ប្រែសម្រួល៖ សហការី
អ្នកដំណើរនៅលើយន្តហោះ Boeing របស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដែលជួបភាពច្របូកច្របល់បានបង្កឲ្យអ្នកដំណើរភ័យស្លន់ស្លោដោយសារតែយន្តហោះធ្លាក់រយ:កម្ពស់យ៉ាងកំហុគភ្លាមៗកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
ពួកគេបានរំឮកឡើងថា អ្នកដំណើរដែលមិនមានការប្រុងប្រយ័ត្នត្រូវបានធ្លាក់ពីកន្លែងអង្គុយត្រឡប់ត្រឡិននៅជុំវិញកាប៊ីនដោយអ្នកខ្លះស្ទើរតែស្លាប់ថែមទៀតផង។
អ្នកដំណើរ Mufassal Ali បាននិយាយបន្ទាប់ពីចុះចតភ្លាមៗដោយសុវត្ថិភាពនៅទីក្រុង Dublin ថា “ការហោះហើរដ៏គួរឲ្យភ័យខ្លាច។ និយាយឲ្យស្មោះត្រង់ទៅខ្ញុំនៅតែភ័យឡើងញ័រនៅឡើយ” ។
“នោះគឺជាឧបទ្ទវហេតុដ៏អាក្រក់បំផុតសម្រាប់ជីវិតខ្ញុំក្នុងរយ:ពេល១៥ វិនាទី គាត់និយាយអំពីយន្តហោះធ្លាក់រយ:កម្ពស់យ៉ាងកំហុគភ្លាមៗនៅពេលដែលកំពុងហោះសុខៗដែលជាហេតុធ្វើឲ្យមនុស្ស ១២នាក់រងរបួសដែលក្នុងនោះមាន ៨ នាក់រងរបួសធ្ងន់ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
គាត់បាននិយាយអំពីអ្នកដែលធ្លាក់ពីកៅអីអង្គុយថា៖ “ខ្ញុំបានឃើញមនុស្សពីរបីនាក់ពួកគេកំពុងវិលវល់ចុះឡើងទង្គិចក្បាលគ្នានៅក្នុងយន្តហោះ។
នាង Cheryl Sukar បានរំលឹកអំពីទិដ្ឋភាពដែលយន្តហោះ Boeing 787 Dreamliner ទើបតែ “ធ្លាក់រយ:កម្ពស់យ៉ាងកំហុគភ្លាមៗ” នៅពាក់កណ្តាលជើងហោះហើរ។
ស្រ្តីជាអ្នកដំណើរម្នាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មាន RTE ថានាងគិតថាគឺជាពេល”ចុងបញ្ចប់នៃជីវិតរបស់នាងហើយ” ។
នាង Philomena Prendergast បានចែករំលែកការភ័យខ្លាចស្រដៀងគ្នានេះដែរហើយនាងបាននិយាយថា “អរគុណខ្លាំងណាស់ដែលបានចុះពីលើយន្តហោះដោយសុវត្ថិភាព”។
“វាធ្វើឲ្យខ្ញុំភ័យស្លន់ស្លោខ្លាំងណាស់នៅពេលនោះ អ្នកមិនដឹងថានៅក្នុងពេលនោះតើអ្នកអាចនៅរស់ឬអត់?”
នាង Emma Rose Power បាននិយាយថា “ទាំងអស់គ្នាភ័យស្លន់ស្លោ” នៅពេលដែលជើងហោះហើរ Doha-to-Dublin បានជួបភាពច្របូកច្របល់នៅលើដែនអាកាសរបស់ប្រទេសតួកគី។
លោក Power បាននិយាយអំពីអ្នករបួសថា៖ “អ្នកបម្រើលើយន្តហោះខ្លះមានស្នាមរបួសលើមុខរបស់ពួកគេនិងបែកញើសពេញមុខដោយសារតែមានការភិតភ័យខ្លាំងពេក។
ភាពចលាចលដ៏ច្របូកច្របល់ដ៏គួរឲ្យភ័យខ្លាចបានកើតឡើងត្រឹមតែមួយសប្តាហ៍បន្ទាប់ពីបុរសជនជាតិអង់គ្លេសអាយុ ៧៣ ឆ្នាំម្នាក់បានស្លាប់ និង ៣០ នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលជើងហោះហើររបស់ Singapore Airlines បានធ្លាក់រយ:កម្ពស់ចុះដល់ ៦,០០០ ហ្វីត៕