អន្តរជាតិ

ឆ្មាំសមុទ្រមុជទឹករកអ្នកមុជទឹកឈ្មោះ Virgil Priceបាត់ខ្លួនពេលចុះស្រាវជ្រាវខ្មោចនាវាលិចសម័យសង្គ្រាមលោកលើកទី ២បែរជាប្រទះឃើញ សាកសពអាថ៌កំបាំងម្នាក់

ប្រែសម្រួល៖ស-សម្បត្តិ
នៅពេលដែលអ្នកមុជទឹកកំពុងតែរុករកអ្នកមុជទឹកបាត់ខ្លួនម្នាក់ឈ្មោះ Virgil Price ពេលដែលគាត់ចុះទៅកន្លែងខ្មោចនាវាដែលបានលិចនៅក្នុងសម័យសង្គ្រាមលោកលើកទី២ បែទៅជាប្រទះឃើញសាកសពរបស់មនុស្សដែលមិនស្គាល់អត្តសញ្ញាណម្នាក់ផ្សេងទៀតដ៏អាថ៌កំបាំងបំផុត។

ក្រុមអ្នកជួយសង្គ្រោះបន្ទាន់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែសាកសពបុរសមិនស្គាល់អត្តសញ្ញាណដ៏អាថ៌កំបាំងបំផុតនោះមិនមានភិនភាគដូចគ្នានឹង Virgil Price នោះទេ។ ក្រុមអ្នកជួយសង្គ្រោះបន្ទាន់បានទាញសាកសពបុរសនោះចេញពីក្នុងទឹកចម្ងាយ ៣០ ម៉ាយពីកន្លែងដែល Price ត្រូវបានគេប្រទះឃើញនៅគ្រាចុងក្រោយមុនពេលដែលគាត់បានបាត់ខ្លួន។

“សាកសពបុគ្គលដ៏អាថ៌កំបាំងនេះមានទម្ងន់ប្រហែល ២០០ ទៅ ២២៥ ផោនទំនងជាមានអាយុលើសពី ៥០ ឆ្នាំចំណែកសម្លៀកបំពាក់ និងលក្ខណៈសម្បត្តិរាងកាយរបស់បុគ្គលនោះគឺមិនដូចគ្នានឹងអ្នកមុជទឹកឈ្មោះ Virgil Price ដែលបានបាត់ខ្លួនពីថ្ងៃអាទិត្យនោះទេ”។

ការរកឃើញដ៏គួឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅក្នុងប៉ុន្មានម៉ោងបន្ទាប់ពីឆ្មាំឆ្នេរអាមេរិកបានផ្អាកការស្វែងរក Price។

ការិយាល័យប៉ូលីសបានថ្លែងថា ” បុរសបាត់ខ្លួនឈ្មោះ Virgil Price ដែលជាអ្នកមានបទពិសោធក្នុងកាមុជទឹកកំពុងរុករកខ្មោចនាវា Halsey ស្ថិតនៅចម្ងាយប្រហែល ១៣ ម៉ាយភាគអាគ្នេយ៍ឆ្ងាយពីច្រាំង Fort Pierce ហើយមកទល់នឹងពេលនះយើងនៅមិនទាន់ឃើញគាត់បង្ហាញខ្លួននៅឡើយទេ” ។

ខ្មោចនាវាមានប្រវែង ៤៣៥ ហ្វីត ដែលបានលិចដោយសារបុកទូក U-boat របស់អាល្លឺម៉ង់កាលពីឆ្នាំ ១៩៤២ បានក្លាយជាគោលដៅសម្រាប់អ្នកមុជទឹកដ៏ពេញនិយមមួយ។ បំណែកសេសសល់ដែលបាក់ជាបីបំណែក ស្ថិតនៅក្នុងជម្រៅ ៦៥ ហ្វីតនៃបាតសមុទ្រ នេះបើយោងតាមការបញ្ជាក់របស់ FishingStatus ។

ទីភ្នាក់ងារ USCG បានអះអាងថាវិសាលភាពនៃការស្វែងរកក្នុងចម្ងាយជាង ១,៤១៥ ម៉ាយមានរយៈពេល ៣៦ ម៉ោងក៏ប៉ុន្តែពួកគេនៅតែមិនអាចរក Virgil Priceឃើញនោះទេពួកគេបានសម្រេចចិត្តបញ្ឈប់ការរុករកដោយរង់ចាំព័ត៌មានថ្មីពួកគេមិនបានបញ្ជាក់លម្អិតអំពីមូលហេតុដែលបណ្តាលឲ្យមានការផ្អាកនេះនោះទេ។

ការិយាល័យប៉ូលីស លោក John Beal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តនេះគឺមិនមែនមកពីពួកយើងមិនបានយកចិត្តទុកដាក់ក្នុងការបន្តរុរកគាត់នោះទេតែយើងត្រូវរង់ដំណឹងថ្មីៗថែមទៀតសម្រាប់ជាតម្រុយក្នុងការបន្តស្វែងរកគាត់។ យើងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់លោក Price”៕