ដោយ÷សុខុម
ភ្នំពេញ ៖មកដល់ថ្ងៃទី២០ឧសភា២០២៤នេះ គេនៅមិនទាន់ដឹងមូលហេតុដែលបុរសជនជាតិចិនម្នាក់លោតពីលើសណ្ឋាអន្តរជាតិ ឡានប៉រ៉ាន់ នៅលើផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៩ឧសភានៅឡើយ។
របាយការណ៍កងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ៖ ឈ្មោះFENG YUYI អាយុ៣៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG3004947 បានលោតពីលើអគារជាន់ទី៥ចុះមកក្រោម។
បន្ទាប់ពីមានរឿងនេះកើតឡើង សមត្ថកិច្ចកងរាជអាវុធហត្ថនិងកម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យ។
ប្រភពពីកន្លែងកើតហេតុ បាននិយាយឲ្យដឹងថា ៖កាលពី៣ទៅ៤ថ្ងៃមុន ជនជាតិចិនរូបនេះបានចូលទៅស្នាក់នៅក្នុងសណ្ឋាគារអន្តរជាតិ ឡានប៉វ៉ាន់ម្ដងរួចមកហើយ ប៉ុន្តែគេបានចាកចេញទៅវិញបាត់។ លុះមកដល់ថ្ងៃទី១៨ ឧសភា បានចូលទៅស្នាក់នៅម្ដងទៀត ដោយមានស្នាមរបួសរយះ ក ថែមទៀតផង ។នៅពេលចូលទៅស្នាក់នៅនោះគ្មានលុយជាប់ខ្លួនសូម្បីតែ១រៀលឡើយ ហើយជនរងគ្រោះបានបញ្ចាំលិខិតឆ្លងដែន នៅអ្នកគ្រប់គ្រងសណ្ឋាគារ ជាថ្នូរនឹងការស្នាក់នៅ។ មកដល់ល្ងាចថ្ងៃកើតហេតុ គេបានឡើងទៅលើជាន់ទី៥នៃសណ្ឋាគារ រួចក៏ធ្វើអត្តឃាតលោតសម្លាប់ខ្លួនបណ្ដាលឲ្យស្លាប់តែម្ដង។
សមត្ថកិច្ច បច្ចេកទេស បានឲ្យដឹងថា ៖ ជនរងគ្រោះធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងម្តងរួចមកហើយនៅសណ្ឋាគារមួយក្នុងខណ្ឌបឹងកេងកង ដោយអារក និងចាក់ខ្លួនឯង តែមិនស្លាប់ ហើយត្រូវសមត្ថកិច្ចជួយសង្គ្រោះជីវិតបញ្ចូនទៅមន្ទីរពេទ្យ។ស្នាមដែលគេឃើញមុនពេលស្លាប់បាត់បង់ជីវិតគឺបានសល់កាលពីប៉ុនប៉ងលើកដំបូង។នៅទីបំផុតចុងក្រោយនេះមិនអាចគេចពីការស្លាប់បានឡើយ៕