អន្តរជាតិ

ការផ្សាយបន្តផ្ទាល់ស្តីពីបច្ចុប្បន្នភាពនៃសវនាការជម្រះក្តីរបស់ Trump

ប្រែសម្រួល៖ ស្រីស្រស់
អ្នកយកព័ត៌មានThe Post តាមដានការផ្សាយផ្ទាល់ពីតុលាការបានរាយការណ៍មកថា នៅក្នុងថ្ងៃព្រហស្បតិ៍ នេះចាប់ពីម៉ោង 9:30 ព្រឹក អង្គជំនុំជម្រះនិងគណៈវិនិច្ឆ័យចាប់ផ្តើមពិភាក្សាគ្នាបន្ត។

លោក Juan Merchan ចៅក្រមតុលាការកំពូល Manhattan បានផ្តល់ការណែនាំដល់សមាជិកគណៈវិនិច្ឆ័យនៅពេលព្រឹកដែលសមាជិក ៧ នាក់ជាបុរស និងស្ត្រី ៥នាក់នៅក្នុងក្រុមវិនិច្ឆ័យនេះដោយបានចាប់ផ្តើមធ្វើការថ្លឹងថ្លែងលើករណីនេះនៅម៉ោង ១១:៣០ ព្រឹក។

លោក Trump ត្រូវបានរងការចោទប្រកាន់ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មចំនួន ៣៤ ករណី ពាក់ព័ន្ធនឹងការបង់ប្រាក់ចំនួន ១៣០,០០០ ដុល្លារដែលអតីតមេធាវីរបស់គាត់ឈ្មោះ Michael Cohen បានផ្តល់ឲ្យតារាសិច Stormy Daniels នៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ ។

ក៏ប៉ុន្តែ Ex-prez បានហៅការពិចារណាថ្លឹងថ្លែងក្នុងរឿងក្តីនេះថាត្រូវបានបញ្ចប់ដោយអាម៉ាស់បំផុត៕