កីឡា

គ្រូបង្វឹក Man City លោក Guardiola ណែនាំអង់គ្លេសឱ្យទទួលបានជោគជ័យក្នុងអឺរ៉ូ

ប្រែសម្រួល៖ ស្រីស្រស់

អ្នកចាត់ការទូទៅរបស់ Manchester City លោក Pep Guardiola បាននិយាយថា អង់គ្លេសអាចឈ្នះជើងឯកអឺរ៉ុបនៅឆ្នាំនេះ និងបញ្ចប់ការខកខានជាបន្តបន្ទាប់របស់ពួកគេនៅក្នុងការប្រកួតធំៗ។

ក្រោមការដឹកនាំរបស់លោក Gareth Southgate ក្រុមជម្រើសជាតិអង់គ្លេសបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2018 និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 ក៏ដូចជាបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ Euro 2020 ដែលពួកគេបានចាញ់ក្រុមអ៊ីតាលី។

លោក Guardiola បាននិយាយថា ការលេងរបស់អង់គ្លេសបានឆ្លុះបញ្ចាំងពីការបង្ហាញរបស់ Manchester City នៅក្នុងក្របខ័ណ្ឌ Champions League ដែលពួកគេបានឈ្នះជាលើកដំបូងកាលពីរដូវកាលមុន បន្ទាប់ពីខកខានជាច្រើនឆ្នាំ។

លោក Guardiola បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួតក្រុមរបស់គាត់នៅ Premier League ទល់នឹង Wolverhampton Wanderers ថា “ក្រុមជម្រើសជាតិ? ពិតជាល្អណាស់។ ប៉ុន្តែវាមិនមែនគ្រាន់តែជាទេពកោសល្យរបស់ខ្សែប្រយុទ្ធនោះទេ វាគឺជាកញ្ចប់ទាំងមូល ក្រុមទាំងមូល។ Gareth ដឹងយ៉ាងច្បាស់នូវអ្វីដែលគាត់ត្រូវធ្វើ”

“ខ្ញុំមានអារម្មណ៍ អ្នកគ្រប់គ្នាមានអារម្មណ៍ថា ក្រុមជម្រើសជាតិអង់គ្លេស ក្នុងព្រឹត្តិការណ៍ចុងក្រោយ ព្រឹត្តិការណ៍ World Cup និងជើងឯកទ្វីបអឺរ៉ុប ពួកគេបានបោះជំហាន។ ពួកគេជិតដល់ហើយ ពួកគេពិតជាកៀកណាស់។ ពួកគេចាញ់វគ្គផ្តាច់ព្រ័ត្រ ហើយទទួលបាន ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕