ប្រែសម្រួល៖ ស-សម្បត្តិ
យន្តហោះ Boeing មួយគ្រឿងទៀត ត្រូវបានរដ្ឋបាលអាកាសចរណ៍សហព័ន្ធ( FAA )រកឃើញថា មានគុណវិបត្តិផ្នែកមេកានិកដែលអាចបង្កឲ្យធុងប្រេងយន្តហោះផ្ទុះបណ្តាលឲ្យយន្តហោះឆេះបាន។
ក្រុមហ៊ុនបានរកឃើញថា យន្តហោះសេរី ៧៧៧ របស់ខ្លួនមានអ៊ីសូឡង់អគ្គិសនីមិនល្អនៅជិតធុងប្រេងនេះបើយោងតាមការត្រួតពិនិត្យស្របតាមបច្ចេកទេសដែលអនុឡោមទៅតាមច្បាប់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ( FAA )ដែលបានស្នើឡើងដូចដែលបានចុះផ្សាយកាលពីខែមីនាកន្លងទៅនេះ។
សេចក្តីណែនាំរបស់ Airworthiness Directives បាននិយាយថា “គុណវិបត្តិផ្នែកមេកានិកនេះ ប្រសិនបើមិនត្រូវបានដោះស្រាយនោះអាចបណ្តាលឲ្យផ្ទុះធុងសាំងយន្តហោះ” ។
កំហុសផ្នែកមេកានិកដែលអាចបណ្តាលឲ្យប៉ះពាល់សុវត្ថិភាពយន្តហោះ Boeing ជិត ៣០០ គ្រឿងនៅទូទាំងសហរដ្ឋអាមេរិករួមមាន យន្តហោះស៊េរី 77–200, –200LR, –300, –300ER និង 777Fជាដើម ។
យន្តហោះ Boeing 777 បើទោះបីជាយន្តហោះទាំងនេះស្ថិតនៅក្នុងស្ថានភាពចាស់ទ្រុធទ្រោមក៏ដោយក៏គេនៅតែប្រើយន្តហោះ Boeing 777 ជាទូទៅនៅទូទាំងពិភពលោក ជាពិសេសក្រុមហ៊ុនអាកាសចរណ៍អាមេរិក និង United Airlines ដែលបានធ្លាក់ក្នុងរយ:កម្ពស់ ៦,០០០ ហ្វីតនៅក្នុងអំឡុងពេលហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីនៅក្នុងសប្តាហ៍នេះ ដែលបានធ្វើឲ្យអ្នកដំណើររាប់សិបនាក់រងរបួស និងស្លាប់បុរសចំណាស់អាយុ ៧៣ ឆ្នាំម្នាក់។
បន្ទាប់ពីក្រុមហ៊ុន Boeing បានរាយការណ៍ពីភាពងាយរងគ្រោះដល់ FAA និយតករសហព័ន្ធបានផ្តល់សំណើដើម្បីដោះស្រាយបញ្ហានេះ ដែលនឹងត្រូវចំណាយប្រាក់សរុបចំនួន ១៤ លានដុល្លារសម្រាប់យន្តហោះដែលរងផលប៉ះពាល់ទាំង ២៩២ គ្រឿងដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
អ្នកនាំពាក្យរបស់សហព័ន្ធ FAA បានចេញសេចក្តីថ្លែងការណ៍មួយថា ” AD ដែលបានស្នើឡើងដោយFAA នៅក្នុងខែមីនា ឆ្នាំ ២០២៤ នឹងតម្រូវឲ្យដំឡើងការតភ្ជាប់អគ្គិសនីទៅនឹងសមាសធាតុធុងឥន្ធនៈកណ្តាលដែលចាំបាច់ក្រុមហ៊ុន Boeingត្រូវតែបំពាក់នូវប្រពន្ធ័ព្រឹត្តិបត្រការប្រកាសអាសន្នផងដែរដូចដែលក្រុមហ៊ុន Boeingធ្លាប់បានប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣” កន្លងមក ។
ក្រុមហ៊ុន Boeing មិនមានតួនាទីណាមួយទទួលខុសត្រូវលើបញ្ហាមេកានិកដែលក្រុមហ៊ុនត្រូវយកមកដោះស្រាយដោយខ្លួនឯងផ្ទាល់នោះទេ បន្ទុកទាំងនេះនឹងធ្លាក់ទៅលើប្រតិបត្តិករ និងក្រុមហ៊ុនអាកាសចរណ៍ដែលជាម្ចាស់យន្តហោះដែលពួកគេកំពុងតែប្រើប្រាស់ជាក់ស្តែងតែម្តង។
នៅក្រោមសំណើដែលបានអនុម័ត យន្តហោះនីមួយៗនឹងត្រូវបានត្រួតពិនិត្យប្រហែល ៩០ ម៉ោង នៅមុនពេលដំឡើង (Teflon) និងប្រព័ន្ធសុវត្ថិភាពទៅផ្នែកខ្លះនៃកណ្តាលធុងឥន្ធនៈដ៏សំខាន់ខាងឆ្វេង និងខាងស្តាំរបស់យន្តហោះ។
ការជួសជុលដែលបានស្នើឡើងគឺបន្ទាប់ពី FAA បានចេញបទបញ្ជាស្រដៀងគ្នានិងឆ្នាំ ២០១៧ ដើម្បីដោះស្រាយបញ្ហាធំៗសម្រាប់យន្តហោះម៉ូដែល ៧៧៧ ដើម្បី “ការពារការកកិតនៅផ្នែកសំខាន់ខាងក្នុងធុងឥន្ធនៈ និងនៅកណ្តាលក្នុងករណីមានឆ្លងចរន្ត ឬរន្ទះបាញ់ ដែលងាយឲ្យវាផ្ទុះឆេះយន្តហោះទាំងមូល។ ឯកសារនេះបាននិយាយថា ចំហាយទឹកអាចបណ្តាលឲ្យផ្ទុះធុងឥន្ធនជាលទ្ធផលបង្កឲ្យយន្តហោះផ្ទុះឆេះ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធFAA បានណែនាំអំពីបញ្ហានេះនៅក្នុងខែមីនា ហើយបានបញ្ជាឲ្យក្រុមហ៊ុន Boeing ឆ្លើយតបនៅថ្ងៃទី ៩ ខែឧសភា។ ប្រសិនបើត្រូវបានអនុម័ត នោះក្រុមហ៊ុន Boeing នឹងមានពេលរហូតដល់ទៅ ៦០ ខែដើម្បីធ្វើការជួសជុលដើម្បីបង្ការមិនឲ្យមានភាពងាយរងគ្រោះដែលមិនបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពេកនោះទេ។
Boeing បានប្រាប់ Bloomberg ថា “យើងដឹងពីការជូនដំណឹងរបស់ FAA អំពីការបង្កើតច្បាប់ដែលបានស្នើឡើងនៅមុនចេញការណែនាំដល់ប្រតិបត្តិករ ៧៧៧ លើបញ្ហានេះ” ។”យើងគាំទ្រយ៉ាងពេញទំហឹងនូវអនុសាសន៍របស់ FAA ហើយយើងចាត់ទុកថាជាកាតព្វកិច្ច”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មាន The Post កាលពីយប់ថ្ងៃពុធ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Boeing បាននិយាយថា “នេះមិនមែនជាបញ្ហាដែលបង្កឲ្យមានផលប៉ះពាល់ផ្នែកសុវត្ថិភាពភ្លាមៗនោះទេ។ គឺដោយសារតែមានការបំពាក់ឧប្បករណ៏ដ៏ទំនើបៗជំនួសឧប្បករណ៏ចាសៗនៅក្នុងយន្តហោះដើម្បីធានាឲ្យបាននូវផលប៉ះពាល់បង្កឡើងដោយបញ្ហាអេឡិចត្រូម៉ាញ៉េទិច។”កងយន្តហោះ ៧៧៧ បានដាក់ឲ្យដំណើរការជិត ៣០ ឆ្នាំមកហើយ ហើយវាបានហោះហើរដោយសុវត្ថិភាពក្នុងការដឹកអ្នដំណើរបានជាង ៣.៩ ពាន់លាននាក់” ។
យន្តហោះ Boeingចំនួន ១៣២ គ្រឿងត្រូវបានក្រុមហ៊ុន Boeing ដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារបញ្ហាជាច្រើននៅលើយន្តហោះរបស់ខ្លួន រួមទាំងនៅក្នុងខែមករា នៅពេលដែលប៊ូឡុងទ្វារយន្តហោះរលុងជ្រុះបាត់គម្របទ្វារយន្តហោះនៅក្នុងអំឡុងពេលជើងហោះហើរ Alaska Airlines ។
នៅថ្ងៃទី ៥ ខែមករា រដ្ឋបាលអាកាសចរណ៍សហព័ន្ធបានរកឃើញបញ្ហាត្រួតពិនិត្យគុណភាព “មិនអាចទទួលយកបានហៅថា (mid-air fiasco) ” នៅក្នុងកំឡុងពេលធ្វើសវនកម្មលើយន្តហោះ Boeing ដោយសារតែការផ្គត់ផ្គង់ឧបករណ៏មេកានិកហៅថា Spirit AeroSystems សម្រាប់បំពាក់លើយន្ហហោះមានកំហុស៕