កីឡា

ស្ដេចប្រដាល់Mike Tyson មានស្ថានភាពប្រសើរឡើងវិញបន្ទាប់ពីទទួលការព្យាបាលជា បណ្តោះអាសន្ននៅលើយន្តហោះ

ប្រែសម្រួល៖សហការី
អ្នកចាត់ការទូទៅរបស់ Mike Tyson បានបញ្ជាក់ថាអ្នកប្រដាល់រូបនេះមានសុខភាព “ប្រសើរឡើងវិញហើយ” បន្ទាប់ពីមានបញ្ហាផ្នែកសុខភាពដែលទាមទារឲ្យមានការព្យាបាលផ្នែកវេជ្ជសាស្ត្រនៅក្នុងអំឡុងពេលហោះហើរពី Miami ទៅកាន់ Los Angeles កាលពីថ្ងៃអាទិត្យ។

អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់អាយុ ៥៧ ឆ្នាំរូបនេះមានរោគសញ្ញា ក្អួតចង្អោរ និងវិលមុខ ដែលបង្ខំឲ្យអ្នកបំរើលើយន្តហោះផ្តល់ពេទ្យជំនួយ។
ក្រុមគ្រូពេទ្យជំនួយបានឡើងលើយន្តហោះ ដែលបង្កឲ្យមានពន្យារពេលចេញដំណើរអស់ពីរម៉ោងនៅក្នុងទីក្រុងម៉ៃអាមី ដោយសារគាត់ឡើងកម្តៅ នៅពេលដែលវាបានចុះចតក្នុងទីក្រុង Los Angeles ដើម្បីទទួលការព្យាបាល។គឺនៅសល់ពេលតែត្រឹមពីរខែប៉ុណ្ណោះ នៅមុនពេលដែលជើងខ្លាំងរូបនេះត្រូវប្រកួតជាមួយអ្នកប្រដាល់ Paul ។

អ្នកចាត់ការទូទៅរបស់គាត់បានប្រាប់អ្នកយកព័ត៌មាន The New York Post ថា “អរគុណដែលលោក Tyson មានសុខភាពល្អឡើងវិញ” ។
គាត់មានអាការចង្អោរ និងវិលមុខដោយសារដំបៅរលាកនៅមុនពេលចុះចតប្រហែល ៣០នាទី។’គាត់បានសម្តែងការដឹងគុណចំពោះបុគ្គលិកពេទ្យដែលជួយសង្រ្គោះផ្នែកវេជ្ជសាស្ត្រដល់គាត់នៅទីនោះ។រោគសញ្ញាធម្មតានៃដំបៅដែលកើតឡើងរួមមាន ចង្អោរ និងក្អួត ហើមពោះ ក្រហាយទ្រូង និងឈឺចុកចាប់ ព្រមទាំងឈឺទ្រូង និងអស់កម្លាំង។

គេបានដឹងអំរឿងនេះបន្ទាប់ពីលោក In Touch បានបង្ហោះសារនៅព្រឹកថ្ងៃចន្ទថា Tyson ‘ទទួលការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តមួយចំនួននៅលើយន្តហោះ’ ។
បុគ្គលិកក្នុងកាប៊ីនបានចេញសេចក្តីប្រកាសសុំរកគ្រូពេទ្យ ៣០ នាទីនៅមុនពេលចុះចត ហើយសារនោះក៏បានលេចលើអេក្រង់អ្នករាល់គ្នាផងដែរ។
នៅពេលដែលយន្តហោះបានចុះចតនៅ LAX មានការពន្យារពេលមួយផ្សេងទៀតប្រហែល ២៥ នាទីខណៈពេលដែលក្រុមគ្រូពេទ្យកំពុងព្យាបាល Tyson ។
ថៃសុន ដែលធ្លាប់បានសារភាពថា ខ្លួនបានប្រើប្រាស់កញ្ឆាជារៀងរាល់ថ្ងៃនោះ បានបោះបង់ចោលថ្នាំនេះ ខណៈពេលដែលកំពុងហ្វឹកហាត់សមជាមួយPaul ព្រោះវាស្ថិតនៅក្នុងបញ្ជីនៃសារធាតុហាមឃាត់ដែលប្រើប្រាស់ដោយនាយកដ្ឋានអាជ្ញាប័ណ្ណ និងបទប្បញ្ញត្តិនៃរដ្ឋតិចសាស់។គាត់បានបោះបង់ការរួមភេទជាបណ្ដោះអាសន្នជាផ្នែកមួយសម្រាប់ការហាត់សម។

អ្នកផ្សព្វផ្សាយព័ត៌មានរបស់គាត់លោក Joann Mignano បានប្រាប់អ្នកយកពត៍មាន USA TODAY Sports ថា “ការបញ្ឈប់នូវទំលាប់គ្រប់យ៉ាងគាត់គ្រាន់តែជាមធ្យោបាយសម្របទៅតាមច្បាប់ប្រដាល់ពិភពលោកទាំងអស់” ។

Tyson នឹងមានអាយុ ៥៨ ឆ្នាំនៅថ្ងៃទី ២០ ខែកក្កដា នៅពេលដែលការប្រកួតជាមួយ Paul ត្រូវបានកំណត់សម្រាប់កីឡដ្ឋាន AT&T ជាផ្ទះរបស់ Dallas Cowboys។
ការប្រកួតនេះត្រូវបានរំខានដោយការរិះគន់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាពិសេសនៅចន្លោះអាយុដ៏ច្រើនរវាងអ្នកប្រដាល់ទាំងពីរ។ខ្ញុំមិនឃើញមនុស្សរិះគន់ច្រើនពេកអំពីវាទេ មើលទៅ’ Tyson បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីដើមខែនេះ។

ពេលអ្នកយកព័ត៌មានផ្ដល់យោបល់ថាមានអ្នករិះគន់ Tyson បាននិយាយថា ‘នរណា? បា្រប់ឈ្មោះខ្ញុំមកមើលម្នាក់ណាដែរ អ្នកណាដែរ? WHO?’។
នាយកដ្ឋានអាជ្ញាបណ្ណ និងបទប្បញ្ញត្តិនៃរដ្ឋតិចសាស់ បានហាមឃាត់មិនឲ្យប្រកួតបែបអាជីពនោះទេ ការប្រកួតនេះមានត្រឹមតែប្រាំបីទឹកដែលមានរយៈពេលត្រឹមតែ ២ នាទីក្នុងមួយទឹក ជំនួសឲ្យទឹក ១០ ឬ ១២ ដែលមានរយៈពេលបីនាទីក្នុងមួយទឹកៗ។ស្រោមដៃនឹងធ្ងន់ជាង១៤អោនជំនួសឲ្យ ១០អោន ដែលត្រូវបានគេសន្មត់ថាកាត់បន្ថយថាមពលនៃកាវាយចេញ។

Tyson បានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៥ ប៉ុន្តែថ្មីៗនេះបានប្រកួតនៅក្នុងការតាំងពិពណ៌មួយក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ទល់នឹង Roy Jones នៅរដ្ឋកាលីហ្វ័រញ៉ា ដែលគេមិនប្រកាសថាវាជាការប្រកួតនោះទេ។

Tyson ភាគច្រើនត្រូវបានគេរំខាននិងសំណួរ ដែលសួរថាតើវាមានន័យយ៉ាងណាខណ:ដែលគាត់មានឱកាសបង្ហាញខ្លួននៅកីឡដ្ឋាន AT&T ។Tyson ដែលបានឈ្នះការប្រកួតចំនួន ៥០ ដងជាមួយនឹងការផ្តួលដៃគូឲ្យសន្លប់ចំនួន ៤៤ ដងនៅមុនពេលចូលនិវត្តន៍បាននិយាយថា “ខ្ញុំបានធ្វើវាកាលពីឆ្នាំមុន ដូច្នេះនេះមិនមែនជាអ្វីដែលថ្មីសម្រាប់ខ្ញុំទេ” ៕