កីឡា

ក្លិប Bayern Munich បង្ហាញពីប្រាក់ឈ្នួលដ៍មហាសាលសម្រាប់អ្នកចាត់ការថ្មី

ប្រែសម្រួល៖សហការី

អតីតគ្រូបង្វឹក Burnleyនៅ Premier League អង់គ្លេស Vincent Kompany គ្រោងនឹងទទួលបានប្រាក់ 2.6 លានផោនច្រើនជាងអតីតគ្រូបង្វឹក Julian Nagelsmann ពេលមកនៅBayern Munich ។

អតីតខ្សែការពាររបស់ Manchester City ត្រូវបានបង្ហាញជាគ្រូបង្វឹកថ្មីរបស់ក្រុមនៅBundesliga គឺ Bayern Munich កាលពីថ្ងៃព្រហស្បតិ៍ ដោយជំនួសដំណែង Thomas Tuchel នៅក្លិបអាល្លឺម៉ង់ ដ៏ធំមួយនេះបន្ទាប់ពីត្រូវបានគេប្រកាសថាគាត់នឹងចាកចេញពីក្លិបនៅចុងបញ្ចប់នៃយុទ្ធនាការ 2023-24 ។

បន្ទាប់ពីដឹកនាំក្រុម Burnley ឡើងទៅកាន់ក្របខណ្ឌ Premier League ក្នុងឆ្នាំ 2023 ក្រុមរបស់គាត់បានជួបការលំបាកក្នុងការទាញយកទម្រង់លេងដ៏ត្រចះត្រចង់របស់ពួកគេនៅក្នុងក្របខ័ណ្ឌ Championship ហើយត្រូវបានកាត់ចោលទៅចំណាត់ថ្នាក់ទីពីររបស់បាល់ទាត់អង់គ្លេសវិញ បន្ទាប់ពីរដូវកាល Premier League ដ៏ខកចិត្តមួយ៕