ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យប្រជុំស្ដីពីការបង្ការបទល្មើសតាមព្រំដែននិងទំនិញខូចគុណភាព

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ បានចាត់តាំងមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកចំនួន៤ រូប ចូលរួមប្រជុំជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យស្ដីអំពីការបង្ការ ទប់ស្កាត់បទល្មើសតាមព្រំដែន សាច់បង្កកនិងទំនិញខូចគុណភាព។

កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ ក្រោមវត្តមានលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី មន្ត្រីរាជការ តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ លោកមេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោក វរ៨០៧,វរ: ៨៩១និងវរ:៩១១ ។

កិច្ចប្រជុំនេះ បានពិភាក្សាលើកការងារបង្ការ បង្ក្រាបសាច់បង្កក និងទំនិញខូចគុណភាពនៅតាមតំបន់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ៕