ប្រែសម្រួល៖ ស្រីស្រស់
ខ្លាឃ្មុំហ្គ្រីសលីមួយក្បាលបានវាយប្រហារបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរនៅឧទ្យានជាតិ Grand Teton ភាគខាងលិចទីក្រុង Wyoming បន្ទាប់មកអាជ្ញាធរសម្រេចបិទការឡើងភ្នំនៅក្នងតំបន់ Grand Teton ។
ខ្លាឃ្មុំហ្គ្រីសលីGrizzly មួយក្បាលក្នុងចំណោមពីរក្បាលបានវាយប្រហារលើបុរសអាយុ ៣៥ ឆ្នាំម្នាក់ដែលគេមិនស្គាល់អត្តសញ្ញាណមកពីរដ្ឋ Massachusetts កាលពីរសៀលថ្ងៃអាទិត្យនៅលើភ្នំ Signalក្នុងបរិវេណឧទ្យានជាតិនៃភ្នំ Grand Teton ភាគខាងលិចទីក្រុង Wyoming ។
មន្ត្រីឧទ្យានបានបិទផ្លូវលំមួយ និងផ្លូវទៅកាន់ភ្នំកម្ពស់ ៧,៧០០ ហ្វីត ប្រហែល២,៣០០ ម៉ែត្រ។
ក្រុមអ្នកជួយសង្គ្រោះបានដឹកគាត់ទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បីជួសង្រ្កោះបន្ទាន់។សេចក្តីថ្លែងការណ៍មន្ត្រីឧទ្យានជាតិមិនបានបញ្ជាក់លម្អិតពីស្ថានភាពរបួសរបស់បុរសនោះ ឬរៀបរាប់លម្អិតអំពីទិដ្ឋភាពដែលគាត់បានជួបខ្លាឃ្មុំនោះទេ។
មន្ត្រីឧទ្យានជាតិបានលើកឡើងថាការវាយប្រហារបែបនេះគឺតែងតែកើតឡើងនៅក្នុងខណ:ពេលដែលភ្នំ Grand Teton និងបរិវេណជុំវិញតំបន់ឧទ្យានជាតិ Yellowstone ដែលនៅជិតនោះចាប់ផ្តើមរដូវកាលមនុស្សឡើងទៅកម្សន្តនៅក្នុងរដូវក្តៅនេះ។
មន្ត្រីឧទ្យានជាតិជំរុញឲ្យមនុស្សផ្តល់កន្លែងសម្រាប់ជាទីជម្រកដល់សត្វខ្លាឃ្មុំឲ្យបានទូលំទូលាយជាងនេះក្នុងខណ:ដែលចំនួនប្រជាជននៅក្នុងតំបន់នោះកាន់តែមានចំនួនកើនឡើងច្រើន។
មន្ត្រីឧទ្យានជាតិបានហាមឃាត់ប្រជាជនក្នុងការបាញ់ថ្នាំសម្លាប់ខ្លាឃ្មុំ និងជៀសវាងទុកអាហារចោលដែលអាចទាក់ទាញខ្លាឃ្មុំចូលមកវាយប្រហារមនុស្សជុំវិញបរិវេណឧទ្យានជាតិ Yellowstone និងតំបន់ភ្នំ Grand Teton ៕