សេដ្ឋកិច្ច

ក្រុមហ៊ុនមេតថេកប្រកាសរើសបុគ្គលិក២.០០០នាក់នៅខេត្តកំពង់ចាមទៅធ្វើការនៅតំបន់សេដ្ឋកិច្ចក្រុងបាវិតខេត្តស្វាយរៀង

ដោយ៖ គង់ហេង
កំពង់ចាម៖ ក្រុមមេតថេក( ខេមបូឌា ) ខប លីមីធីត ប្រកាសជ្រើសរើសបុគ្គលិក កម្មករ ចំនួន ២.០០០ នាក់ នៅខេត្តកំពង់ចាម យកទៅធ្វើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេតហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង។

នេះបើតាមកិច្ចប្រជុំពិភាក្សារវាងក្រុមហ៊ុន មេត ថេក ខេមបូឌា ខប លីមីធីត ដែលដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម និងសហការី នៃរដ្ឋបាលខេត្ត នៅសាលាខេត្តនេះ នាព្រឹកថ្ងៃទី ២៨ ឧសភា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖