សន្ដិសុខសង្គម

ចាប់ខ្លួនជនសង្ស័យសម្លា.ប់ស្រ្តីម្នាក់ដែលទៅទារលុយជំពាក់ចំនួន៣៦មុឺនរៀល

ដោយ÷សុខុម
កណ្តាល ៖សមត្ថកិច្ចខេត្តកណ្តាល នៅថ្ងៃទី២១ឧសភា២០២៤ ចាប់ខ្លួនបានជនសង្ស័យដែលសម្លាប់ស្ត្រីម្នាក់ទៅទារលុយចំនួន៣៦ម៉ឺនរៀលបានហើយនៅត្រង់ចំណុចខាងជេីងរង្វង់មូលប្រមោយ ស្ថិតក្នុងភូមិប្រមោយ ឃុំប្រមោយ ។

ការចាប់ខ្លួនធ្វើឡើងដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង និងដឹកនាំដោយលោក វរសេនីយ៍ឯក ធាងឡេង អធិការនគរបាលស្រុក ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៤ មានអំពើឃាតកម្មមួយកើតឡើង នៅភូមិពោធិលេី ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងដែក។

នៅថ្ងៃកើតហេតុ ស្រ្តីរងគ្រោះឈ្មោះ ហាន មី អាយុ៣៣ឆ្នាំ បានទៅទារលុយជំពាក់ថ្លៃឈ្នួលពលកម្មរបស់ប្តីចំនូន៣៦ម៉ឺនរៀល។ពេលនោះទាស់ពាក្យសម្តីឈ្លោះប្រកែកគ្នា ហើយស្ត្រីរងគ្រោះក៏បានយកទូរសព្ទថតឡាយវីដេអូ។ជនសង្ស័យខឹង ទាញកាំបិតផ្គាក់កាប់ស្ត្រីនោះស្លាប់ហើយក៏រត់គេចខ្លួន។

ក្រោយមានឃាតកម្ម សមត្ថកិច្ចបានខិតខំដុតដៃដុតជើងរហូតឈានដល់ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យយកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់៕