កីឡា

សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាទទួលជួបផាកគីអៅ ស្តេចប្រដាល់ហ្វីលីពីន

ដោយ : បជ័យ
ភ្នំពេញ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ានី ផាកគីអៅ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភាហ្វីលីពីន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា វត្តមានលោក ម៉ានី ផាកគីអៅ កំពុងទស្សនកិច្ចនៅកម្ពុជា ហើយលោកនឹងចូលរួមទស្សនាការប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់សហព័ន្ធប្រដាល់គុនខ្មែរ (KKF )នៅមជ្ឈមណ្ឌលកោះពេជ្រនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

នេះបើតាមទំព័រហ្វេសប៊ុករបស់ Samdech Thipadei Hun Manet Prime Minister of Cambodia បង្ហោះនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ។

ក្នុងជំនួបរវាងសម្តេចធិបតី និងស្តេចប្រដាល់របស់ហ្វីលីពិន នឹងមានការជជែកពីការលើកស្ទួយ”គុនខ្មែរ(Kun Khmer ) “ក្រោមការជួយជ្រោមជ្រែងពីលោក ម៉ានី ផាកគីអៅ ផងដែរ៕