អន្តរជាតិ

ចាប់ខ្លួនគ្រូគង្វាលនៅកោះឡុងពីបទរំលោភផ្លូវភេទលើអនីតិជនក្នុងព្រះវិហារ

ប្រែសម្រួល៖ ស-សម្បត្តិ
កាលពីថ្ងៃព្រហស្បតិ៍អាជ្ញាធរបានថ្លែងថាមានគ្រូគង្វាលម្នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភផ្លូវភេទលើក្មេងជំទង់នៅក្នុងព្រះវិហារមួយកន្លែងនៅលើកោះឡុង។

នាយកដ្ឋានប៉ូលិសនៅអាមេរិកបានរាយការណ៏ថា គ្រូគង្វាលដែលមានឈ្មោះថា Clinton Bucknor អាយុ ៧១ ឆ្នាំ ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថាបានរំលោភផ្លូវភេទលើក្មេងស្រីអាយុ ១៥ ឆ្នាំនៅក្នុងបន្ទប់ក្រោមដីនៃព្រះវិហារHuntington Seventh-Day Adventist ក្នុងស្ថានីយ Huntington កាលពីខែមីនា។

គ្រូគង្វាលBucknor មកពី Huntington ក៏ត្រូវបានចោទប្រកាន់ពីបទផ្ញើសារ និងរូបថតអាសអាភាសមិនសមរម្យទៅកាន់ជនរងគ្រោះដែលជាអនីតិជនផងដែរ។

មន្ត្រីប៉ូលិសខោនធី បាននិយាយថា ក្មេងស្រីជំទង់បានប្រាប់បងស្រីនាងថាឈឺប្រដាប់ភេទ បន្ទាប់មកបងស្រីនាងក៏បានរាយការណ៏ជូនប៉ូលិសកាលពីថ្ងៃពុធដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

គ្រូគង្វាលBucknor នឹងត្រូវឡើងសវនាការកាត់ទោសនៅតុលាការស្រុក Islip ទី ១ នៅថ្ងៃទី ១០ ខែឧសភា៕