បទវិភាគ

បទវិភាគ៖ការដករដ្ឋមន្ត្រីការពារជាតិក្រោមលេសប្រឆាំងអំពើពុករលួយបង្ហាញពីភាពរង្គោះរង្គើរផ្ទៃក្នុងរបស់រុស្ស៊ី

ដោយ៖ Sebastian Shukla, CNN

ការសម្រេចចិត្តរបស់លោក វ្ល៉ាឌីមៀ ពូទីនក្នុងការដកលោកSergei Shoigu រដ្ឋមន្ត្រីការពារជាតិយូរឆ្នាំចេញពីមុខតំណែង រួមទាំងការចាប់ខ្លួនបុគ្គលិកជាន់ខ្ពស់របស់គាត់ចំនួន ៥ នាក់គឺមិនមែនជារឿងធម្មតា នោះទេ។បន្ទាប់ពីការដកចេញពីតំណែងកាលពីពីរសប្តាហ៍មុន លោក Sergei Shoigu អតីតរដ្ឋមន្ត្រីការពារជាតិគេសង្កេតឃើញថារលកនៃការចាប់ខ្លួនបានធ្វើឲ្យឡើងកម្តៅនៅក្នុងក្រសួងការពារជាតិ ដែលលោកពូទិនបានយកលេសថាកំចាត់អំពើពុករលួយ។

ព្រឹត្តិការណ៏នេះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការចាប់ខ្លួននិងការរុះរើសមាសភាពកំពូលៗនៅក្នុងក្រសួងការពារជាតិ បន្ទាប់ពីរងបរាជ័យជិតបីឆ្នាំនៅក្នុងសមរភូមិអ៊ុយក្រែន។ រុស្ស៊ីទើបតែមានឧត្តភាពយោធាលើអ៊ុយក្រែននៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានបើកការវាយលុកដ៏ជោគជ័យមួយនៅភាគខាងជើងឆ្ពោះទៅកាន់ Kharkov រួមជាមួយនឹងជ័យជម្នះនៅក្នុងតំបន់ Donbas នៅភាគខាងកើតផងដែរ។

ការថយចុះនៃការផ្គត់ផ្គង់គ្រាប់រំសេវនិងកង្វះខាតកម្លាំងយោធារបស់អ៊ុយក្រែនដោយសារតែបញ្ហាជាប់គាំងជាច្រើនខែនៅក្នុងសភាអាមេរិកលើកញ្ចប់ជំនួយយោធាជាគឺជាឱកាសល្អសម្រាប់កងទ័ពរុស្ស៊ីក្នុងការផ្លាស់ផ្តូរស្ថានការណ៏នៅលើសមរភូមីជួរមុខ។

ឥឡូវនេះហេតុអ្វីបានជាឈ្នះសង្គ្រាមនៅក្នុងពេលកំពុងតែមានភាពរង្គោះរង្គើក្នុងក្រសួងការពារជាតិ?

អ្នកវិភាគបានប្រាប់អ្នកយកព័ត៌មាន CNN ថាការបោសសម្អាតក្រសួងការពារជាតិដែលជាស្ថាប័នបង្កប់អំពើពុករលួយគឺជាអាទិភាពរបស់ពូទិនបើទោះបីធ្វើឲ្យមានភាពរង្គោះរង្កើយ៉ាងណាក៏ដោយ។ រុស្ស៊ីមានកិច្ចសន្យាយោធាដែលមានតម្លៃជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលមេយោធារុស្សីកំពូលៗ កឹបកេងប្រាក់ពីកិច្ចសន្យាទាំងនោះហើយរដ្ឋរុស្សីបានបង្ហាញអំពីការប្រព្រឹត្តអំពើពុករលួយរបស់ពួកមន្ត្រីកំពូលៗទាំងនោះជាសាធារណៈតាមបណ្តាញផ្សព្វផ្សាយ។ ដូចដែលអ្នកវិភាគម្នាក់បានប្រាប់ CNN ថា អ្វីដែលយើងកំពុងតែមើលឃើញគឺជា”ការផ្លាស់ផ្តូរនយោបាយដឹកនាំដ៏ស្មុគស្មាញមួយរបស់ពូទិន” ដែលជាអាទិភាពរបស់គាត់ដើម្បីយកជ័យជំនះលើលោកខាងលិច។

  • សារ Prigozhinហោះចេញពីផ្នូរ

ការដកតំណែងឬការរង្គោះរង្គើច្របូកច្របល់ទាំងនេះហាក់ដូចជាសាររបស់ខ្មោច Yevgeny Prigozhin មេទាហានស៊ីឈ្នួល Wagner តាមលងដែលពីមុនត្រូវបានគេដឹងថាជា “ចុងភៅរបស់ពូទីន” ។ពីព្រោះនៅមុនពេលគាត់ស្លាប់ គាត់បានបង្ហាញអំពីភាពស្អប់ខ្ពើមចំពោះលោក Shoigu និងឧត្តមសេនីយកំពូលរបស់រុស្ស៊ី Valery Gerasimov ដែល Prigozhin មេទាហានស៊ីឈ្នួល Wagner បានចោទប្រកាន់ពួកគេថាពុករលួយ និងអសមត្ថភាព។

Prigozhin បានដឹកនាំការបះបោរក្នុងគោលដៅចង់ផ្តួលរំលំ Shoigu និង Gerasimov តែផ្ទុយទៅវិញ គាត់ត្រូវបានប្រឈមមុខនឹងប្រធានាធិបតីពូទិនដែលធ្វើឲ្យគាត់មានការយល់ច្រឡំថាPrigozhin ប្រឆាំងនឹងគាត់។ លោកពូទីនបានឆ្លើយតបថា Prigozhin ថាជាជនក្បត់ជាតិ ហើយបានដកហូតទ្រព្យសម្បត្តិរបស់គាត់ នៅមុនពេលគាត់ស្លាប់ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះដ៏គួរឲ្យសង្ស័យ។

ចាប់តាំងពីពេលនោះមក លោក ពូទីននៅតែរក្សាទុក Shoigu ដែលអសមត្ថភាពដើម្បីបិទបាំងភ្នែកសាធារណជន ដោយសារតែចង់បង្ហាញថាលោកមិនមានប្រតិកម្មបន្ទាប់ពីមានការបះបោររបស់ Prigozhin មេទាហានស៊ីឈ្នួល Wagnerនោះទេ ។ ការធ្វើដូច្នេះគឺដើម្បីក្តោបក្តាប់កម្លាំងរបស់គាត់មិនឲ្យបែកបាក់មួយរយ:សិនបន្ទាប់ពីមានការបះបោរ។

ម្យ៉ាងវិញទៀតគាត់កំពុងរង់ចាំឱកាសល្អសម្រាប់ការបោះឆ្នោតឡើងវិញមុនធ្វើការបោសសម្អាតក្រសួងការពារជាតិ។ លោក Shoiguត្រូវបានដកចេញភ្លាមៗបន្ទាប់ពីពិធីប្រារព្ធទិវាជ័យជំនះនៅថ្ងៃទី ៩ ឧសភា ដែលលោកពូទីន និងលោក Shoigu បានចូលរួមដោយភាគីម្ខាងៗក្នុងរូបភាពហាក់ដូចជាសម្តែងក្នុងទិដ្ឋភាពមួយស្និទ្ធស្នាលនិងគ្នាខ្លាំងណាស់។

ទោះជាលោកត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិក៏ដោយ ក៏លោក Shoigu នឹងនៅតែស្ថិតនៅក្រោមការគ្រប់ក្រងរបស់លោកពូទីនដដែលតាមរយ:កាផ្តល់តួនាទីថ្មីជាលេខាធិការរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ។

  • ផលប្រយោជន៍របស់ពូទីនលើអ៊ុយក្រែន

អ្នកវិភាគនាង Tatiyana Stanovaបានប្រាប់ CNN ថាតើ Prigozhin យល់ថាមន្ត្រីពុករលួយមិនសំខាន់ទេឬនៅក្នុងប្រទេសរុស្ស៊ី? នាងបាននិយាយថា “ត្រូវ និងខុសមិនមាននៅក្នុងនយោបាយទេ គឺមានតែផលប្រយោជន៍តែប៉ុណ្ណោះ”។

គោលការណ៏លោក Putin គឺរក្សាផ្ទះគាត់ឲ្យមានសណ្តាប់ធ្នាប់ ប៉ុន្តែឲ្យខ្លាំងដើម្បីសម្រេចឲ្យបានជ័យជម្នះនៅអ៊ុយក្រែន។ ក្រសួងការពារជាតិគឺជាចំណុចស្នូលក្នុងការធ្វើសង្រ្គាម។

លោក ពូទីនតែងតាំង លោក Andrey Belousov អ្នកសេដ្ឋកិច្ចស៊ីវិល ជារដ្ឋមន្ត្រីការពារជាតិថ្មីដែលជាការផ្តល់សញ្ញាថា លោកចង់ឲ្យក្រសួងនេះមានសមត្ថភាពគ្រប់គ្រងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងការទិញសព្វាវុធឲ្យបានលឿន និងចេះសន្សំសំចៃ។

សម្រាប់ថវិកាឆ្នាំ ២០២៤ របស់រុស្ស៊ីបានបង្ហាញថា ខ្លួនកំពុងកំណត់ការចំណាយ ៦% នៃ GDP លើវិស័យការពារជាតិ ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររុស្ស៊ីសម័យទំនើប ហើយនឹងលើសពីការចំណាយសង្គម ដែលជាសញ្ញានៃការផ្លាស់ប្តូររបស់ប្រទេសទៅកាន់សេដ្ឋកិច្ចនៅក្នុងសម័យសង្រ្គាម។

  • អំពើពុករលួយរបស់ Shamarin និង Ivanov បានចោទជាសំណួរ

អ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ី និងជាអ្នកធ្វើទស្សនកិច្ចនៅក្រុមប្រឹក្សាអឺរ៉ុបនៃកិច្ចការបរទេសដែលមានមូលដ្ឋាននៅទីក្រុងវីយែន លោក Mikhail Komin បានប្រាប់ CNN ថា “ក្រុមរបស់ Shoigu ក្នុងចំណោមឥស្សរជនរុស្ស៊ី គឺជាក្រុមមួយដែលជួលសេវាសាធារណ:ច្រើនជាងគេបំផុត។ ជាឧទាហរណ៍គឺ ច្រើនជាងអ្នកដែលនៅជិតពូទីនទៅទៀត”។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ឧត្តមសេនីយឯក Vadim Shamarin ប្រធាននាយកដ្ឋានទំនាក់ទំនង ត្រូវបានចោទប្រកាន់ពីបទ “ទទួលសំណូកក្នុងទ្រង់ទ្រាយធំ” ចំនួន ៣៦ លានរូប្លែ (ប្រហែល ៣៩៣០០០ ដុល្លារ) ពីរោងចក្រដែលផ្គត់ផ្គង់ឲ្យក្រសួងសម្រាប់ការទិញឧបករណ៍ទំនាក់ទំនង។ ដោយចោទប្រកាន់ថា គាត់បានផ្តល់កិច្ចសន្យារដ្ឋាភិបាលដល់ក្រុមហ៊ុនដើម្បិឲ្យក្រុមហ៊ុនរកចំណូល។

នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី លោក Shamarin បានបដិសេធថាគាត់មិនបានប្រព្រឹត្តខុសនោះទេ។

បន្ទាប់ពីការចាប់ខ្លួនលោក Shamarin កាលពីខែឧសភា រដ្ឋ Ria Novosti បានរាយការណ៍ថា ប្រពន្ធរបស់គាត់បានទិញរថយន្ត Mercedez-Benz GLE ក្នុងឆ្នាំ ២០១៨ក្នុងតម្លៃ ២០ លានរូប្លែ (ប្រហែល ២១៨,០០០ ដុល្លារ) នៅពេលដែលប្រាក់ចំណូលរបស់គាត់មិនខ្ពស់ជាង ៣៤,០០០ ។ របាយការណ៍ដាច់ដោយឡែកមួយបានរកឃើញថាប្រាក់ចំណូលរបស់នាងក្នុងឆ្នាំនោះមានចំនួន ៨៧២,០០០ rubles (៩,៧៤០ ដុល្លារ) ។

អ្នកដែលមានឋាន:ខ្ពស់បំផុតក្នុងចំណោមមន្ត្រីទាំងប្រាំដែលត្រូវបានចាប់ខ្លួនគឺលោក Timur Ivanov អនុរដ្ឋមន្ត្រីការពារជាតិ។ គាត់ត្រូវបានគេឃុំខ្លួននៅក្នុងផ្ទះកាលពីចុងខែមេសា ដោយសង្ស័យថាទទួលសំណូកផងដែរ។

Ivanov បានក្លាយជាផ្ទាំងស៊ីបរបស់បក្សប្រឆាំងដែលបានលាតត្រដាងអំពីអំពើពុករលួយរបស់គាត់ដោយមេបក្សប្រឆាំងលោក Alexey Navalny ដែលត្រូវបានគេសម្លាប់នៅក្នុងពន្ធនាគាររុស្ស៊ីកាលពីខែកុម្ភៈ។ គាត់ និងអង្គភាពរបស់គាត់បានលាតត្រដាងពីរបៀបរស់នៅបែអភិជនដែលដៃគូរបស់ Ivanov ចូលចិត្តដូចជាលេងគ្រឿងអលង្ការបង្អួតនៅក្នុងពិធីធំៗ ស្លៀកសំលៀកបំពាក់ប្រេនៗ couture និងជាម្ចាស់ផ្ទះសំណាក់នៅក្នុងរមណីយដ្ឋានជិះស្គីដ៏ឡូយឆាយនៅ Courchevel ក្នុងប្រទេសបារាំង។ ពួកគេបានចោទសួរថា តើនាងមានលទ្ធភាពរស់នៅបែបនេះដោយរបៀបណា នៅពេលដែលប្រាក់ខែរបស់ប្តីនាងមានត្រឹមតែ ១៧៥,០០០ ដុល្លារក្នុងមួយឆ្នាំៗ។

  • ទោះជាមិនជាន់ដានចាស់ក៏អំពើពុករលួយនឹងនៅតែបន្ត

លោក Komin លើកឡើងថាហេតុផលពុករលួយដូចជា ករណី នាងIvanov និងលោក Shamarin គឺវាសាមញ្ញខ្លាំងណាស់ “ពូទីនមិនអាចទុកនរណាម្នាក់នៅក្នុងតំណែងជារដ្ឋមន្ត្រីការពារជាតិដែលជាកន្លែងដែលរកផលប្រយោជន៍ដ៏សំខាន់ឲ្យនៅបានយូទៀតនោះទេ” ។

ដើម្បីបោសសម្អាតក្រសួងនេះ លោកពូទីនបានតែងតាំងលោក Oleg Savelyev អតីតសវនករនៅសភាគណនេយ្យរុស្ស៊ី ជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ លោក Komin បាននិយាយថា “គាត់ដឹងថាអំពើពុករលួយវាមានរួចស្រាប់ទៅហើយនៅក្នុងក្រសួងការពារជាតិ”។

  • ប្រាថ្នាចុងក្រោយរបស់លោក Prigozhin

ដោយសារការផ្លាស់ប្តូរដ៏ច្រើនដែលធ្វើឡើងដោយប្រធានាធិបតី មានពាក្យចចាមអារ៉ាមបានផ្ទុះឡើងអំពីមុខតំណែងរបស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ លោក Valery Gerasimov ដែលជាគោលដៅផ្សេងទៀតនៃពាក្យចចាមអារ៉ាមរបស់ Prigozhin ។

Stanovaya បាននិយាយថា “ឥឡូវនេះមានពាក្យចចាមអារ៉ាមជាច្រើនដែលថាគាត់ [Gerasimov] អាចត្រូវបានដកចេញនៅក្នុងពេលឆាប់ៗនេះ” ប៉ុន្តែការពិតគាត់ត្រូវបានពូទិនលើកលែងរហូតមកដល់ពេលនេះហើយពូទិននៅតែរក្សាទុកគាត់ដដែល។ Stanovaya បាននិយាយថា “Gerasimov កំពុងព្យាយាមរក្សាអនាគតរបស់គាត់” ។

Komin បានយល់ស្របថា Gerasimov អាចរក្សាតំណែងរបស់គាត់សម្រាប់ពេលនេះ ដូចដែលពូទីនបាននិយាយថាគាត់មិនមានបំណងធ្វើការផ្លាស់ប្តូរអ្វីច្រើនទៀតទេ។

លោក ពូទីនបានផ្តោតគោលដៅយកឈ្នះលើអ៊ុយក្រែន។ ការផ្លាស់ប្តូរនាពេលថ្មីៗនេះបានបង្ហាញថា អ្នកគាំទ្រអាចនឹងផ្លាស់ប្តូរ ហើយពូទិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វែងរកជ័យជម្នះរបស់គាត់៕