ពន្ធដារ

អគ្គនាយកដ្ឋានពន្ធដារនឹងមានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រកាសអាករលើតម្លៃបន្ថែមតាមវិធីគិតអាករជំនួសនិងការប្រើប្រាស់សេវាកម្មអេឡិចត្រូនិកពន្ធដារ

ដោយ៖ សសម្បត្តិ

ភ្នំពេញ៖យោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា សាលាជាតិពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារនឹងបើកវគ្គបណ្តុះបណ្តាលស្តីពី“ការប្រកាសអាករលើតម្លៃបន្ថែមតាមវិធីគិតអាករជំនួស (Revers Charge) និងការប្រើប្រាស់សេវាកម្មអេឡិចត្រូនិកពន្ធដារ” ដែលនឹងចាប់ផ្តើមចូលរៀននៅ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។ សិក្ខាកាមដែលចូលរួមនឹងទទួលបានការបណ្តុះបណ្តាលលើមុខវិជ្ជាសំខាន់ៗចំនួន ៦ រួមមាន៖

-អាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (VAT on e-Commerce) លើការប្រកាសអាករ លើតម្លៃបន្ថែម (វិធីគិតអាករជំនួស) និងការបែងចែកកម្រិតអ្នកប្រើប្រាស់

-ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ មុខងារប្រកាសអាករលើតម្លៃបន្ថែម តាមវិធីគិតអាករជំនួស (Reverse Charge)

-ប្រព័ន្ធគ្រប់គ្រងការបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment)

-ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូល (Tol e-Filing) និង (e-Filing for Windows Desktop Application)

-ប្រព័ន្ធគ្រប់គ្រងការស្នើសុំចៀសវាងការយកពន្ធត្រួតគ្នា (DTA) និង

-កម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefilling App) ។

លោកអ្នកដែលមានបំណងចូលរួមវគ្គបណ្តុះបណ្តាលនេះ សូមរួសរាន់ចុះឈ្មោះ និងបង់ថ្លៃសិក្សាតាមប្រព័ន្ធ “គ្រប់គ្រងការសិក្សាពន្ធដារ”នៅលើគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារដែលមានអាសយដ្ឋាន www.tax.gov.kh/km/e-service ៕