អន្តរជាតិ

ក្រពើប្រវែង ១២ហ្វីតត្រូវបានសង្គ្រោះចេញពីមូលដ្ឋានទ័ពអាកាសនៅរដ្ឋ Florida

ប្រែសម្រួល៖ស្រីស្រស់
សត្វក្រពើប្រវែង ១២ហ្វីត ៤ អ៊ីង បានចូលទៅក្នុងមូលដ្ឋានទ័ពអាកាស MacDill កាលពីចុងខែមេសា ដោយបានជ្រកនៅក្រោមកង់យន្តហោះនោះត្រូវបានក្រុមអភិរក្សសត្វព្រៃនៅរដ្ឋ Florida ចាប់ក្រពើនេះបញ្ជូនវាទៅកាន់ដែនទឹកនៃទន្លេ Hillsborough ដែលស្ថិតនៅចម្ងាយប៉ុន្មានម៉ាយភាគខាងជើងនៃមូលដ្ឋានទ័ពអាកាសអាមេរិក។

ក្រោយមកសត្វក្រពើនេះត្រូវបានគេចាប់វាមកវិញក៏ប៉ុន្តែមន្ត្រី FWC បានសម្រេចយកសត្វក្រពើនេះទៅកាន់កសិដ្ឋានចិញ្ចឹមសត្វក្រពើដែលមានចំងាយប្រហែល ១៥៥ ម៉ាយហៅថា Gatorama និង Crocodile Adventures នៅ Palmdale ។

យោងតាមព័ត៌មានទទួលបានពីកងទ័ពអាកាស “សត្វក្រពើនេះបានរក្សាទុកជាមួយនិងក្រពើដទៃទៀតនៅក្នុងកសិដ្ឋាន”។

កងទ័ពអាកាសបានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ពួកគេបានប្តូរឈ្មោះឲ្យវាថា “MacDill” គឺជាឈ្មោះមូលដ្ឋានទ័ពអាកាសអាមេរិកហៅថា (MacDill) ដើម្បីជាការរំលឹកដល់ប្រភពដើមដែលវាបានបង្ហាញខ្លួន” ។

កសិដ្ឋានGatorama បានដាក់ក្រពើ “Major MacDill” នេះនៅក្នុងស្រះចិញ្ចឹមក្រពើ។
ក្រពើចាប់ផ្តើមរកឈ្មោលនៅដើមខែមេសា ហើយពួកវាចាប់ផ្តើមបន្តពូជនៅក្នុងខែឧសភា ឬខែមិថុនា។
កសិដ្ឋានចិញ្ចឹមក្រពើបាននិយាយថា “យើងមិនចង់ឃើញក្រពើតូចធំទាំងនេះត្រូវគេសម្លាប់នោះទេហើយយើងប្តេជ្ញាអភិរក្សក្រពើទាំងនេះប្រកបដោយនិរន្តរភាព” ៕