ ដែលមានទឹកប្រាក់ប្រហែល ៤៥.៦ លានដុល្លារសិង្ហបុរី អចលនទ្រព្យចំនួន ១៣ រួមទាំងផ្ទះ Sentosa ចំនួនពីរ និងហាងទំនិញ North Bridge Road ចំនួន ៣ ក៏ដូចជាយានយន្ត និងរបស់ប្រណិតៗជាច្រើនប្រភេទ។
ចំណែក Wang ជាជនជាតិចិន ដែលត្រូវបានកាត់ទោសឲ្យជាប់គុក ១៣ ខែ ៦ សប្តាហ៍ក្នុងខែឧសភា គឺជាជនសង្ស័យដែលមានបទចោទប្រកាន់ច្រើនជាងគេនៅក្នុងសំណុំរឿងលាងលុយ។
Wang អាយុ ៤៣ ឆ្នាំបានប្រឈមនឹងការចោទប្រកាន់ចំនួន ២២ ហើយបានទទួលស្គាល់កំហុស។
បទល្មើសរបស់គាត់រួមមានការកាន់កាប់ប្រហែល ២.៤ លានដុល្លារសិង្ហបុរីនិងការប្រើប្រាស់ឯកសារក្លែងក្លាយ។
Wang ត្រូវបានរដ្ឋរឹបអូសទ្រព្យសម្បត្តិប្រហែល ១៨០ លានដុល្លារសិង្ហបុរីដែលជាចំនួនច្រើនបំផុតនៅក្នុងសំណុំរឿងលាងលុយកខ្វក់។
ទ្រព្យសម្បត្តិជាង១៩៨ លានដុល្លារសិង្ហបុរី ដែលត្រូវបានរឹបអូសពីគាត់ រួមទាំងទ្រព្យសម្បត្តិដែលគាត់បានបង់ជូនរដ្ឋ ប៉ុន្តែវាត្រូវបានកាន់កាប់ក្រោមឈ្មោះប្រពន្ធរបស់គាត់ Wang Ruiyan ។
ទាំងនេះរួមបញ្ចូលអាផាតមិនចំនួន ១០ នៅ Clarke Quay និងមួយនៅផ្លូវ Tomlinson ដែលកំពុងសាងសង់ និងផ្ទះល្វែងចំនួន ៤ នៅតំបន់ Beach Road ។
ប្រភព៖ CNA/at(zl)