សុខភាព

មនុស្ស៦នាក់ឆ្លងមេរោគបង្កឲ្យមានដង្កូវក្នុងខួរក្បាលដោយសារតែទទួលទានសាច់ខ្លាឃ្មុំនៅឆៅ

ប្រែសម្រួល៖ ស្រីស្រស់

គ្រួសារមួយបានរងគ្រោះដោយសារឆ្លងមេរោគដែលបង្កឲ្យមានដង្កូវក្នុងខួរក្បាលក្រោយពេលដែលពួកគេបានទទួលទានសាច់ខ្លាឃ្មុំដែលចម្អិនមិនបានល្អ។

យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺបានឱ្យដឹងថា សមាជិកគ្រួសារប្រាំមួយនាក់ក្នុងចំណោមប្រាំបីនាក់ដែលមានអាយុចាប់ពី ១២ដល់ ៦២ ឆ្នាំដែលចូលចិត្តអាហារ kebobs ធ្វើពីសាច់សត្វខ្លាឃ្មុំខ្មៅបានឆ្លងជំងឺ trichinellosis ឬហៅថា “ដង្កូវក្នុងខួរក្បាល” នេះបើយោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ។ សមាជិក​គ្រួសារនេះមានសមាជិក​ពីរ​នាក់​ហូប​តែ​បន្លែ​ដែល​ចម្អិន​ជាមួយ​សាច់បានធ្លាក់ខ្លួនឈឺ។

ជំងឺនេះត្រូវបានគេរកឃើញថាបណ្តាលមកពីអាហារ ដែលកម្រនឹងត្រូវបានគេរាយការណ៍ណាស់នៅសហរដ្ឋអាមេរិក ក៏ប៉ុន្តែជាទូទៅវាកើតចេញពីការទទួលទានសាច់សត្វព្រៃ ដែលបានកើតឡើងនៅចំពេលដែលសមាជិកគ្រួសារម្នាក់អាយុ ២៩ ឆ្នាំបានទៅមន្ទីរពេទ្យ Minnesota នៅក្នុងខែកក្កដា ឆ្នាំ ២០២២ ដោយមានរោគសញ្ញាគ្រុនក្តៅ ឈឺសាច់ដុំធ្ងន់ធ្ងរ។ ទីភ្នាក់ងារCDC បានឲ្យដឹងថា ឆ្លងកាត់ការធ្វើតេស្តឈាមគេបានឃើញមានការហើមជុំវិញភ្នែក និងភាពមិនប្រក្រតីផ្សេងទៀតដែលត្រូវបានរកឃើញនៅក្នុងរាងកាយ ។ គាត់បញ្ជាក់ថាគាត់បាននៅជាមួយសមាជិកគ្រួសារមកពីរដ្ឋ Arizona, Minnesota និង South Dakota នៅក្នុងរដ្ឋចុងក្រោយនៅរដូវក្តៅនោះ ហើយបានចូលមន្ទីរពេទ្យពីរដងក្នុងរយៈពេល ១៧ ថ្ងៃ។

ក្រុម​គ្រួសារ​នេះបាន​ទទួល​ទាន​សាច់​​ខ្លាឃ្មុំ​ខ្មៅ​មួយ​ក្បាលដែល​​បរបាញ់បាន​នៅ​ភាគ​ខាងជើង Saskatchewan ប្រទេស​កាណាដា កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។ អ្នកប្រមាញ់ជឿថាសាច់នោះមានសុវត្ថិភាព បន្ទាប់ពីត្រូវបានរក្សាទុកក្នុងទូទឹកកកក្នុងផ្ទះរយៈពេល៤៥ ថ្ងៃមុនពេលចម្អិនវាដើម្បីទទួលទាន។

ទីភ្នាកងារCDC បាននិយាយថា “ដំបូងឡើយ សាច់ត្រូវបានចម្អិនតែដោយសារសាច់មានពណ៌ងងឹត ហើយវាពិបាកសម្រាប់សមាជិកគ្រួសារស្មានដឹងច្បាស់អំពីកម្រិតនៃការចម្អិនវាសម្រាប់ធ្វើជាអាហារ។ “បន្ទាប់ពីសមាជិកគ្រួសារមួយចំនួនចាប់ផ្តើមញ៉ាំសាច់ខ្លាឃ្មុំនេះពួកគេបានកត់សំគាល់ថាវានៅមិនទាន់ឆ្អិនល្អ សាច់នោះត្រូវបានគេចម្អិនឡើងវិញនៅមុនពេលទទួលទានម្តងទៀត”។ការជួបជុំគ្នាបានបញ្ចប់នៅមុនពេលសមាជិកគ្រួសារមីនីសូតាធ្លាក់ខ្លួនឈឺ។

សាច់ញាតិ​បី​នាក់​ដែល​មាន​រោគ​សញ្ញា​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយអ្នក​ទាំង​ប្រាំមួយនោះ​​បាន​ជា​សះស្បើយទាំងស្រុងវិញហើយ៕