អន្តរជាតិ

លោក Donald Trump ប្រកែកញ័រមាត់ខណ:ដែល Stormy Daniels ផ្តល់សក្ខីកម្មលម្អិតក្នុងសវនាការដ៏សែនវែង

ប្រែសម្រួល៖ស-សម្បត្តិ

លោក Donald Trump បានប្រកែកឡើងញ័រមាត់ថាសក្ខីកម្មដ៏វែងអន្លាយដែលបានផ្តល់នៅក្នុងសវនាការដោយតារាអាសអាភាស Stormy Daniels លើសំណុំរឿងអាស្រូវផ្លូវភេទរបស់គាត់គឺមានលក្ខណៈស្រពិចស្រពិល ហើយថាជារឿងមួយដ៏គួរឲ្យអស់សំណើចដែលពួកគេខិតខំប្រើប្រាស់នាងដើម្បីស្វែងរកបន្ទាល់សម្រាប់ដាក់បន្ទុកបន្ថែមក្នុងការចោទប្រកាន់លើរូបគាត់នៅក្នុងតុលាការ Manhattan កាលពីថ្ងៃអង្គារ។ ក៏ប៉ុន្តែរឿងដ៏ចម្លែកនោះគឺថាសូម្បីតែចៅក្រមក៏ព្រមាននាង Daniels ក្នុងការផ្តល់សក្ខីកម្មវែងហួសព្រំដែន ហើយណែនាំឲ្យនាងកាត់បន្ថយរឿងដែលមិនសំខាន់ខ្លះៗឲ្យបានត្រឹមត្រូវនិងច្បាសលាស់ទៅតាមផ្លូវច្បាប់ផងដែរ។

ចៅក្រមនៅក្នុងសវនាការជម្រះក្តីដ៏ចម្រូងចម្រាសមួយនេះបានធ្វើមុខមាំក្នុងខណៈដែលនាង Daniels និយាយញាប់ពេក និងសម្តែងកាយវិការមិនសមរម្យ ដោយបានលាតត្រដាងអំពីរឿងរ៉ាវរបស់លោក Donald Trump ដែលជាបេក្ខភាពប្រធានាធិបតីរបស់បក្សសាធារណរដ្ឋសម្រាប់ឆ្នាំ ២០២៤ ដែលគេសន្មតថាគាត់ក៏ជាបេក្ខភាពប្រធានាធិបតីដូចដែលគេបានបោះពុម្ពរូបរបស់គាត់ផ្សព្វផ្សាយនៅលើក្របទស្សនាវដ្ដី។

នាង Daniels ក្នុងអាយុ ៤៥ ឆ្នាំបានផ្តល់សក្ខីកម្មថា “ខ្ញុំបានយកគាត់ហើយបង្វិលគាត់រួចហើយខ្ញុំបានវាយគាត់” ដែលបណ្តាលឲ្យចៅក្រមយ៉ាងហោចណាស់ពីរនាក់សើចចំអកចំណែកលោក Trump អាយុ ៧៧ ឆ្នាំបានប្រកែកឡើងញ័រមាត់ថា “នោះជា bullsh-t” ។

ក្រោយមកលោកTrump ក៏សំងំនៅស្ងៀមគ្រាន់តែគ្រវីក្បាលហួសចិត្តនៅក្នុងខណ:ពេលដែល Danielsឈ្មោះដើម Stephanie Clifford បានអះអាងថាគាត់បានប្រាប់នាងកុំឲ្យ “ខ្វល់” អំពីប្រពន្ធរបស់គាត់ Melania ពីព្រោះអ្នកទាំងពីរមិនបាន “សូម្បីតែដេកនៅក្នុងបន្ទប់តែមួយជាមួយគ្នានោះទេ ”។

លោក Juan Merchan ចៅក្រមតុលាការកំពូល Manhattan ក្រោយមកបានឲ្យមេធាវីរបស់លោក Trump គឺលោក Todd Blancheស្ថិតនៅដោយឡែកដោយនិយាយថា អតីតប្រធានាធិបតីកំពុង “ជេរប្រមាថ” និង “និងមានឥរិយាបទមិនសមរម្យដោយគ្រវីក្បាលនៅចំពោះមុខចៅក្រម” ហើយព្រមានថាគាត់ចាំបាច់ត្រូវតែបញ្ឈប់បើពុំនោះទេនិងត្រូវបណ្តេញចេញពីសវនាការ។

មេធាវីរបស់លោក Trump បានជំទាស់ពេញអង្គសវនាការនៅក្នុងកាផ្តល់សក្ខីកម្ម ដោយសារតែ ចៅក្រម Merchan ពេញចិត្តនឹងនាងដែលធ្វើបានសម្រេចតាមចិត្តរបស់គាត់ជាច្រើនដង រួមទាំងនៅក្នុងពេលដែលនាង Daniels បានផ្តល់ព័ត៌មានលម្អិតដ៏អាក្រក់ៗអំពីទង្វើផ្លូវភេទដែលត្រូវបានពួកគេធ្វើការចោទប្រកាន់រួចមកហើយ។

ចៅក្រមក៏បានស្តីបន្ទោសលោកមេធាវីថា “ព័ត៌មានលម្អិតលើបន្ទាល់អង្គហេតុ” គឺ “មិនចាំបាច់” រង់ចាំរហូតដល់ពេលដែលនាង Daniels និយាយអំពីក្បឿងនៅលើឥដ្ឋនៃសណ្ឋាគារដែលនាងបាននិយាយថានាងនឹងដេកជាមួយ Trump កាលពីក្នុងឆ្នាំ ២០០៦ និងហើយគឺជាប្រធានបទផ្លូវភេទដែលពួកគេទាំងពីរបានពិភាក្សាគ្នា។

ប៉ុន្តែចៅក្រម Merchan បានចូលរួមជាភាគីមួយជាមួយនិងមេធាវីដែលថានាង Daniels គួរតែត្រូវបានអនុញ្ញាតឲ្យប្រាប់ចៅក្រមអំពីការស្នាក់នៅមួយយប់របស់នាងជាមួយមហាសេដ្ឋីអចលនទ្រព្យដើម្បីបង្កើត “ភាពជឿជាក់” របស់នាង។

នៅក្នុងអំឡុងពេលថ្លែងទីបន្ទាល់ដែលហាក់ដូចជាចេញពី “The Jerry Springer Show” នាងDaniels បានផ្តល់សក្ខីកម្មថានាងមានការរួមភេទ “រយៈពេលខ្លី” ជាមួយលោក Trump នៅក្នុង “វិហាផ្សព្វផ្សាយសាសនា” ។

នោះហើយគឺជាសេចក្តីថ្លែងទីបន្ទាល់សម្រាប់ដាក់បន្ទុកដែលធ្វើឲ្យមេធាវីរបស់លោក Trump ជំទាស់ហើយត្រូវបានគាំទ្រខណៈដែលចៅក្រមបានសំរេចថាការទទួលបានសក្ខីកម្មលម្អិតអំពីទង្វើផ្លូវភេទនេះនឹងត្រូវបានបដិសេធ។

ចៅក្រមមើលមិនឃើញថាមានប្រតិកម្មអ្វីឡើយ ខណៈដែល Daniels ពាក់ឈុតគីម៉ូណូពណ៌ខ្មៅពាក់អាវខ្មៅតឹង ពាក់វ៉ែនតាអង្គុយលើសក់ពណ៌ទង់ដែងដ៏រញ៉េរញ៉ៃដែលនាងបានរៀបរាប់លម្អិតអំពីជំនួបរួមភេទដែល Trump មិនបានប្រើស្រោមអនាម័យគឺដូចគ្នានិងតារាសម្តែងសិចដទៃទៀតតែងតែធ្វើបែបនេះ។

នាង Daniels បានក្រឡេកមើលមកលោក Trump នៅពេលខ្លះ បើទោះបីជាអ្នកទាំងពីរហាក់ដូចជាមិនបានបើកភ្នែកមើលគ្នាទៅវិញទៅមកក៏ដោយ។

នាងបានរំឮកថានាងបានជួបលោក Trump នៅក្នុងឆ្នាំ ២០០៦ នៅឯ Lake Tahoe នៅក្នុងអំឡុងពេលប្រកួតកីឡាវាយកូនហ្គោលហើយអ្នកទាំងពីរក៏បានជួបគ្នានិងនៅទីបំផុតនាងក៏ត្រូវបានគេអញ្ជើញឲ្យចូលរួមអាហារពេលល្ងាចជាមួយគាត់។

នាងDaniels បានផ្តល់សក្ខីកម្មថានាងបានទៅក្នុងបន្ទប់សណ្ឋាគារដ៏ប្រណិតរបស់លោក Trump ដើម្បីស្វែងរកគាត់ក្នុងសម្លៀកបំពាក់ “សូត្រ ឬ satin” ដែលស្រដៀងនឹង Hugh Hefner នៅមុនពេលគាត់ផ្លាស់ប្តូរដោយសមរម្យតាមការស្នើសុំរបស់នាង។

គាត់បានបង្ហាញរូបប៉ុន្មានសន្លឹកដល់នាង ដែលនាងបានឆ្លើយតបថា “អូ៎ ចុះប្រពន្ធវិញយ៉ាងម៉េចដែរ?”។ នាង Daniels បានរៀបរាប់ដោយសំដៅទៅលើ Melania ដែលបានរៀបការជាមួយ Trump កាលពីឆ្នាំមុន។

Daniels បានផ្តល់សក្ខីកម្មថានៅពេលនោះនាងបានញីច្រមុះលោកត្រាំដើម្បីជំរុញឲ្យលោក Trump យល់ព្រមងក់ក្បាលដោយនិយាយទាំងធុញទ្រាន់ថា “កុំបារម្ភអំពីរឿងប្រពន្ធពួកយើងមិនដែលដេកនៅក្នុងបន្ទប់តែមួយជាមួយគ្នានោះទេ” ។

នៅទីបំផុតនាង Daniels បានប្រាប់ចៅក្រមថា “ខ្ញុំពិតជាមានបន្ទាល់គ្រប់គ្រាន់ជាមួយនឹងភាពក្រអឺតក្រទមរបស់គាត់” ។

បន្ទាប់មកនាងបានប្រាប់លោក Trump ថា “គួរតែមាននរណាម្នាក់វាយអ្នកហើយ” ។

“តើអ្នកវាយគាត់នៅឯណា?” រដ្ឋអាជ្ញា Susan Hoffinger បានសួរនាងយ៉ាងដូច្នេះ។

Daniels បានឆ្លើយតបថា“ ត្រង់គូទ” ។

Daniels បាននិយាយថា នាងមិនបានប្រាប់មិត្តប្រុសរបស់នាងដែលជាអតីតអ្នកសាធារណៈអំពីទំនាក់ទំនងផ្លូវភេទនេះទេ ដោយសារតែនាង “ខ្មាសគាត់”។

នាងក៏បានអះអាងផងដែរថា លោក Trump បានបង្កើតភាពជិតស្និទ្ធខាងផ្លូវភេទជាមួយនាងនៅឆ្នាំក្រោយ បន្ទាប់ពីនាងត្រូវបានគាត់អញ្ជើញឲ្យទៅចូលរួមក្នុងកម្មវិធីប្រកួតសម្រស់បវរកញ្ញាអាមេរិកនៅទីក្រុង Los Angeles ប៉ុន្តែនាងបានប្រាប់គាត់ថា នាងកំពុងមករដូវដើម្បីអោយនាងអាចគេចចេញពីការរួមភេទជាមួយនិងគាត់។

លោក Blanche ដែលជាមេធាវីរបស់លោក Trump បានស្នើសុំការកាត់ក្តីលើ “ការរើសអើង” និងសក្ខីកម្មដ៏រស់រវើកហួសព្រំដែនរបស់នាង Daniels ដោយសំអាងលើកហេតុផលថាអាចជះឥទ្ធិពលលើគណៈវិនិច្ឆ័យប្រឆាំងនឹង Trump ។

លោកចៅក្រមបានបដិសេធការទាមទារនេះ ប៉ុន្តែបានទទួលស្គាល់ថាមានករណីមួយចំនួនដែលនឹងត្រូវទុកមិនចាត់ការទើបប្រសើរ”។

ទោះជាយ៉ាងណា លោកចៅក្រម Merchan បាននិយាយដោយយុត្តិធម៌ទៅកាន់មេធាវីរបស់លោកលោក Trump ថា “ខ្ញុំជឿថាសាក្សីពិបាកនឹងគ្រប់គ្រងណាស់”។

នាងDaniels ត្រូវបានគេនាំទៅបន្ទប់ម្ខាងជាមួយរដ្ឋអាជ្ញាដើម្បីនិយាយជាមួយនាង ហើយធានាថានាងនៅតែ “ផ្តោតអារម្មណ៍” នៅមុនពេលនាងឈរធ្វើជាសាក្សី ហើយនាងក៏បាននិយាយយឺតៗបន្ទាប់ពីនោះមក ហើយឆ្លាស់គ្នាមើលទៅរដ្ឋអាជ្ញា និងចៅក្រមម្តងមួយៗ។

មេធាវីរបស់ Trump អ្នកស្រី Susan Necheles នៅក្នុងអំឡុងពេលឆ្លងវគ្គសួរដេញដោល បានទទួលស្គាល់ថានាង Daniels ស្អប់លោក Trump ហើយចង់ឲ្យលោកត្រាំ “ទទួលខុសត្រូវលើរូបនាង” ។

Necheles បានដុត Daniels អំពីការបង្ហោះ Twitter ថាលោក Trump គឺជា “សប្បកក្រូច” កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ប៉ុន្តែ Daniels បានវាយបកវិញថាការធ្វើអត្ថាធិប្បាយបែបនេះពីព្រោះ “លោក Trump បានចំអកឲ្យនាងមុន”។

នៅក្នុងអំឡុងពេលនៃការស៊ើបអង្កេតដែលមានរបាយការណ៏ជាលាយលក្ខណ៍អក្សរ ដែលក្នុងនោះ Daniels ហាក់ដូចជាមានការខកចិត្តកាន់តែខ្លាំងឡើងដោយសារតែ Necheles បានជំរុញនាងឲ្យបង្ហាញលុយដែលនាងបានទាមទារសម្រាប់ការភ្ជាប់ទំនាក់ទំនងផ្លូវភេទជាមួយ Trump ។

“អ្នកបានយកលុយដោយអ្នកអះអាងថាអ្នកបានរួមភេទជាមួយ Donald Trump អស់រយៈពេលជាងមួយទសវត្សរ៍ហើយមែនទេ?” Necheles បាននិយាយនៅត្រង់ចំណុចមួយនេះ។

Daniels បានវាយបកវិញថា “ខ្ញុំបានយកលុយដោយសារតែខ្ញុំចង់ប្រាប់រឿងរបស់ខ្ញុំជាសាធារណ:។

លោក Trump ដែលបានចូលរួមនៅក្នុងសវនាការតុលាការចង់បង្ហោះសម្លេងនៅលើ X អំពីករណីនេះក្នុងអំឡុងពេលសម្រាក ក៏ប៉ុន្តែហាក់ដូចជាត្រូវបានគេ reclined នៅក្នុងកៅអីរបស់គាត់រវាងមេធាវីពីរនាក់ផ្សេងទៀតរបស់គាត់នៅក្នុងអំឡុងសាកសួរដេញដោល។

នៅមុននេះនាង Daniels បានរៀបរាប់អំពីរបៀបដែលលោក Trump និងអតីតមេធាវីរបស់គាត់ជា “អ្នកកែខៃហេតុការណ៏” ដែលលោកMichael Cohen ចង់ទិញរឿងក្តីរបស់នាងតាមរបៀប “ចាប់និងសម្លាប់”បំបាត់សាក្សី ដើម្បីកុំឲ្យនាងព្យាយាមបំផ្លាញផែនការខែតុលា ២០១៦ បន្ទាប់ពីលេចធ្លាយខ្សែអាត់ “Access Hollywood” ដ៏ល្បីល្បាញជាសាធារណ:។

នាង Daniels បានរំឭកពីអ្នកគ្រប់គ្រងរបស់នាងដែលបានស្ទាបស្ទង់ចិត្តរបស់នាងលើសំណើរបស់ពួកគេថាពួកគេចាប់អារម្មណ៍ក្នុងការចំណាយលើរឿងនេះ។

Daniels បានផ្តល់សក្ខីកម្មថា វាហាក់ដូចជា “សំណាងល្អបំផុត” សម្រាប់រូបនាងដែលបានកើតឡើង “ពីព្រោះថានៅពេលនោះខ្ញុំនៅមានសុវត្ថិភាព ហើយរឿងនឹងក៏មិនលេចធ្លាយជាសាធារណ:ផងដែរ” ។

លោក Trump ត្រូវបានចោទប្រកាន់ពីបទបញ្ជាឲ្យ Cohen បង់ប្រាក់ដល់ Daniels ហើយបន្ទាប់មកព្យាយាមបិទបាំងទាំងអស់នៅក្នុងការចោទប្រកាន់ពីបទ “ពុករលួយ” នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ។ លោកបានបដិសេធថាមិនបានប្រព្រឹត្តខុស និងបានរិះគន់ករណីនេះថាមានហេតុផលនយោបាយ។នាង Daniels ដែលគ្រោងនឹងបន្តផ្តល់សក្ខីកម្មបន្តទៅថ្ងៃព្រហស្បតិ៍នេះបន្ថែមទៀត នាងបានប្រាប់ក្រុមចៅក្រមអំពីរបៀបដែលនាងកំពុងពិចារណាលក់រឿងរបស់នាងទៅឲ្យប្រព័ន្ធផ្សព្វផ្សាយនៅមុនពេលផ្តល់ប្រាក់សំណង។

នាងបានទទូចថា “ការលើកទឹកចិត្តរបស់ខ្ញុំមិនមែនជាលុយទេវាគឺដើម្បីដកយករឿងនេះចេញ” ។

នៅពេលគាត់ចេញពីតុលាការ លោក Trump បានប្រាប់អ្នកយកព័ត៌មានថា ករណីប្រឆាំងនឹងរូបគាត់បានធ្លាក់ចុះទាំងស្រុង។

លោកបាននិយាយអំពីរដ្ឋអាជ្ញាថា៖ “ពួកគេគ្មានអ្វីនៅក្នុងសៀវភៅឬកំណត់ត្រានោះទេ ហើយសូម្បីតែអ្វីដែលគួរមានគឺវាតិចតួចណាស់ក្នុងសំណុំរឿងនេះករណីទាំងមូលគឺជាគ្រោះមហន្តរាយខាងផ្លូវនយោបាយ” ៕