ប្រែសម្រួល៖ ស្រីស្រស់
ជនល្មើសដែលជាទណ្ឌិតផ្លូវភេទដែលគេដាក់រហ័សនាមឲ្យថា “Bad Breath Rapist” ឈ្មោះពិត Tuen Lee ត្រូវបានសមត្ថកិច្ចគេរកឃើញកំពុងលាក់ខ្លួននៅក្នុងផ្ទះតម្លៃរាប់លានដុល្លារក្នុងរដ្ឋ California ហើយត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បានរត់គេចខ្លួនអំឡុងពេលកាត់ទោសនៅរដ្ឋ Massachusetts អស់រយ:ពេល១៦ ឆ្នាំ។
ទណ្ឌិតTuen Lee ត្រូវបានរកឃើញកាលពីថ្ងៃអង្គារកំពុងលាក់ខ្លួនរស់នៅក្នុងផ្ទះបែបអភិជននៅក្នុងតំបន់ Bay Area នៃ Diablo រដ្ឋ California ជាកន្លែងដែលគាត់បានរស់នៅជាងមួយទសវត្សរ៍ជាមួយមិត្តស្រីស្នេហ៏ដែលជាម្ចាស់ហាងផ្កា នេះបើយោងតាមរបាយការណ៏របស់ប៉ូលីសរដ្ឋ Massachusetts ។
នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០០៥ ទណ្ឌិត Lee បានវាយទម្លុះចូលទៅក្នុងផ្ទះអ្នកបម្រើស្រីម្នាក់ដែលធ្វើការនៅភោជនីយដ្ឋានរបស់គ្រួសារគាត់នៅជាយក្រុង Boston នៃទីក្រុង Quincy ដោយភ្ជង់នាងនិងកាំបិត ចងដៃនាងជាប់នឹងគ្រែបន្ទាប់មកក៏ចាប់នាងរំលោភយ៉ាងព្រៃផ្សៃ។
ភ្នាក់ងារប៉ូលិសបានឲ្យដឹងថា ទោះបីជាគាត់ពាក់របាំងស្គីក៏ដោយ ក៏អ្នកស៊ើបអង្កេតអាចកំណត់អត្តសញ្ញាណរបស់គាត់បានមួយផ្នែកដែរ ដោយសារតែជនរងគ្រោះបានចំណាំមុខមាត់ដ៏អាក្រក់របស់គាត់ បាន។
ភស្តុតាងរបស់ DNA ក៏បានបញ្ជាក់ថាទណ្ឌិត Lee បានប្រើឈ្មោះក្លែងក្លាយថាជា “Randy” ។
ទណ្ឌិតLee ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ហើយត្រូវបានដោះលែងវិញដោយបង់ប្រាក់ធានាចំនួន ១០០,០០០ នៅមុនពេលមានការកាត់ក្តីរបស់គាត់ ប៉ុន្តែគាត់បានបាត់ខ្លួននៅក្នុងខែកញ្ញា ឆ្នាំ ២០០៧ ។
គាត់បានរត់គេចខ្លួននៅពេលដែលគណៈវិនិច្ឆ័យបានប្រកាសសាលក្រមថាគាត់មានពិរុទ្ធភាពដោយសម្រេចកាត់ទោសដាក់គុកអស់មួយជីវិត។
អាជ្ញាធរបានតាមប្រមាញ់ទណ្ឌិត រត់គេចខ្លួនដែលពូកែនិយាយកំប្លុកកំប្លែងអស់រយៈពេលជាច្រើនឆ្នាំដែល ទណ្ឌិត រូបនេះធ្លាប់បានសម្តែងនៅក្នុងឆុតឆាកមួយនៃរឿង “America’s Most Wanted”។
សេចក្តីថ្លែងការណ៍ផ្លូវការបានអះអាងថា កាលពីដើមឆ្នាំនេះ ក្រុមអ្នកស៊ើបអង្កេតបានតាមរកទណ្ឌិតដោយបានផ្តោតការសង្ស័យទៅលើហាងផ្កាមួយកន្លែងមានតម្លៃរាប់លានដុល្លារដែលជាកម្មសិទ្ធិរបស់ស្រ្តីម្នាក់នៅក្នុងក្រុង Diablo រដ្ឋកាលីហ្វ័រញ៉ា។
ភ្នាក់ងារប៉ូលិសបានតាមឃ្លាំមើលទណ្ឌិត Lee និងស្ត្រីមិនស្គាល់អត្តសញ្ញាណ ដែលពួកគេបានដឹងថាជា “គូស្នេហ៏” ជាយូរមកហើយនោះ ពួកគេបានធ្វើដំណើរចេញពីផ្ទះកាលពីថ្ងៃអង្គារ ហើយភ្នាក់ងារប៉ូលីសបានទាញពួកគេចេញពីរថយន្តនៅចំណុចភ្លើងស្តុប។
ដំបូងឡើយទណ្ឌិត Lee បានផ្តល់ឈ្មោះក្លែងក្លាយ ប៉ុន្តែក្រោយមកបានទទួលស្គាល់ពីអត្តសញ្ញាណពិតរបស់ខ្លួន ដែលត្រូវបានបញ្ជាក់តាមរយៈស្នាមម្រាមដៃ។
ភ្នាក់ងារប៉ូលិសបាននិយាយថា “ស្រីស្នេហ៏របស់គាត់មិនដែលដឹងថាគាត់ជានរណានោះទេបន្ទាប់ពីបាននៅជាមួយគ្នាអស់រយៈពេល ១៥ ឆ្នាំនៅរដ្ឋកាលីហ្វ័រញ៉ា ” ។
ពេលនេះទណ្ឌិត Lee ត្រូវបានបញ្ជូនទៅនាយកដ្ឋានប៉ូលិស Danville ដើម្បីអនុវត្តនីតិវិធីបញ្ជូនខ្លួនត្រឡប់ទៅរដ្ឋ Massachusetts វិញ។
ប្រធានអធិការកិច្ចប្រចាំតំបន់ប៉ាស៊ីហ្វិក លោក Sean LoPiccolo និយាយថា៖ “ទណ្ឌិត ទួន លី បានរត់គេចខ្លួនអស់រយៈពេលជាង ១៦ ឆ្នាំហើយឥឡូវនេះសមត្ថកិច្ចបានចាប់ខ្លួនទណ្ឌិត រូបនេះមកវិញសង្ឃឹមថាជនរងគ្រោះនិងក្រុមគ្រួសារប្រាកដជាបានស្ងប់ចិត្តបើយោងតាមសាលក្រមសម្រេចរបស់តុលាការទណ្ឌិត Lee ត្រូវជាប់គុកអស់មួយជីវិត៕