សន្ដិសុខសង្គម

នគរបាលជំនាញខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយបែតឃាត់ខ្លួនអ្នកលក់គ្រឿងញៀន២នាក់ ដកហូតបាន៦ថង់ និង WY : ចំនួន ១៩.០៦១គ្រាប់

បន្ទាយ
បន្ទាយមានជ័យ :ជនសង្ស័យ២នាក់ ជាអ្នកជំនួញគ្រឿងញៀនដ៏ធំ១នៅក្រុងប៉ោយប៉ែត ត្រូវបានកំលាំងនគរបាលក្រុងនេះឃាត់ខ្លួន បាន នៅវេលាម៉ោង៦ល្ងាចនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ។

កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងផ្នែកជំនាញនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបានអនុវត្តន៍តាមបទបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្ត ។

កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដោយមានការសម្របសម្រួល ពីលោក ព្រះរាជអាជ្ញារង លឹម ប៊ុនសុភ័ក្រ បានបើកការស្រាវជ្រាវនិងឈានដល់ឃាត់ខ្លួន ជនសង្ស័យប្រុសស្រីចំនួន២នាក់ជាអ្នកជំនួញគ្រឿងញៀនដ៏ធំ នៅក្នុងក្រុងប៉ោយប៉ែត ។

នសង្ស័យឈ្មោះ: ១-ឈ្មោះ ឆេង លាង ភេទប្រុស អាយុ៣៩ឆ្នាំ នៅចំណុចតាមផ្លូវ សាធារណ: ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និង២ ឈ្មោះ សាន សាណា ភេទស្រី អាយុ៣៩ឆ្នាំ នៅចំណុច ការ៉ាសសាំងPTT ស្តិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

សមត្ថកិច្ចចំរុះបានធ្វើការដកហូតបានវត្ថុតាងថ្នាំញៀនជាច្រើនមុខ ១ម្សៅក្រាមស(ខេ)ចំនួន៦ថង់តូចទម្ងន់៣០៨,៤០ក្រាម ២-ថ្នាំគ្រាប់អក្សwyចំនួន ១៩.០៦១គ្រាប់ ថវិការមួយចំនួន និង សម្ភារ:ពាក់ព័ន្ធមួយចំនួន។
និងឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួចកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការកាលពីថ្ងៃទី០៣ខែឧសភាឆ្នាំ២០២៤ ៕