អន្តរជាតិ

ការផឹកស៊ីសប្បាយបានផ្ទុះឡើងលើកប៉ាល់ទេសចរណ៍ Royal Caribbean ក្រោយឮដំណឹងថាបុរសដែលលោតទឹកត្រូវបានរកឃើញ

ប្រែសម្រួល៖សហការី
អ្នកដំណើរម្នាក់បានរៀបរាប់អំពីទិដ្ឋភាពផឹកស៊ីសប្បាយនៅលើកប៉ាល់ទេសចរណ៍ Royal Caribbean បន្ទាប់ពីបុរសម្នាក់បានលោតទឹកកាលពីថ្ងៃអាទិត្យបណ្តាលឲ្យស្លាប់ ខណ:ពេលដែលពួកគេនាំគ្នាផឹកស៊ីយ៉ាងសប្បាយនៅពេលដែលឮដំណឹងថាគាត់ត្រូវគេសង្គ្រោះចេញពីក្នុងទឹក។

Zachary Normandin អាយុ ៣១ ឆ្នាំបានប្រាប់អ្នកយកព័ត៌មាន The Post ថា អ្នកដំណើរប្រហែល ៣០០ នាក់កំពុងផឹកស៊ីយ៉ាងសប្បាយនៅពេលល្ងាចនៅលើ Icon of the Seas ថ្មីរបស់ Royal Caribbean ដែលជាការអបអរសាទរនៅពេលដែលបានឮប្រធានក្រុមបានជូនដំណឹងដល់ក្រុមនាវិកថាអ្នកធ្វើដំណើរដែលបាត់ត្រូវបានរកឃើញហើយ។

អ្នកស្រុក Connecticut បាននិយាយថា “មនុស្សគ្រប់គ្នានៅក្នុងបន្ទប់ទទួលទានអាហារបានទះដៃ អបអរសាទរយ៉ាងសប្បាយដោយសន្មតថាបុរសនោះមិនអីទេ”។

ប៉ុន្តែក្រោយមក វាបានលេចចេញមកថា អ្នកដំណើរដែលមិនត្រូវបានស្គាល់អត្តសញ្ញាណនោះបានស្លាប់ ហើយកប៉ាល់ទេសចរណ៍ក៏បានបន្តដំណើររបស់ខ្លួនជាបន្តទៅទៀត។

អ្វីដែលចម្លែកនោះគឺថាខណៈដែលឮថាបុរសនោះបានស្លាប់ហើយអ្នកធ្វើដំណើរភាគច្រើនមិនបានភ្ញាក់ផ្អើលឬក៏យកចិត្តទុកដាក់ក្នុងការស្លាប់របស់បុរសនេះនោះទេគឺពួកគេនៅតែបន្តជប់លៀងយ៉ាងសប្បាយហាក់ដូចជាគ្មានរឿងអ្វីកើតឡើងនៅលើនាវា។
“ខ្ញុំគិតថាអ្នករាល់គ្នាមិនដឹងអំពីមូលហេតុបុរសដែលស្លាប់នោះទេ” លោក Normandin បាននិយាយដោយបន្ថែមថា គាត់មិនគិតថា Royal Caribbean ចង់បំភ័យនរណាម្នាក់ឡើយ។

Icon of the Seas ដែលអាចផ្ទុកអ្នកដំណើរបានដល់ទៅ ៧,០០០ នាក់ និងសមាជិកនាវិក ២,៥០០ នាក់រឿងសោកនាដកម្មនេះបានកើតឡើងនៅចំថ្ងៃដំបូងនៃការធ្វើដំណើរសម្រាប់រយៈពេលប្រាំពីរថ្ងៃជុំវិញឈូងសមុទ្រម៉ិកស៊ិកហើយនិងត្រឡប់មក Miami វិញនៅថ្ងៃទី ១ ខែមិថុនា។
នៅលើនាវាមានបណ្តាញទូរសព្ទសម្រាប់ការហៅចេញចូលរួមទាំងនៅក្នុងប្រទេស Honduras និង Costa Maya ប្រទេសម៉ិកស៊ិក។
ឆ្មាំសមុទ្របានប្រាប់អ្នកយកព័ត៌មានប៉ុស្តិ៍កាលពីយប់ថ្ងៃចន្ទថា នាវាទេសចរណ៍បានដាក់ពង្រាយទូកជួយសង្គ្រោះ និងកំណត់ទីតាំងបុរសនោះ ហើយយកគាត់ពីក្នុងទឹកមកវិញ។

ឆ្មាំសមុទ្របាននិយាយថា “គាត់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ហើយ” ។

លោក Normandin បាននិយាយថា គាត់មានការងឿងឆ្ងល់ថា តើមានអ្នកដំណើរប៉ុន្មាននាក់ដែលបានបង្ហោះព័ត៌មានផ្សព្វផ្សាយថាអ្នកដំណើរបានស្លាប់សម្រាប់ធ្វើអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេនៅអំឡុងពេលរុករកបុរសដែលលោតទឹក។គាត់បាននិយាយថា “ខ្ញុំគិតថាពួកគេមិនខ្វល់អំពីរការស្លាប់របស់បុរសនោះទេ” ។

ព្រះអើយពួកគេគិតតែដើរលេងពេញមួយថ្ងៃជារៀងរាល់ថ្ងៃគឺវាគ្រាន់តែជាការផឹកស៊ីសប្បាយពេញមួយសប្តាហ៍នៅលើនាវាដ៏ធំនេះដែលជាទូទៅត្រូវចំណាយប្រហែល ១,៥០០ ទៅ ២,០០០ក្នុងមួយសប្តាហ៍ ។

ក្រុមហ៊ុននាវាទេសចរណ៏Royal Caribbean មិនបាននិយាយអ្វីច្រើនអំពីឧប្បត្តិហេតុនេះទេ ដោយលើកឡើងថាត្រូវការផ្តល់ភាពឯកជនដល់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងរងទុក្ខសោក៕