ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ អគ្គិភ័យដែលសមត្ថកិច្ចថាបង្កឡើងពីការឆ្លងចរន្តអគ្គិសនី បានឆាបឆេះបំផ្លាញលំនៅឋានប្រជាពលរដ្ឋអស់ចំនួនបួនខ្នង នៅភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក នៅម៉ោងជាង ១១ ព្រឹកថ្ងៃទី ៧ ឧសភានេះ។ ប៉ុន្តែករណីនេះមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា៖ ក្រៅពីភ្លើងឆេះផ្ទះអស់ចំនួនបួនខ្នង គឺបានឆេះអស់មាស ប្រាក់ សម្ភារប្រើប្រាស់ ទ្រព្យសម្បត្តិ ជាច្រើនផ្សេងទៀត ក្នុងនោះ៖ ១/ផ្ទះសង់អំពីឈើប្រក់ក្បឿងប្រវែង ៧ម៉ែត្រ គុណ ៨ម៉ែត្រ ខូចខាតសម្ភារ រួមមាន:-មាសចំនួន០១តម្លឹង ០២ជី ,ប្រាក់ដុល្លារសរុប ចំនួន៤.០០០ដុល្លារ,ប្រាក់រៀលសរុប ចំនួន០៣លានរៀល,ស្រូវ ចំនួន៦០បេ, ម៉ាស៊ីនបោកស្រូវ ចំនួន០១គ្រឿង និងម៉ូតូ ម៉ាកMD គ្មានផ្លាកលេខ ចំនួន០១គ្រឿង ម្ចាស់ឈ្មោះ ក្លេង ម៉ៅ ភេទប្រុសអាយុ៦៨ឆ្នាំ, ២/ ផ្ទះសង់អំពីឈើប្រក់ស័ង្កសីប្រវែង ៦ម៉ែត្រគុណ៨ម៉ែត្រ ខូចខាតសម្ភាររួមមាន៖ ប្រាក់ដុល្លារសរុប ចំនួន២៥០០ដុល្លារ,គ្រែដេកធ្វើអំពីឈើ ចំនួន០៣ ម្ចាស់ឈ្មោះ ម៉ៅ មឿន ភេទប្រុសអាយុ៤៨ឆ្នាំ, ៣/ ផ្ទះសង់អំពីឈើប្រក់ក្បឿងប្រវែង ៧ម៉ែត្រគុណ ៩ ម៉ែត្រ ខូចខាតសម្ភាររួមមាន៖ ប្រាក់ដុល្លារសរុប ចំនួន១៥០០ដុល្លារ,ប្រាក់រៀលសរុប ចំនួន៧លានរៀល, ខ្សែ ក ផ្លាកទីនវៀតណាម ចំនួន០១ខ្សែ គិតជាទឹកប្រាក់សរុប ចំនួន៦០០ដុល្លារ,ទូទឹកកក ចំនួន០១គ្រឿង ,ទូដែកដាក់ខោអាវ ចំនួន០២ គ្រឿង,ស្រូវសរុបចំនួន៣០បេ ម្ចាស់ឈ្មោះ ហៀវ អ៊ី ភេទប្រុសអាយុ៤៦ឆ្នាំ និង៤/ផ្ទះសង់អំពីឈើប្រក់ក្បឿងប្រវែង ៧ម៉ែត្រគុណ ៩ម៉ែត្រ ខាងក្រោមរៀបបន្ទប់ធ្វើអំពីបេតុងប្រវែង៦ម៉ែត្រគុណ៧ម៉ែត្រ ខូចខាតសម្ភាររួមមាន៖ -ប្រាក់ដុល្លារសរុប ចំនួន៣.០០០ដុល្លារ ,ប្រាក់រៀលសរុប ២លានរៀល,ពូកដេក ចំនួន០៣,ស្រូវសរុប ចំនួន៤០បេ,ម្រេចសរុប ចំនួន០៧បេ,ម៉ាស៊ីនកិនម្រេច ចំនួន០១គ្រឿង -ម៉ាស៊ីនបូមទឹកប្រើសាំង ចំនួន០១គ្រឿង ម្ចាស់ឈ្មោះនៅ សាំងភេទប្រុសអាយុ៤៧ឆ្នាំ។
ប្រភពបានបន្តថា៖ករណីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក០១គ្រឿងនិងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន០២គ្រឿង ស្រុកមេមត់០១គ្រឿង ក្រុងសួង០១គ្រឿង ស្រុកតំបែរ០១គ្រឿង សរុបចំនួន០៦គ្រឿង និងប្រើប្រាស់ទឹកអស់ ចំនួន០៦ ស៊ីទែន និងរថយន្តទឹករបស់ក្រុមហ៊ុនចំការកៅស៊ូក្រែកចំនួន០៤គ្រឿង បច្ចុប្បន្នបានរលត់ទាំងស្រុង៕