ប្រែសម្រួល៖ ស-សម្បត្តិ
មេបញ្ជាការកងទ័ពអាកាសអាមេរិកលោក Frank Kendall បានធ្វើការហោះហើរយន្តហោះចម្បាំង លើវាលខ្សាច់ក្នុងរដ្ឋកាលីហ្វ័រញ៉ាដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។
កាលពីខែមុនលោកមេបញ្ជាការកងទ័ពអាកាស Kendall បានប្រកាសពីផែនការរបស់គាត់ក្នុងការហោះហើរយន្តហោះ F-16ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតហៅកាត់ថា (AI) ទៅកាន់គណៈកម្មាធិការការពារជាតិរបស់ព្រឹទ្ធសភាអាមេរិកដោយលើកឡើងអំពីសង្គ្រាមអាកាសនៅថ្ងៃអនាគតគឺពឹងផ្អែកលើយន្តហោះគ្មានមនុស្សបើកដែលដំណើរការដោយស្វ័យភាពគឺបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជំនាន់ថ្មី។
កាលពីថ្ងៃសុក្រ មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពអាកាសរូបនោះក៏បានធ្វើតាមផែនការរបស់គាត់ ដោយធ្វើឲ្យជឿជាក់ថា ការជឿនលឿនមួយនៅក្នុងអាកាសចរណ៍យោធា ចាប់តាំងពីយន្តហោះបំបាំងកាយត្រូវបានផលិតនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ។
លោកKendall បានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតហោះហើរទៅកាន់មូលដ្ឋានទ័ពអាកាស Edwards ដែលជាកន្លែងវាលខ្សាច់ដូចគ្នា ដើម្បីដកបទពិសោធ ក្នុងការហោះហើរជាក់ស្តែងដែលបញ្ជាដោយបច្ចេកវិទ្យាAI ។
បន្ទាប់ពីការហោះហើរនោះមក លោក Kendall បាននិយាយជាមួយអ្នកយកព័ត៌មាន Associated Pressអំពីបច្ចេកវិទ្យានិងតួនាទីចម្បងរបស់ AI ដែលវានឹងដើរតួក្នុងការប្រយុទ្ធលើលំហអាកាស“ យើងអាចមានហានិភ័យផ្នែកសុវត្ថិភាពប្រសិនបើយើងមិនប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតចំណុចនេះហើយចាំបាច់យើងត្រូវតែមានវា“។
អ្នកយកព័ត៌មាន Associated Press និង NBC បានទទួលការអនុញ្ញាតឲ្យចូលមើលការហោះហើរជាសម្ងាត់ជាមួយនឹងលក្ខខណ្ឌមិនរាយការណ៍អំពីបញ្ហានេះរហូតដល់ការហោះហើរត្រូវបានបញ្ចប់ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។យន្តហោះ F-16 ដែលគ្រប់គ្រងដោយ AI ត្រូវបានគេហៅថា Vista វាហោះក្នុងល្បឿនជាង ៥៥០ ម៉ាយក្នុងមួយម៉ោង ដែលធ្វើឲ្យគាត់រងសម្ពាធលើរាងកាយជិតប្រាំដងនៃកម្លាំងទំនាញ។
ការហោះហើរក្បែរ Vista និង Kendall គឺជាយន្តហោះ F-16 បើកបរដោយមនុស្សពិត ហើយយន្តហោះទាំងពីរបានហោះក្នុងចម្ងាយ ១០០០ ហ្វីតឃ្លាតពីគ្នាទៅវិញទៅមកដោយធ្វើការបង្វិលជុំដើម្បីបង្ខំគូប្រជែងរបស់ពួកគេឲ្យធ្លាក់ចូលអន្ទាក់ដើម្បីវាយប្រហារ។
មនុស្សជាច្រើនប្រឆាំងនឹងគំនិតនៃបច្ចេកវិទ្យាAI របស់កុំព្យូទ័រដែលវាបានធ្វើការសម្រេចចិត្តកត្តានេះហើយធ្វើឲ្យមនុស្សជាច្រើនខ្លាចថា AI ប្រហែលជាថ្ងៃណាមួយអាចទម្លាក់គ្រាប់បែកលើមនុស្សដោយមិនពិគ្រោះជាមួយមនុស្សជាមុន។
មនុស្សក៏ដូចគ្នាដែលសារប្រឆាំងនឹងឧបករណ៏ធ្វើសង្រ្គាមដែលដំណើរការដោយ AI ក៏កំពុងស្វែងរកការរឹតបន្តឹងកាន់តែខ្លាំងលើការប្រើប្រាស់វាផងដែរ។ក្រុមមួយក្នុងចំណោមក្រុមដែលស្វែងរកការរឹតបន្តឹងខ្លាំងជាងនេះគឺគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ។
ក្រុមនេះបានព្រមានថា អាវុធស្វយ័ត គឺជាមូលហេតុបង្កឲ្យមានការព្រួយបារម្ភ និងទាមទារឲ្យមានការឆ្លើយតបជាបន្ទាន់ទៅនឹងនយោបាយអន្តរជាតិដែលថា “ការព្រួយបារម្ភកាន់តែរាលដាល និងធ្ងន់ធ្ងរអំពីការសម្រេចចិត្តនៃការស្លាប់ និងការស្លាប់ចំពោះឧបករណ៍ចាប់សញ្ញា និងកម្មវិធីនាៗ”។
លោក Kendall បាននិយាយថាការត្រួតពិនិត្យរបស់មនុស្សតែងតែអនុវត្តនៅពេលដែលអាវុធនោះត្រូវបានពិចារណាជាមុនសិន។
កងទ័ពអាកាសគ្រោងនឹងបំពាក់យន្តហោះដ្រូនដែលដំណើរការដោយ AI ជាង ១,០០០ គ្រឿង ដែលនឹងដំណើរការជាលើកដំបូងនៅក្នុងឆ្នាំ ២០២៨ ។
កាលពីខែមីនា មន្ទីរបញ្ចកោណបាននិយាយថា ខ្លួនកំពុងសម្លឹងរកមើលការអភិវឌ្ឍយន្តហោះដែលបញ្ជាដោយបញ្ញាសិប្បនិម្មិត(AI)ជំនាន់ថ្មី ដោយផ្តល់កិច្ចសន្យាចំនួនពីរសម្រាប់ក្រុមហ៊ុនឯកជនមួយចំនួនដើម្បីប្រកួតប្រជែងគ្នា។
គម្រោងសហប្រតិបត្តិការប្រយុទ្ធហៅថា (Collaborative Combat Aircraft (CCA)) គឺជាផ្នែកមួយនៃកម្មវិធីទឹកប្រាក់ ៦ ពាន់លានដុល្លារ ដែលនឹងបន្ថែមយន្តហោះគ្មានមនុស្សបើកថ្មីៗយ៉ាងហោចណាស់ ១,០០០ គ្រឿងដល់កងទ័ពអាកាសអាមេរិក។
យន្តហោះគ្មានមនុស្សបើកនឹងត្រូវបានរចនាឡើងដើម្បីដាក់ពង្រាយជាមួយយន្តហោះដែលបើកបរដោយមនុស្ស និងផ្តល់គម្របសម្រាប់ពួកគេ ដោយដើរតួជាអ្នកអមដំណើរជាមួយនឹងសមត្ថភាពសព្វាវុធពេញលេញ។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារ The Wall Street Journal បានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើក ក៏អាចដើរតួជាអ្នករុករក ឬជាមជ្ឈមណ្ឌលទំនាក់ទំនងផងដែរ។
ក្រុមហ៊ុនដែលដេញថ្លៃសម្រាប់កិច្ចសន្យានេះរួមមាន Boeing, Lockheed Martin, Northrop Grumman, General Atomics និង Anduril Industries ។
ការកាត់បន្ថយថ្លៃដើមគឺជាធាតុផ្សំមួយនៃ AI ដែលមន្ទីរបញ្ចកោណបន្តគម្រោងនេះ។
នៅក្នុងខែសីហា ឆ្នាំ ២០២៣ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ Kathleen Hicks បាននិយាយថា ការដាក់ពង្រាយយន្តហោះស្វយ័តដំណើរការដោយ AI នឹងផ្តល់នូវរូបរាង “តូចហើយ ឆ្លាត តម្លៃថោក និងបរិមាណច្រើន” គ្រឿងបរិក្ខារដែលអាចផ្គត់ផ្គង់ដល់យោធាអាមេរិក ដោយជួយជួសជុលផ្លាស់ប្តូរតាមរយ:ច្នៃប្រឌិតរបស់យោធាអាមេរិក” ។
ប៉ុន្តែគំនិតនេះគឺមិនអាចរំលងពីចិនបានទេគឺចិនបានធ្វើទំនើបកម្មប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ដែលមានលក្ខណៈទំនើបជាងមុន និងធ្វើយន្តហោះគ្មានមនុស្សបើកប្រឈមនឹងហានិភ័យនៅពេលដែលពួកគេហោះមកជិតពេក។
យន្តហោះគ្មានមនុស្សបើកមានសក្តានុពលក្នុងការរំខានដល់ប្រព័ន្ធការពារ ហើយអាចត្រូវបានប្រើដើម្បីរារាំងពួកគេនិងជួយឃ្លាំមើលជំនួសអ្នកបើក៕