កម្សាន្ដ

Taylor Swift មានស្បែកជើងជាង ២៥០ គូរចនាដោយ Christian Louboutin សម្រាប់រដូវកាលទេសចរណ៏ Eras Tour

ប្រែសម្រួល៖ ស្រីស្រស់

ចាប់តាំងពីដំណើរទេសចរណ៍ដែលធ្វើឲ្យនាង Taylor Swift មានកេរ្តិ៍ឈ្មោះល្បីនៅក្នុងឆ្នាំ ២០១៨ ដោយសារតែមានអ្នកច្នៃម៉ូដ Christian Louboutin ជនជាតិបារាំងវ័យ ៦០ ឆ្នាំរូបនេះជួយឲ្យនាងបង្ហាញពីភាពអស្ចារ្យនៃការរៀបចំស្ទីលផ្ទាល់ខ្លួនជាច្រើនបែប។

Louboutin បានប្រាប់ទស្សនាវដ្តី Vogue ថា “នៅពេលច្នៃម៉ូដឲ្យតារាសំដែងវាជាការប្រសើរក្នុងការចាប់ផ្តើមជាមួយនឹងរចនាបទមួយចំនួនដែលជាជម្រើសនៃការរចនាម៉ូដដែលធ្វើឲ្យមើលទៅល្អឆើតបំផុតសម្រាប់ការសម្តែងនៅលើឆាកតន្រ្តី” ។

ក្នុង​ការ​រចនា​ស្បែកជើង​សម្រាប់​អ្នក​សម្តែង លោក​បាន​និយាយ​ថា​៖ “​ការ​សម្តែង​ទាមទារឲ្យអ្នក​ជំនាញ​និង​ការ​ផ្តោត​អារម្មណ៍​ច្រើន ដូច្នេះ​សំលៀកបំពាក់ ឬ​ស្បែកជើង​ណា​ដែល​អ្នក​ពាក់​មិន​ត្រូវ​ក្លាយជា​ការ​រំខាននោះទេ បែបនេះលែងជាកង្វល់របស់អ្នកហើយអនុញ្ញាតឲ្យអ្នកបញ្ចេញសំឡេងដ៏ពិរោះរបស់អ្នកទៅកាន់ទស្សនិកជនដែលកំពុងសម្លឹងមករកអ្នក”។

លោក Louboutin ក៏បានសារភាពថាគាត់ប្រហែលជាកំពុងរចនាម៉ូដថ្មីមួយចំនួនថែមទៀត។

លោក​បាន​បន្ត​ថា​៖ “ នាង​ក៏​ចូល​ចិត្ត​ធ្វើ​ឲ្យ​ទស្សនិកជន​​មាន​ការ​ភ្ញាក់​ផ្អើលចំពោះម៉ូដែលដែលរចនាឡើងងមួយហើយមួយទៀត។ “អ៊ីងចឹងនៅមានរឿងជាច្រើនទៀតដែលត្រូវធ្វើ”។

ទន្ទឹមនឹងនេះដែរ S Taylor Swift នាពេលថ្មីៗនេះត្រូវបានគេសរសើរថាជា “ទឹកដៃតែមួយ” ។

“វាគ្រាន់តែជាការរចនាដ៏គួរឲ្យទាក់ទាញតែប៉ុណ្ណោះ” ៕

ប្រភព៖ Others/Bang Showbiz/iz