សុខភាព

ការស្រាវជ្រាវថ្មីរកឃើញថាការព្យាបាលដោយប្រើគីមីតិច ឬវិទ្យុសកម្មតិច អាចជួយអ្នកជំងឺមហារីករស់បានយូរ

ប្រែសម្រួល៖ ស្រីស្រស់
ក្រុមវេជ្ជបណ្ឌិតបានចេញសេចក្តីថ្លែងការណ៍នៅក្នុងសន្និសីទស្ទីអំពីជំងឺមហារីកថា ការព្យាបាលដោយធ្វើមាត្រដ្ឋានសម្រាប់ជំងឺមហារីកតាមវិធីវេជ្ជសាស្ត្របីប្រភេទអាចធ្វើឲ្យជីវិតអ្នកជំងឺកាន់តែងាយស្រួល។

យោងតាមការសិក្សាចុងក្រោយបង្អស់ពាក់ព័ន្ធនឹងជំងឺមហារីកក្រពេញអូវែ និងបំពង់អាហារ និងជំងឺមហារីកកូនកណ្តុរ Hodgkin បានរកឃើញថាការវះកាត់តិច ការព្យាបាលដោយប្រើគីមីតិច ឬវិទ្យុសកម្មតិចអាចជួយអ្នកជំងឺឲ្យរស់នៅបានយូរ និងមានអារម្មណ៍ល្អជាងមុន។

ឧទាហរណ៍ដូចជាស្ត្រីដែលមានជំងឺមហារីកសុដន់កម្រិតខ្ពស់ត្រូវបានជំរុញឲ្យស្លាប់បានជាមួយនឹងការព្យាបាលដោយប្រើគីមីច្រើន និងតាមរយ:ការប្តូរខួរឆ្អឹង។

វិធីសាស្រ្តនេះមិនដំណើរការបានល្អជាងការព្យាបាលដោយប្រើគីមីទេ ហើយអ្នកជំងឺមានការលំបាកយ៉ាងខ្លាំង។

ឥឡូវនេះ នៅក្នុងការស្វែងរកបង្កើនប្រសិទ្ធភាពនៃការថែទាំជំងឺមហារីក អ្នកស្រាវជ្រាវកំពុងពិចារណាថា “តើយើងត្រូវការការព្យាបាលតាមវិធីដែលយើងធ្លាប់បានប្រើកាលពីអតីតកាលដែរឬទេ?”

វេជ្ជបណ្ឌិត Tatjana Kolevska នាយកផ្នែកវេជ្ជសាស្ត្រនៃកម្មវិធីឧត្តមភាពជំងឺមហារីកជាតិ Kaiser Permanente ដែលមិនបានចូលរួមនៅក្នុងការស្រាវជ្រាវថ្មីបាននិយាយថា វាជាសំណួរមួយ “ដែលគួរតែសួរហើយសួរម្តងទៀត” ។

ការព្យាបាលប្រើពេលតិចដោយសារតែមានថ្នាំព្យាបាលល្អជាងមុន។

វេជ្ជបណ្ឌិត William G. Nelson មកពីសាលាវេជ្ជសាស្ត្រ Johns Hopkins បាននិយាយថា “ដំណឹងល្អគឺថា ការព្យាបាលជំងឺមហារីកមិនត្រឹមតែមានប្រសិទ្ធភាពជាងមុនប៉ុណ្ណោះទេ វាកាន់តែងាយស្រួលក្នុងការកាត់បន្ថយផលវិបាករយៈពេលខ្លី និងរយៈពេលវែង”។

ការសិក្សាដែលបង្ហាញពីនិន្នាការនេះត្រូវបានពិភាក្សានៅចុងសប្តាហ៍នៅឯសន្និសីទ American Society of Clinical Oncology ក្នុងទីក្រុង Chicago ។

ខាងក្រោមនេះជាចំណុចសំខាន់ៗ៖

មហារីកមាត់ស្បូន

អ្នកស្រាវជ្រាវបារាំងបានរកឃើញថា វាមានសុវត្ថិភាពក្នុងការជៀសវាងវះយកដុំគិសសម្រាប់ជំងឺមហារីកមាត់ស្បូនកម្រិតខ្ពស់។ ការសិក្សានេះបានប្រៀបធៀបលទ្ធផលសម្រាប់អ្នកជំងឺ ៣៧៩ នាក់ ដែលពាក់កណ្តាលនៃពួកគេបានវះយកដុំគិសហើយពាក់កណ្តាលមិនបានធ្វើនោះទេ។

បន្ទាប់ពីរយៈពេលប្រាំបួនឆ្នាំមក វាមិនមានភាពខុសប្លែកគ្នាក្នុងរយៈពេលដែលអ្នកជំងឺរស់នៅនោះទេ ហើយអ្នកដែលវះកាត់តិចតួចមិនសូវមានផលវិបាកដូចជាតម្រូវការបញ្ចូលឈាមជាដើម។
ការស្រាវជ្រាវនេះត្រូវបានផ្តល់មូលនិធិដោយវិទ្យាស្ថានជាតិនៃជំងឺមហារីកក្នុងប្រទេសបារាំង។

មហារីកបំពង់អាហារ

ការសិក្សារបស់អាឡឺម៉ង់នេះបានពិនិត្យទៅលើមនុស្ស ៤៣៨ នាក់ដែលមានប្រភេទមហារីកបំពង់អាហារដែលអាចព្យាបាលតាមរយ:ការវះកាត់។

ពាក់កណ្តាលបានទទួលការព្យាបាលទូទៅរួមមានការព្យាបាលដោយប្រើគីមី និងការវះកាត់លើបំពង់អាហារ ។
ពាក់កណ្តាលទទួលបានវិធីសាស្រ្តមួយផ្សេងទៀតដែលរួមបញ្ចូលទាំងវិទ្យុសកម្មផងដែរ។ បច្ចេកទេសទាំងពីរនេះត្រូវបានចាត់ទុកថាជាស្តង់ដារ។ តើអ្នកជំងឺមួយណាអាចទទួលបាននោះគឺវាអាស្រ័យលើកន្លែងដែលពួកគេទទួលបានការព្យាបាល។

បន្ទាប់ពីរយៈពេលបីឆ្នាំ៥៧% នៃអ្នកដែលទទួលបានគីមី និងការវះកាត់នៅមានជីវិត បើប្រៀបធៀបទៅនឹង ៥១% នៃអ្នកដែលទទួលបានគីមី ការវះកាត់ និងវិទ្យុសកម្ម។ មូលនិធិស្រាវជ្រាវអាល្លឺម៉ង់បានផ្តល់មូលនិធិដល់ការសិក្សានេះ។

ហុកគីនលីមហូម៉ា

ការប្រៀបធៀបនៃរបបព្យាបាលដោយគីមីចំនួនពីរសម្រាប់ជំងឺមហារីកកូនកណ្តុរ Hodgkin កម្រិតខ្ពស់បានរកឃើញថាការព្យាបាលដែលពឹងផ្អែកតិចមានប្រសិទ្ធភាពជាងសម្រាប់ជំងឺមហារីកឈាម និងបណ្តាលឱ្យមានផលប៉ះពាល់តិចជាង។

បន្ទាប់ពីរយៈពេល ៤ ឆ្នាំ សារធាតុគីមីដែលមានតិចតួចបានរក្សាជំងឺនេះនៅក្នុងខ្លួនមនុស្ស ៩៤% ធៀបនឹង ៩១% នៃអ្នកដែលមានការព្យាបាលខ្លាំងជាងនេះ។

ការសាកល្បងនេះរួមមានមនុស្ស ១,៤៨២ នាក់នៅក្នុងប្រទេសចំនួនប្រាំបួន – អាល្លឺម៉ង់ អូទ្រីស ស្វីស ហូឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវេស អូស្ត្រាលី និងនូវែលសេឡង់ – ហើយត្រូវបានផ្តល់មូលនិធិដោយ Takeda Oncology ដែលជាអ្នកផលិតថ្នាំមួយក្នុងចំណោមថ្នាំដែលប្រើគីមីសាស្ត្រ៕