បទវិភាគ

បទវិភាគ ៖ តើមេដឹកនាំកោះតៃវ៉ាន់ថ្មីនឹងដោះស្រាយទំនាក់ទំនងរវាងតៃវ៉ាន់ជាមួយចិនដីគោកដោយរបៀបណា?

គេសង្កេតឃើញថា ប្រធានាធិបតីតៃវ៉ាន់ថ្មីលោកLai Ching-teបានចេញសារនយោបាយបញ្ឆេះកំហឹងក្រុងប៉េកាំងដោយលោកបានរំលឹកពីអាជីពនយោបាយរបស់គាត់ថាខ្លួនគាត់ជា “កម្លាំងចលករប្រកបដោយសក្តានុពលដើម្បីពង្រឹងឯករាជ្យភាពតៃវ៉ាន់” ។

ចាប់តាំងពីដើមយុទ្ធនាការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន ក្រុងប៉េកាំងបានចាត់ទុកលោកLai Ching-te ថាជា “ជនបង្កបញ្ហា” ដែលគាំទ្រឯករាជ្យភាពតៃវ៉ាន់ហើយបានព្រមានថាវានឹងនាំមកនូវសង្រ្គាមដល់តៃវ៉ាន់។

សុន្ទរកថានៅក្នុងពិធីសម្ពោធឡើងកាន់តំណែងរបស់គាត់កាលពីថ្ងៃចន្ទ ទី ២០ ឧសភា លោក Lai បានព្យាករពីចក្ខុវិសសម្រាប់កោះតៃវ៉ាន់ដោយមានទំនុកចិត្ត លើនយោបាយអន្តរជាតិ និងប្តេជ្ញាពង្រឹងកម្លាំងទ័ពដើម្បីរកសាសន្តិភាព និងវិបុលភាពរបស់តៃវ៉ាន់ មិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេក៏ប៉ុន្តែសម្រាប់ពិភពលោកផងដែរ។

ជ័យជម្នះរបស់លោក Lai ក្នុងការបោះឆ្នោតកាលពីខែមករា បានផ្តល់អាណត្តិប្រធានាធិបតីលើកទីបីដល់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP)នេះគឺជាជោគជ័យដ៏គួរឲ្យកត់សម្គាល់ដែលបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP)តៃវ៉ាន់បានបន្តកាន់អំណាចជាបន្តបន្ទាប់ពីTsai Ing-wen រហូតមកដល់លោក Lai។ ក្រោមការដឹកនាំរបស់លោកស្រី Tsai តៃវ៉ាន់មានការរីកចម្រើនជាមួយនឹងអន្តរកម្មសកលប្រកបដោយវិជ្ជមានដែលទទួលបាននូវកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់បើយោងតាមទិន្នន័យចុងក្រោយបង្អស់បានបង្ហាញថាមានចំនួន ៦.៥១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទីមួយ។ លោកស្រី Tsai បានចាកចេញពីតំណែងដោយមានការវាយតម្លៃខ្ពស់ជាងប្រធានាធិបតីពីររូបមុនៗ។

ក្នុងនាមជាអនុប្រធានរបស់លោកស្រី Tsai អស់រយៈពេលបួនឆ្នាំមកនេះ លោក Lai កំពុងសម្លឹងទាញយកប្រយោជន៍ពីសន្ទុះដែលមានស្រាប់ដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យសម្រាប់តំណែងប្រធានាធិបអាណត្តិទីបីបន្ទាប់ពីពីរអាណត្តិរបស់Tsai Ing-wen។ជាពិសេសនៅក្នុងទំនាក់ទំនងជាមួយប្រទេសចិន គឺជាធាតុផ្សំដ៏ធំនៃកេរដំណែលដែលលោក Lai បានទទួលការគាំទ្រពីអ្នកបោះឆ្នោត ហើយសុន្ទរកថារបស់គាត់បានបង្ហាញពីចេតនាច្បាស់លាស់មួយនៅក្នុងការរក្សាស្ថានភាពនយោបាយអន្តរជាតិឲ្យនៅដដែល។

• យន្តការផ្សះផ្សារអាចគ្រប់គ្រាន់ដែឬទេ?

នៅក្នុងសុន្ទរកថារបស់លោក Lai គាត់បានបញ្ជាក់យ៉ាងច្បាស់ហើយថា គាត់មិនស្វែងរកយន្តការផ្លាស់ប្តូរគោលការណ៏កោះតៃវ៉ាន់ដែលទទួលបានសិទ្ធិស្វ័យភាពសម្រាប់គ្រប់គ្រងអំណាចដោយមិនចាំបាច់ប្រកាសឯករាជ្យភាពជាផ្លូវការ ឬផ្តាច់ទំនាក់ទំនងចេញពីចិនដែលមានគំនិតជ្រុលនិយមនោះទេ។
លោក Lai បានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោកមានឆន្ទៈធ្វើការជាមួយចិនតែចិនត្រូវតែផ្តល់សេចក្តីថ្លៃថ្នូរឲ្យបានពេញលេញដល់ខ្លួនផងដែរ។

នៅក្នុងពេលជាមួយគ្នានោះ លោក Lai បានធ្វើការគូសបញ្ជាក់ថា ភាគីជម្លោះទាំងពីរលើបញ្ហាច្រកសមុទ្រតៃវ៉ាន់នេះ “មិនចុះញ៉មគ្នានោះទេ” ហើយបានអំពាវនាវឲ្យក្រុងប៉េកាំងបញ្ឈប់ការបង្ខិតបង្ខំ និងគម្រាមកំហែងកោះតៃវ៉ាន់ដោយជាជំនួសមកវិញនូវការគោរពគ្នាប្រកបដោយភាតរភាព។

មេដឹកនាំក្រុងប៉េកាំងទំនងជាមិនស្តាប់ការអំពាវនាវនេះទេ ហើយបានធ្វើសមយុទ្ធយោធាដើម្បី “ដាក់សម្ពាធយោធា”ដែលពួកគេអះអាងថាជាការឆ្លើយតបទៅនឹង “សុន្ទរកថាផ្តាច់ខ្លួន”។គឺមិនដូចកាលពីលោកស្រី Tsai ឡើងកាន់តំណែងជាប្រធានាធិបតីនោះទេ លោក Lai មិនបាននិយាយប្រយោលលើបញ្ហា “ឯកភាពឆ្នាំ ១៩៩២” នៅក្នុងសុន្ទរកថារបស់គាត់នោះទេ។

ការយល់ដឹងក្រៅផ្លូវការដែលតៃប៉ិ និងប៉េកាំងយល់ស្របថាមាន “ចិនតែមួយ” ប៉ុន្តែភាគីទាំងពីរអាចមិនយល់ស្របចំពោះអត្ថន័យរបស់វាដែលត្រូវបានអនុម័តជាផ្លូវការដែលជាគោលនយោបាយរបស់ Ma Ying-jeou របស់បក្ស Kuomintang នៅពេលដែលគាត់ទទួលបានតំណែងប្រធានាធិបតីក្នុងឆ្នាំ ២០០៨ ។ ទីក្រុងប៉េកាំងមិនដែលទទួលស្គាល់ការបកស្រាយរបស់លោក Ma លើការ “យល់ស្របគ្នាកាលពីឆ្នាំ ១៩៩២” ដែលទាក់ទងនឹងពាក្យថា “ប្រទេសមួយតែមានការបកស្រាយផ្សេងពីគ្នា” ។

បក្ស DPP របស់លោក Lai មិនយល់ស្របថាពិតជាមានការឯកភាពនោះទេ ប៉ុន្តែលោកស្រី Tsai នៅក្នុងសុន្ទរកថាកាលពីឆ្នាំ ២០១៦ បាននិយាយថាគាត់ “គោរពការពិតដែលជាប្រវត្តិសាស្រ្តនេះ” ដែលនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការបានបង្ហាញពីឆន្ទៈនៅក្នុងការប្រកាន់ខ្ជាប់នូវស្មារតីដ៏ទូលំទូលាយនៃ កិច្ចសហប្រតិបត្តិការលើបញ្ហាច្រកសមុទ្រតៃវ៉ាន់។

ជាការកត់សម្គាល់បន្ថែមទៀតនោះគឺការនិយាយដោយផ្ទាល់របស់លោក Lai ទៅកាន់ប្រទេសចិនថាជា “ចិន” ជាជាងចិន “ដីគោក” ឬ “ផ្នែកម្ខាងទៀតនៃច្រកសមុទ្រជាដើម” ដែលទីក្រុងប៉េកាំងទំនងជាយល់ថាជាការផ្តាច់ខ្លួនដាច់ចេញពីចិន។ អ្នកកាន់តំណែងមុនៗរបស់គាត់ជាទូទៅជៀសវាងការប្រើពាក្យ ថា”ចិន” ដោយផ្ទាល់នៅពេលសំដៅទៅប្រទេសចិនដីគោក។

ការលើកឡើងម្តងហើយម្តងទៀតចំពោះ ROC និងការទទួលយកយ៉ាងច្បាស់លាស់ថាតៃវ៉ាន់នឹងធ្វើការមិនថាជាមួយឈ្មោះថាចិនក្នុងទម្រង់ណាក៏ដោយដែលអាចបង្ហាញពីភាពងាយស្រួលបំផុតសម្រាប់ដៃគូរបស់ខ្លួនដើម្បីបង្ហាញពីនយោបាយបើកចំហរបស់លោក Lai ក្នុងទម្រង់ផ្សះផ្សារជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់លោក Lai ចំពោះ “ប្រទេសចិន” និងការជៀសវាងការពិភាក្សាអំពី “ការយល់ស្របគ្នាកាលពីឆ្នាំ ១៩៩២”ដែល ឆ្លុះបញ្ចាំងពីការមិនសប្បាយចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងប៉េកាំង PRC ដើម្បីកំណត់ឡើងវិញនូវគោលនយោបាយទាំងនេះស្របតាមលក្ខខណ្ឌរបស់ខ្លួន។

• រដ្ឋាភិបាលមានការបែងចែក

ឆ្លងកាត់ការស្ទង់មតិជាច្រើន អ្នកឆ្លើយសំណួរប្រហែល ៩០ ភាគរយបានយល់ឃើញថាខ្លួនជាជនជាតិតៃវ៉ាន់ដែលស្មើនឹង ២ ភាគ ៣ ។ ទន្ទឹមនឹងនោះ ប្រជាជនជាង ៨៥ ភាគរយនៅក្នុងកោះតៃវ៉ាន់ បង្ហាញនូវបំណងចង់រក្សាស្ថានភាពដដែល បើទោះជាពួកគេប្រាថ្នាចង់បានឯករាជភាពសម្រាប់តៃវ៉ាន់ក៏ដោយ។ ការស្ទង់មតិចុងក្រោយបំផុតដោយក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់ បានដាក់តួលេខនេះនៅ ត្រឹម៨៨.៨ ភាគរយ។
តៃវ៉ាន់ចង់បានការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យដ៏សំបូរបែបដូចដែលលោក Lai បានឆ្លុះបញ្ចាំងពីលក្ខខណ្ឌទាំងនេះ បើទោះបីជាទីក្រុងប៉េកាំងមិនចូលចិត្តស្តាប់ក៏ដោយ។

សម្រាប់នយោបាយលើឆាកអន្តរជាតិទាក់ទងទៅនឹងច្រកសមុទ្រតៃវ៉ាន់ដែលលោក Lai បានលើកឡើងនៅក្នុងសុន្ទរកថាដោយយោងទៅលើការផ្សះផ្សាសម្របសម្រួលខាងផ្លូវនយោបាយជាមួយគណបក្សនយោបាយផ្សេងៗនៅក្នុងកោះតៃវ៉ាន់ដើម្បីទាញយកកិច្ចសហប្រតិបត្តិការពីបណ្តាបក្សទាំងនោះ។
ខណៈពេលដែលបក្ស DPPមានសម្លេងតិចជាងបក្ស KMT និងគណបក្សប្រជាជនតៃវ៉ាន់ (TPP) ដែលរួមគ្នាលើស បក្ស DPPដល់ទៅ១១ អាសនៈសម្រាប់សម្លេងភាគច្រើននៅក្នុងសភានោះ។

នេះជាសញ្ញាបង្ហាញពីការបែកបាក់គ្នាមួយដែលទំនងជាបញ្ហាប្រឈមដ៏ចម្បងដំបូងបង្អស់របស់លោក Lai។ កិច្ចខិតខំប្រឹងប្រែងរបស់បក្ស KMT និងបក្ស TPP ដើម្បីពង្រឹងអំណាចរបស់ខ្លួនតាមរយៈការបង្កើតច្បាប់មួយហៅថាច្បាប់ “មាក់ងាយសភា” រួមជាមួយនឹងច្បាប់ថវិការសាងសង់ផ្លូវរថភ្លើងដែលនាំឲ្យមានការប្រឈមមុខដាក់គ្នាដ៏ចម្រូងចម្រាស់ដោះមិនចេញនៅក្នុងសភានីតិប្បញ្ញត្តិ របស់តៃវ៉ាន់កាលពីថ្ងៃសុក្រមុនពេលសម្ពោធរបស់លោក Lai ។

មនុស្សប្រមាណជា ៣០,០០០ នាក់បានបន្តដេញដោលជុំវិញច្បាប់ទាំងនេះពេញមួយថ្ងៃបន្ទាប់ពីការសម្ពោធដើម្បីតវ៉ានឹងសេចក្តីព្រាងច្បាប់ទាំងនេះ ដោយមានការប្រឈមមុខដាក់គ្នាបន្ថែមទៀតកាលពីសប្តាហ៍ខាងមុខ។

• រក្សាភាពស្ងប់ស្ងាត់ដូចទឹក

លោក Lai មកកាន់តំណែងនៅក្នុងពេលដ៏ចលាចលចាក់ស្រេះដែលក្រុងប៉េកាំងនៅតែប្រកាន់ជហរម៉ឺងម៉ាត់ចំពោះការទាមទារសិទ្ធិកាន់កាប់ទឹកដីរបស់ខ្លួន មិនថានៅក្នុងសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត សមុទ្រលឿង ឬច្រកសមុទ្រតៃវ៉ាន់នោះទេ។ បន្ទាប់មកមានការប៉ះទង្គិចគ្នាខាងភូមិសាស្រ្តនយោបាយកាន់តែខ្លាំងឡើងរវាងចិននិងអាមេរិក និងភាគីម្ខាងទៀតនៅក្នុងវិស័យជាច្រើនរួមមានចាប់ពីសេដ្ឋកិច្ចរហូតដល់សន្តិសុខ។

ចំណែកអ្នកនយោបាយក្នុងស្រុកមកពីបក្ស KMT ដែលអះអាងថាខ្លួនអាចធ្វើការផ្សះផ្សារគ្នាជាមួយបក្សកុម្មុយនិស្តចិនជុំវិញបញ្ហាច្រកសមុទ្រតៃវ៉ាន់នោះគឺជាក្រុមប្រឆាំងនិងលោក Lai ដែលពួកគេទំនងជារង់ចាំចាប់កំហុសណាមួយដើម្បីចោទគាត់ថាជាអ្នកបង្កហេតុឲ្យមានអស្ថិរភាព ដើម្បីរុញគាត់ឲ្យនៅដាច់ដោយឡែកពីគេទាំងលើឆាកអន្តរជាតិ និងនៅក្នុងស្រុក។
កត្តាសំខាន់នោះគឺថាលោក Lai ត្រូវស្វែងយល់លើបញ្ហាទាំងនេះដោយស្ងប់ស្ងាត់ដូចទឹក តែម៉ឺងម៉ាត់ និងធ្វើឲ្យមានប្រសិទ្ធភាព ដោយមិនឲ្យខកចិត្តគឺដូចក្នានិងនយោបាយរបស់លោកស្រី Tsai ដាច់ខាតគឺមិនឲ្យមានកំហុសនោះទេ។

បញ្ជាក់៖ បទវិភាគនេះដោយលោក Chong Ja Ian ជាសាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យជាតិសិង្ហបុរី និងជាអ្នកប្រាជ្ញក្រៅស្រុកនៅ Carnegie China៕
ប្រភព៖ CNA/aj