សន្ដិសុខសង្គម

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ៦ខ្នងនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត 

ដោយ ៖បន្ទាយ
បន្ទាយមានជ័យ៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ៦ខ្នងនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត នៅវេលាម៉ោង៣ រសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ ។

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានដឹកនាំកងកម្លាំងសមត្ថកិច្ចម្រុះរួមជាមួយអាជ្ញាធរ ប្រជាការពារភូមិ ក្រុមសង្គ្រោះបន្ទាន់រួមទាំងប្រជាពលរដ្ឋ ចុះជួយពន្លត់អគ្គិភ័យនោះ ។

ការជួយសង្គ្រោះ គឺអាជ្ញាធរនិងសមត្ថកិច្ចចម្រុះរួមទាំងប្រជាការពារភូមិបាននាំគ្នាជួយពន្លត់ ជាពិសេសបានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ។ រថយន្តពន្លត់អគ្គិភ័យ :១-របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត១ គ្រឿង ,២-របស់រដ្ឋបាលក្រុងប៉ោយប៉ែត១គ្រឿង, ៣-របស់ក្រុមហ៊ុនត្រូពីការណា១គ្រឿង , ៤-របស់ក្រុមហ៊ុនហ្គ្រែនដាយម៉ិន ១គ្រឿង ។

ការជួយនោះនៅតែមិនអាចការពារផ្ទះទាំង៦ខ្នងមែន ប៉ុន្តែបានបង្ការការពារការឆេះរាលដាលទៅផ្ទះនិងសំណង់នានារាប់សិបខ្នងនៅជុំវិញនោះ ។

ពលរដ្ឋរងគ្រោះនិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចអោយដឹងថា: មូលហេតុនៃអគ្គិភ័យនោះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង )។ការខូចខាតគឺខ្ទេចទាំងស្រុងផ្ទះបងប្អូនប្រជាពលរដ្ឋ ប៉ុន្តែមិនបង្កអោយមនុស្សណាម្នាក់រងរបួសឬស្លាប់ឡើយ ៕