សន្ដិសុខសង្គម

រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យដាច់រ៉ូទីលរេចង្កូតបុកជាងកំពុងជួសជុលម៉ូតូស្លា.ប់

ដោយ÷សុខុម
បន្ទាយមានជ័យ ៖បុរសជាងជួសជុលម៉ូតូម្នាក់បាត់បង់ជីវិតនិងខូចខាតម៉ូតូអស់២គ្រឿងនៅក្នុងហេតុការណ៍រថយន្តរបស់មន្ទីរពេទ្យបង្អែកស្រុកបុកកាលពីថ្ងៃទី១៩ ខែឧសភា២០២៤ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ហួរ យឿន អាយុ៥៥ឆ្នាំ។

សាច់ញាតិជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា ៖ឈ្មោះ ហួរ យឿន កំពុងអង្គុយជួសជុលម៉ូតូ១គ្រឿង។ពេលនោះមានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ពាក់ផ្លាកលេខរដ្ឋ 12/2-5127បើកបរក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនរេចង្កូតមកឆ្វេងដៃបុករះចូលផ្ទះបណ្តាលឱ្យមេជាងម៉ូតូស្លាប់។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានចុះពិនិត្យនិយាយប្រាប់ថា ៖ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកថ្មពួកដឹកអ្នកជំងឺពីស្រុកថ្មពួកមកដាក់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុន មង្គលបូរី ហើយត្រឡប់មកវិញ នៅក្នុងរថយន្តមានអ្នកបើកបរ និងគ្រូពេទ្យសង្គ្រោះបន្ទាន់ម្នាក់មកជាមួយ។នៅពេលកំពុងបើកបរ រថយន្តក៏ស្រាប់តែរេចង្កូតអាចដាច់រ៉ូទីលម៉ែត្រចង្កូតទើបបុករះចូលផ្ទះជាងជួសជុលម៉ូតូស្លាប់និងខូចខាតម៉ូតូអស់២គ្រឿង៕