ប្រែសម្រួល៖ រតនា
សិង្ហបុរី៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នឹងថ្លែងសុន្ទរកថានៅក្នុងសន្និសីទសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរីនៅថ្ងៃអាទិត្យ ទី២ មិថុនា ឆ្នាំ២០២៤។
អ្នករៀបចំកិច្ចប្រជុំកំពូលផ្នែកការពារជាតិរបស់អាស៊ី វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា លោក Zelenskyy នឹងចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទីប្រាំពីរនៃកិច្ចសន្ទនា Shangri-La ដែលមានចំណងជើងថា “ការស្រមើលស្រមៃឡើងវិញនូវដំណោះស្រាយសម្រាប់សន្តិភាពសកល និងស្ថិរភាពក្នុងតំបន់៕
ប្រភព៖ CNA