ព័ត៌មានជាតិ

ប្រធានគណៈកម្មការ ខ ២៧ ចុះជួយស្រុកស្វាយចេកចូលរួមកិច្ចប្រជុំ ស្តីពីការអនុវត្តន៍ផែនការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ៖ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ ២៧ កាលពីថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះជួយឃុំចំនួន៤ របស់ស្រុកស្វាយចេក ចំនួន ២៧នាក់ ទៅចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តន៍ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ខណ្ឌ នៅសាលប្រជុំគណៈកម្មាធិការបក្សស្រុកស្វាយចេក។

កិច្ចប្រជុំនោះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈើយ ចាន់ណា ប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងបានចូលរួមជាគណៈអធិបតីដោយលោក សេង ស៊ីណារិន អនុប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ លោក អ៊ុង សំអាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយចេក ។

សូមបញ្ជាក់ថា ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះជួយស្រុកស្វាយចេក និង លោក លោកស្រី ប្រធាន អនុប្រធានបក្សស្រុក ប្រធានបក្សឃុំ ប្រធានបក្សភូមិ និងសមាជិកសមាជិកាសរុបចំនួន១១៤នាក់ ៕