អន្តរជាតិ

អ្នកជិះយន្ដហោះវាយគ្នាដណ្ដើមកៅអីអង្គុយក្នុងយន្តហោះពេលកំពុងធ្វើដំណើរនៅលើមេឃបង្កឲ្យមានការភ័យតក់ស្លុត

ដោយ៖ស្រីស្រស់

យោងតាមវីដេអូដ៏ច្របូកច្របល់មួយដែលបានថតជាប់នូវរូបភាពចលាចលដោយសារតែជម្លោះដែលបានផ្ទុះឡើងនៅលើជើងហោះហើរពីតៃវ៉ាន់ទៅរដ្ឋកាលីហ្វ័រញ៉ា,សហរដ្ឋអាមេរិក ខណ:ដែលមានអ្នកដំណើរម្នាក់បានដណ្តើមកៅអីអង្គុយពីអ្នកដំណើរម្នាក់ទៀត។

ការវាយតប់គ្នាក៏បានកើតឡើងរវាងអ្នកដំណើរទាំងពីរនៅលើយន្តហោះដែលត្រូវធ្វើដំណើរក្នុងរយៈពេល ១១.៥ ម៉ោងកាលពីថ្ងៃអង្គារ នៅពេលដែលមានអ្នកដំណើរម្នាក់បានលួចប្តូរកៅអីដោយសារតែអ្នកជិតខាងរបស់គាត់ក្អកខ្លាំងពេកដោយទៅដណ្តើមយកកៅអីរបស់អ្នកផ្សេងទៀត នេះបើយោងតាមព័ត៍មានដែលបានផ្តល់ឲ្យដោយ What’sTheJam ។ ក្នុងខណ:ពេលដែលម្ចាស់ដើមត្រឡប់មកពីបន្ទប់ទឹកវិញ គាត់បានវាយទៅលើបុរសដែលជាម្ចាស់កៅអីនោះ។

យោងតាមវីដេអូបានបង្ហាញថា បុរសនោះត្រូវបានអ្នកបម្រើលើយន្តហោះបីនាក់ចូលអន្តរាគមន៏ភ្លាមៗដើម្បីបញ្ឈប់គាត់ពីការវាយតប់គ្នាដោយអ្នកបម្រើម្នាក់ចាប់ក្រៀកគាត់ពីក្រោយ ខណៈម្នាក់ទៀតរុញគាត់ឲ្យត្រឡប់មកកន្លែងដើមរបស់គាត់វិញ។

លុះឃើញថាការវាយតប់គ្នាបានស្ងប់ស្ងាត់ទៅវិញហើយនោះ ស្រាប់តែបុរសនោះក្រោកទៅជិតអ្នកដំណើរម្នាក់ទៀត ហើយរុញអ្នកបម្រើលើយន្តហោះទៅម្ខាង រួចក៏វាយគាត់យ៉ាងខ្លាំង។

អ្នកដំណើរលើយន្តហោះស្រែកឆោឡោខណ:ដែលបុរសទាំងពីរនាក់នោះ វាយតប់គ្នាយ៉ាងស្វិតស្វាញ នៅច្រកផ្លូវដើរអ្នកដំណើរជាច្រើននាក់និងក្រុមអ្នកបើកបានចូលទៅបំបែកពួកគេចេញពីការវាយតប់គ្នា។ ហេតុការណ៍ដ៏អាក្រក់នេះបានបង្ហាញតាមរយៈវីដេអូអស់ពេលបីម៉ោងនៅលើយន្តហោះ EVA Air ជើងហោះហើរ BR08 ពីទីក្រុងតៃប៉ិ ទៅកាន់ទីក្រុង San Francisco ។

ក្រោយពីវាយគ្នារួច បុរសទាំងពីរបានបន្តចង្អុលមុខដាក់គ្នាទៅវិញទៅមក ប៉ុន្តែត្រូវបានក្រុមអ្នកបើកយន្តហោះ រារាំងឲ្យនៅដាច់ឆ្ងាយពីគ្នាដើម្បីបន្តការធ្វើដំណើរទៅទៀត ។ពួកគេត្រូវបានប្រគល់ខ្លួនឲ្យទៅប៉ូលិស San Francisco បន្ទាប់ពីការចុះចតដោយសុវត្ថិភាពដល់ដីរួចមក៕