អន្តរជាតិ

American Airlines ផ្អាកនៅវិនាទីចុងក្រោយសម្រាប់ការហោះចេញ ដើម្បីបញ្ចៀសយន្តហោះចុះចតស្របពេលគ្នា

ប្រែសម្រួល៖ស្រីស្រស់
កាលពីថ្ងៃពុធ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ត្រូវបានបង្ខំឲ្យលុបចោលការហោះចេញភ្លាមៗនៅវិនាទីចុងក្រោយ ដើម្បីបញ្ចៀសការចុះចតរបស់យន្តហោះឯកជននៅព្រះលានយន្តហោះ Ronald Reagan Washington Nationalក្នុងរដ្ឋ Virginia។

ការខកខានអនុវត្តតាមការណែនាំជាលើកទីពីរដោយអ្នកបើកបរយន្តហោះឯកជន បានញាំញីអាកាសយានដ្ឋាន Arlington នៅក្នុងរយៈពេលជាងមួយខែកន្លងមក។ ហេតុការណ៏នេះកើតឡើងបន្ទាប់ពីជើងហោះហើរដែលជាប់នឹងទីក្រុងបូស្តុនត្រូវបានប្រកាសធ្វើការបោសសំអាតផ្លូវអាកាសដោយអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសដែលបានបញ្ជាឲ្យហោះហើរនៅម៉ោងប្រហែល ១០.៣០ ព្រឹក។

យន្តហោះកំពុងស្ថិតនៅក្នុងល្បឿនប្រហែល ១០០ ម៉ាយក្នុងមួយម៉ោង នៅពេលដែលអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសដឹងថាយន្តហោះឯកជន King Air កំពុងចុះចតនៅលើផ្លូវរត់ប្រសព្វ។

អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសបានបញ្ជាឲ្យយន្តហោះឯកជន King Air តូចមួយនេះហោះឆ្វែលជុំវិញសិនគឺមិនទាន់ឲ្យចុះចតនោះទេ ក៏ប៉ុន្តែយន្តហោះនេះបានចុះលើផ្លូវរត់រួចហើយ នេះបើយោងតាមសំឡេងឆ្លងឆ្លើយគ្នាទៅវិញទៅមក។

អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសបានបញ្ជាថា ” American Airlines 2134 លុបចោលការបោសសំអាតការហោះហើរ Zero, alpha, alpha King Air ឆ្វែលជុំវិញ, ” អ្នកត្រួតពិនិត្យចរាចរណ៍អាចត្រូវបានគេឮគាត់និយាយថានៅក្នុងអូឌីយ៉ូដែលទទួលបានដោយ Boston25 ។

អ្នកបើកយន្តហោះ King Air បានឆ្លើយតបភ្លាមៗថា “Zero, alpha King Air មិនអាចហោះឆ្វែលជុំវិញបានទេ យើងនៅលើដីរួចរាល់ហើយ” ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតការហៅទូរសព្ទជាលើកទី ២ដែលត្រូវបានទទួលនៅឯអាកាសយានដ្ឋានជាតិ Reagan នៅខាងក្រៅទីក្រុង Washington DC ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

រដ្ឋបាលអាកាសចរណ៏សហព័ន្ធ FAA បានចេញសេចក្តីថ្លែងការណ៍មួយថា “អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសបានលុបចោលការបោសសំអាតការហោះហើរសម្រាប់ជើងហោះហើរ 2134 របស់ American Airlines ដោយសារតែយន្តហោះផ្សេងទៀតត្រូវបានសម្អាតដើម្បីចុះចតនៅលើផ្លូវរត់ដែលប្រសព្វគ្នា” រដ្ឋបាលអាកាសចរណ៏សហព័ន្ធ FAA នឹងធ្វើការស៊ើបអង្កេតក្នុងករណីនេះ ។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកាំងបានត្រឡប់ទៅច្រកទ្វាររបស់ខ្លួនវិញ ហើយក្រុមថែទាំបានធ្វើអធិការកិច្ចជាច្រើនម៉ោង។

នៅទីបំផុតការហោះហើរក៏បានហោះម្តងទៀតនៅវេលាប្រហែល ៤ម៉ោងកន្លះក្រោយមក៕