ដោយ÷សុខុម
បន្ទាយមានជ័យ ៖ មកដល់ថ្ងៃទី១៨ឧសភា២០២៤នេះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណ
ឪពុកម្ដាយដែលបានយកទារកទើបនឹងកើតដាក់ក្នុងឡាំងជ័រប្លុងចោលហើយត្រូវភ្លៀងទទឹកជោកនៅឡើយ ។
ករណីនេះគេបានប្រទះឃើញកាលពីអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវក្បែរម្លប់ឫស្សី ក្នុងភូមិប៉ាលិលេយ្យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទារកដែលឃើញនៅក្នុងឡាំងជ័រមានរុំសារុង និងមានថ្នាំពេទ្យ១ថង់ រួមទាំងកំប៉ុងទឹកដោះគោ១ ។
ក្រោយប្រទះឃើញទារកនេះ ប្រជាពលរដ្ឋក៏បានទំនាក់ទំនងទៅក្រុមសង្គ្រោះបឋមរបស់លោក នួន នីគីដា ដើម្បីសង្គ្រោះយកទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត៕