អន្តរជាតិ

មួយភាគបីនៃជើងហោះហើរSouthwest Airlines ត្រូវបានពន្យារពេលបន្ទាប់ពីដាច់ប្រព័ន្ធកុំព្យូទ័រ

ប្រែសម្រួល៖ស្រីស្រស់
ជើងហោះហើរ Southwest Airlines ប្រហែលមួយភាគបីត្រូវបានពន្យារពេលនៅល្ងាចថ្ងៃពុធបន្ទាប់ពីមានការដាច់កុំព្យូទ័រនៅឯអាកាសយានដ្ឋាន Dallas បង្កអ្នកធ្វើដំណើរមានការឈឺក្បាល។

ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសថា ការដាច់ចរន្តអគ្គិសនីនៅឯអាកាសយានដ្ឋាន Dallas រដ្ឋតិចសាស់ បានរំខានដល់ប្រព័ន្ធកុំព្យូទ័ររបស់ខ្លួន ដែលបណ្តាលឲ្យជើងហោះហើរមួយចំនួនត្រូវបានពន្យារពេល ខណៈដែលបុគ្គលិកបានចាប់ផ្ដើមកែសម្រួលប្រព័ន្ធកុំព្យូទ័ររបស់ខ្លួនឡើងវិញ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines បានចេញសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកយកព័ត៌មាន The Post ថា “ក្រុមហ៊ុន Southwest Airlines បានដោះស្រាយបញ្ហាបច្ចេកវិទ្យាដែលបង្កមកពីការដាច់ចរន្តអគ្គិសនីនៅក្នុងអាកាសយានដ្ឋាន Dallas ក្នុងថ្ងៃរសៀលនេះ” ។

“ជើងហោះហើរមួយចំនួនឆ្លងកាត់ប្រព័ន្ធកុំព្យូទ័រនៅអាកាសយានដ្ឋាន Dallas ត្រូវបានពន្យារពេលយើងនឹងបន្តប្រតិបត្តិការឡើងវិញខណ:ដែលចរន្តអគ្គិសនីត្រូវបានភ្ជាប់ឡើងវិញ”។

ជើងហោះហើរប្រហែល ៣៤% ដែលត្រូវបានគ្រោងទុកហោះទៅកាន់ភាគនិរតីត្រូវបានពន្យារពេលទាំងអស់នៅយប់ថ្ងៃពុធ។ ជើងហោះហើរដែលមានអ្នកដំណើរចំនួន ១,៣៧៩នាក់កំពុងត្រូវបានពន្យារពេល នេះបើយោងតាមគេហទំព័រទីភ្នាក់ងារតាមដានការហោះហើរហៅថា Flight Aware ។

ដំណឹងនេះមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ថាតើចំនួនអ្នកដំណើរទាំងអស់នោះត្រូវបានប៉ះពាល់ដោយផ្ទាល់ដោសារការដាច់ប្រព័ន្ធ ឬត្រូវបានពន្យារពេលដោយសារហេតុផលផ្សេងទៀតដូចជាអាកាសធាតុមិនល្អជាដើម។

ក្រុមហ៊ុន Southwest Airlines បានប្រកាសថា “យើងសូមអភ័យទោសដល់អតិថិជនរបស់យើង និងសូមកោតសរសើរចំពោះការអត់ធ្មត់” ។

ក្រហ៊ុនរងផលប៉ះពាល់ដោយសារតែជើងហោះហើរដ៏មមាញឹកបំផុតប្រចាំឆ្នាំទៅកាន់ភាគនិរតីដែលមានអ្នកដំណើរជិត ១៧,០០០ ត្រូវបានលុបចោល និងអ្នកដំណើរជាង ២ លាននាក់ជាប់គាំងបង្កឲ្យក្រុមហ៊ុនដួលរលំកាលពីខែធ្នូ ឆ្នាំ ២០២២។

ជើងហោះហើរទៅកាន់ភាគនិរតីត្រូវបានរងការផាកពិន័យផ្នែកស៊ីវិលចំនួន ១៤០ លានដុល្លារកាលពីឆ្នាំមុនដោយនាយកដ្ឋានដឹកជញ្ជូនចំពោះកង្វះខាតលើការគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការសម្រាប់ការហោះហើរដែលបង្កឲ្យមានភាពរញ៉េរញ៉ៃដល់អ្នកដំណើរ៕