សន្ដិសុខសង្គម

រថភ្លើងបុកអ្នកជិះម៉ូតូប៉ើងជិត១០ម៉ែត្រ

ដោយ÷សុខុម
ភ្នំពេញ÷បុរសម្នាក់ជិះម៉ូតូឆ្លងកាត់ផ្លូវដែកមិនមើលមុខក្រោយត្រូវរថភ្លើងបុកប៉ើងជិត១០ម៉ែត្រ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅភូមិប៉ប្រ៉កជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងក្រោយហេតុការណ៍ថា ឈ្មោះ ម៉ាប់ បានរងរបួសធ្ងន់ធ្ងរ។អ្នកបើកបររថភ្លើងបានព្យាយាមស៊ីផ្លេឱ្យសញ្ញាដែរ ប៉ុន្តែជនរងគ្រោះវ័យ៣៨ឆ្នាំមិនអាចបើកម៉ូតូគេចចេញពីគន្លងផ្លូវរថភ្លើងបាន។ជនរងគ្រោះរងរបួសបែកក្បាល និងបាក់ជើងខាងឆ្វេង ហើយបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ពេលនោះអ្នកបើកបររថភ្លើងក៏មិនបានឈប់មើលអ្នករបួសដែរ៕