ដោយ៖សុខុម
ស្ទឹងត្រែង៖តុលាការខេត្តស្ទឹងត្រែងកាលពីថ្ងៃទី ១២ ឧសភា ២០២៤បានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ដាក់ក្នុងពន្ធនាគារ ដោយចោទប្រកាន់ពីបទនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់។
សមត្ថកិច្ចបាននិយាយឲ្យដឹងថា ជនសង្ស័យខាងនេះបានធ្វើសកម្មភាពឆក់ត្រីក្នុងតំបន់ការពារធនធានធម្មជាតិគ្រប់គ្រងដោយក្រសួងបរិស្ថានស្ថិតក្នុងភូមិសាស្ត្រភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។
ជនសង្ស័យដែលតុលាការចោទប្រកាន់ឃុំខ្លួននោះឈ្មោះ ម៉ៅ សែ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិវាលខ្សាច់ ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡាបរិវ៉ាត់៕