សន្ដិសុខសង្គម

បុរសម្នាក់បើកម៉ូតូបុករថយន្តពីក្រោយបណ្តាលឲ្យស្លាប់ខ្លួនឯងនៅនឹងកន្លែង

ដោយ៖ កំចាយ

កំពត÷ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មបន្ទាប់ពីបើកម៉ូតូក្នុងល្បឿនលឿនរួចជ្រុលបុកពីក្រោយរថយន្តកំពុងបើកបរខាងមុខ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅលើដងផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិភូមិដំណាក់ត្របែក ឃុំប្ញស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកំពង់ត្រាចបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះក្នុងករណីខាងលើឈ្មោះ ជីវ សាយ អាយុ ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិក្ងាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

ប្រភពដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣១ ខែឧសភា មានករណីគ្រោះថ្នាក់ចរាចរដ៏ន្ធត់មួយនៅលើកំណាត់ផ្លូវជាតិលេខ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៥-៤៦ ដោយបុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនរួចជ្រុលបុកពីក្រោយរថយន្តលុចស៊ីស៣៣០ បណ្តាលឲ្យស្លាប់ខ្លួនឯងនៅនឹងកន្លែងភ្លាមៗតែម្តង៕