អន្តរជាតិ

អ្នកបម្រើស្រីលើយន្តហោះ EVA Airlines ៣នាក់ត្រូវបានគេកោតសរសើរស្នាដៃក្នុងការបំបែកអំពើហិង្សាវាយតប់គ្នានៅលើយន្តហោះ

ប្រែសម្រួល៖រតនា
អ្នកបម្រើការស្រីនៅលើយន្តហោះ ៣ នាក់មានស្នាដៃក្នុងការបំបែកការវាយតប់គ្នានៅលើយន្តហោះជើងហោះហើរ EVA Airធ្វើឲ្យពួកគេទទួលបានការកោតសរសើរយ៉ាងខ្លាំង។


នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកយកព័ត៌មាន CNN ក្រុមហ៊ុនអាកាសចរណ៍បានឲ្យដឹងថា មានអំពើហិង្សាបានផ្ទុះឡើងនៅពេលដែលអ្នកដំណើរម្នាក់ត្រូវបានគេរាយការណ៍ថាក្អកខ្លាំងពេកបណ្តាលឲ្យបុរសម្នាក់ផ្សេងទៀតដែលនៅក្បែរគាត់ព្យាយាមផ្តូរទៅកៅអីផ្សេងទៀតដើម្បីគេចចេញពីការក្អកមិនឈប់ឈរ។ក៏ប៉ុន្តែការព្យាយាមប្តូរកៅអីរបស់គាត់នោះមិនទទួលបានជោគជ័យនោះទេដោយសារតែកៅអីដែលគាត់បានជ្រើសរើសនោះជារបស់បុរសម្នាក់ផ្សេងទៀតរួចទៅហើយ។ បន្ទាប់មក បុរសពីរនាក់នោះបានឈ្លោះប្រកែកគ្នារណ្តើមកៅអី ដែលក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ប្រែទៅជាផ្ទុះអំពើហិង្សាលើរាងកាយ។

ក្រុមហ៊ុនអាកាសចរណ៍EVA និយាយថាក្នុងខណ:ពេលនោះមានអ្នកបម្រើលើយន្តហោះស្រីបីនាក់បានចូលមកសម្របសម្រួលស្ថានការណ៍។
ជើងហោះហើរ BR08 ទើបតែធ្វើដំណើរបានប្រហែល ៣ ម៉ោងក្នុងការធ្វើដំណើររយ:ពេល ១២ ម៉ោងរបស់ខ្លួនពីទីក្រុងតៃប៉ិ ទៅកាន់ទីក្រុង San Francisco នៅថ្ងៃពុធ ទី ៨ ខែឧសភា នៅពេលដែលឧប្បត្តិហេតុបានកើតឡើង។ ក្រុមហ៊ុនអាកាសចរណ៍EVA ដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានប្រាប់អ្នកយកព័ត៌មាន CNN ថា អ្នករួមដំណើរដែលបង្កជម្លោះទាំងពីរនាក់នោះ សុទ្ធតែជាជនបរទេស ប៉ុន្តែមិនបានបញ្ជាក់ពីប្រទេសដើមកំណើតរបស់ពួកគេនោះទេ។

សូមអរគុណចំពោះសកម្មភាពដ៏ឆ្លាតវៃនិងរហ័សរហួនរបស់អ្នកបម្រើស្រីនៅលើយន្តហោះទាំងនេះអ្នកដំណើរផ្សេងទៀតក៏បានចូលរួមជួយផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា បុរសទាំងពីរនាក់បានបែកពីគ្នា ហើយអ្នកផ្សេងទៀតនៅលើជើងហោះហើរក៏បានបន្តដំណើរស្របតាមការគ្រោងទុក ដោយបានចុះចតប្រកបដោយដោយជោគជ័យនៅសាន់ហ្វ្រាន់ស៊ីស្កូតាមពេលវេលាកំណត់។
ក្រុមហ៊ុនអាកាសចរណ៍EVA បានប្រាប់អ្នកយកព័ត៌មាន CNN នៅក្នុងសេចក្តីថ្លែងការណ៍ថា “ក្រុមហ៊ុនតែងត

យកគោលការណ៍មិនអត់ឱនចំពោះឧប្បត្តិហេតុរំខានអ្នកដំណើរដាច់ខាត” ។”ក្រុមហ៊ុននឹងផ្តល់រង្វាន់ដ៏សមរម្យដល់សមាជិកស្រីទាំងបីនាក់”។
យោងតាមក្រុមហ៊ុនអាកាសចរណ៍ EVA បានឲ្យដឹងថា ប្រធានក្រុមអ្នកបើករបស់យន្តហោះបានទាក់ទងប៉ូលិសនៅកណ្តាលជើងហោះហើរនៅ San Francisco ហើយអ្នកដំណើរទាំងពីរនាក់ត្រូវបាននាំយកទៅសាកសួរនៅពេលមកដល់។

នេះមិនមែនជាលើកទីមួយទេដែលឧប្បត្តិហេតុនៅលើអាកាសសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ EVA ដែលបានផ្ទុះឡើងជារឿយៗឡើងល្បីឈ្មោះទៅហើយ។ នៅក្នុងឆ្នាំ ២០១៩ មានអ្នកដំណើរធាត់ម្នាក់ត្រូវបានគេរាយការណ៍ថាបានបង្ខំនារីបម្រើការលើយន្តហោះឲ្យជួយគាត់ដោះសំលៀកបំពាក់ដោយប្រើបន្ទប់ទឹក និងសម្អាតគាត់ដោយនិយាយថាគាត់មិនអាចធ្វើដោយខ្លួនឯងបានទេ។

បន្ទាប់ពីឧបទ្ទវហេតុនេះក្រុមហ៊ុនអាកាសចរណ៍ EVA បានបង្ហាញជាសាធារណៈនូវ “ការដឹងគុណដោយស្មោះ” ដល់បុគ្គលិករបស់ខ្លួន ហើយបានប្តេជ្ញាថានឹងពិនិត្យមើលឧប្បត្តិហេតុនេះបន្ថែមទៀត។

នៅឆ្នាំដដែលនោះក្រុមហ៊ុនអាកាសចរណ៍ EVA បានច្រានចោលគោលនយោបាយរបស់ខ្លួនក្នុងការជួលតែស្ត្រីជាអ្នកបម្រើលើយន្តហោះ ហើយបាននិយាយថា ខ្លួននឹងជួលបុរសជាសមាជិកអ្នកបម្រើក្នុងយន្តហោះផងដែរ៕