អន្តរជាតិ

មេធាវី Trump បញ្ជាក់ក្នុងសវនាការថាលុយ១៣០,០០០ ដុល្លារមិនមែនជាលុយបិទមាត់សាក្សីទេ

ដោយ៖ ស្រីស្រស់

មេធាវីរបស់លោក Trump  បានអះអាងនៅក្នុងសវនាការកាត់ក្តីរបស់លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំនួន ១៣០,០០០ ដុល្លារដែលត្រូវបានផ្តល់ឲ្យនាង “មិនមែនជាលុយបំបិទមាត់សាក្សីទេ”។


Keith Davidson បានប្រឈមមុខនៅក្នុងតុលាការកំពូល Manhattan ក្នុងការផ្តល់សក្ខីកម្មដោយនិយាយថាគាត់ចង់លាតត្រដាងអំពីឈុតឆាកការរៀបចំឡើងដោយអតីតមេធាវីលោក Trump កាលពីពេលនោះគឺលោក Michael Cohen ជាមួយតារាអាសអាភាសថាវាជា “ដំណោះស្រាយសម្រាប់បណ្តឹងរដ្ឋប្បវេណី”។

Trump កំពុងស្ថិតក្នុងដំណាក់ការកាត់ទោសលើបទចោទប្រកាន់ថាបានក្លែងបន្លំកំណត់ត្រាទាក់ទងនឹងការបង់ប្រាក់ចំនួន ១៣០,០០០ ដុល្លារនេះ។
Davidson អ្នកការពារសេចក្តីថ្លែងហេតុនៅក្នុងឆ្នាំ ២០១៨ ដែលគាត់បានសរសេរក្នុងនាម Daniels ដែលអះអាងថានាងមិនដែលមាន “ទំនាក់ទំនងផ្លូវភេទ និង/ឬស្នេហាជាមួយ Donald Trump” គឺជាអង្គហេតុដ៏ជាក់លាក់មួយ។
មេធាវី Trump លើកឡើងថា Davidson កាលពីពេលនោះបានរៀបចំឈុតឆាកជុំវិញរឿងរ៉ាវរបស់នាងកាលពីឆ្នាំ ២០០៧ ជាមួយ Trump នៅមុនការបោះឆ្នោតឆ្នាំ ២០១៦ ដែលរដ្ឋអាជ្ញានិយាយថានាងត្រូវបាន Cohen ផ្តល់ប្រាក់ដើម្បីបិទមាត់ឲ្យនៅស្ងៀមស្ងាត់។

ការចោទប្រកាន់ប្រឆាំងនឹង Trump គឺកើតឡើងដោយសារតែមានការក្លែងបន្លំកំណត់ត្រាអាជីវកម្មរបស់គាត់ដោយបង់ប្រាក់ឲ្យ Cohen ចំនួន ១៣០,០០០ ប៉ុន្តែបែជាចុះបញ្ជីថាជា ‘ថ្លៃសេវាកម្មផ្លូវច្បាប់’ ។

Trump បានអះអាងថាគាត់មិនមានពិរុទ្ធលើការចោទប្រកាន់ពីបទល្មើសចំនួន ៣៤ចំណុច ហើយបានបដិសេធថាគាត់មិនធ្លាប់មានទំនាក់ទំនងផ្លូវភេទជាមួយ Daniels ដែលនាងនឹងមកផ្តល់សក្ខីកម្មនៅពេលក្រោយ។

មេធាវីរបស់លោក Trump ក៏បានទាញយកព័ត៌មានលម្អិតលើអង្គហេតុនៃដំណោះស្រាយរបស់ Davidsonដោយចង្អុលបង្ហាញថាគាត់តំណាងឲ្យអតិថិជនដែលត្រូវបានផ្តល់ប្រាក់ដោយតារាសម្ដែង Charlie Sheen ហើយក៏ចំអកសួរទៅកាន់គាត់ថាតើគាត់ទទួលបានកូនក្តីម្នាក់ទៀតបង់ប្រាក់សម្រាប់ការលេចធ្លាយឯកសារវេជ្ជសាស្ត្ររបស់ Lindsay Lohan ទៅដែរឬទេ។

TMZ Davidson បាននិយាយអំពីវគ្គ Lohan ថា “ខ្ញុំមិនចាំទេ” ។


Davidson ក៏បានរំលឹកអំពីទំនាក់ទំនងរបស់គាត់ជាមួយ Cohen ថាមានទំនាក់ទំនងល្អជាមួយគ្នា។
គាត់បានរៀបរាប់ពីលោក Trump ដែលជាអ្នកដកគាត់ចេញពីការងារគណៈរដ្ឋមន្ត្រីរបស់គាត់កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៦ គាត់បានផ្តល់សក្ខីកម្មកាលពីថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះ។

Cohen ដែលបានចាកចេញពីក្រុមការងាររបស់លោក Trump នៅក្នុងឆ្នាំ ២០១៨ បាននិយាយជាមួយ Davidson អំពីក្តីសង្ឃឹមរបស់គាត់នៅក្នុងការតែងតាំងជាអគ្គរដ្ឋអាជ្ញាឬជាប្រធានបុគ្គលិករបស់ Trump ។ Davidson បានបើកកកាយប្រាប់ក្រុមចៅក្រមយ៉ាងដូច្នេះ។
លោកបានបន្ថែមថា លោក Cohen បានស្រែកតាមទូរសព្ទអំពីរឿងរ៉ាវដែលមិនទាន់បានសងប្រាក់វិញសម្រាប់ប្រាក់ដែលបានបង់ទៅឲ្យ Daniels ។

លោក Cohen បាននិយាយដោយសំដៅទៅលើការសងប្រាក់របស់ Daniels ថា “បុរស f-king នោះមិនបានបង់ប្រាក់ឲ្យខ្ញុំចំនួន ១៣០,០០០ ត្រឡប់មកវិញនៅឡើយទេ” នោះគឺសំដៅលើលោក Trump ។

Cohen ធ្លាប់បាន “ធ្លាក់ទឹកចិត្ត” និង “អស់សង្ឃឹម”ក្នុងការហៅទូរសព្ទកាលពីខែធ្នូ ២០១៦ ខណ:ដែល Davidson បានលាតត្រដាងអំពីឈុតឆាកទាំងអស់នេះជុំវិញរឿងអាស្រូវរបស់លោក Trump ។
លោក Davidson បានសង្កត់ធ្ងន់ថា៖ “ខ្ញុំគិតថាគាត់នឹងសម្លាប់ខ្លួន”។

អយ្យការក៏បានណែនាំផងដែរនូវការកត់ត្រាការហៅទូរសព្ទដែលធ្វើឡើងដោយ Cohen ដែលនៅទីបំផុតត្រូវបានកាត់ទោសដាក់ពន្ធនាគារសហព័ន្ធរយៈពេល ៣ ឆ្នាំបន្ទាប់ពីបានរកឃើញកំហុសចំពោះការចោទប្រកាន់ពីបទគេចពន្ធ និងធ្វើសេចក្តីថ្លែងហេតុមិនពិតនៅក្នុងសវនាការតុលាការ។

មានពាក្យមួយឃ្លាដែលគាត់បានប្រាប់លោក Davidson អំពីលោក Trump ថា “ខ្ញុំមិនអាចប្រាប់អ្នកថាតើគាត់និយាយជាមួយខ្ញុំប៉ុន្មានដងនោះទេ ដឹងទេថា “ខ្ញុំស្អប់រឿងដែលយើងបានធ្វើកន្លងមក” ។
គឺវាលេចឡើងនៅក្នុងទម្រង់ដែល Cohen ចង់និយាយសំដៅទៅលើការបង់ប្រាក់ឲ្យទៅ Daniels ។

លោក Trump ដែលមានអាយុ ៧៧ ឆ្នាំបានអង្គុយស្ងៀមស្ងាត់ក្នុងការសង្កេតសក្ខីកម្មនៅមុខតុការពារក្តី ដោយពាក់ឈុតពណ៌ខៀវទឹកសមុទ្រ អាវពណ៌ស និងក្រវាត់ពណ៌លឿង mustard ។

មេធាវីរបស់អតីតប្រធានាធិបតី Trump បានអះអាងថា សក្ខីកម្មនាពេលខាងមុខរបស់ Cohen នៅឯការកាត់ក្តីមិនអាចជឿទុកចិត្តបានទេ ពីព្រោះអតីតមេធាវីរូបនេះត្រូវបានដកហូតតំណែង ហើយជាប់ពន្ធនាគារក្រោមបទចោទប្រកាន់ថាបានសូកប៉ាន់ប្រាក់ “បំបិទមាត់” ដូចគ្នាបើធៀបនឹង Daniels គឺចេញមុខមកសម្តែងបំប្លែងការពិតសម្រាប់ជាការសងសឹកប្រឆាំងនឹងលោក Trump ។

ការិយាល័យរដ្ឋអាជ្ញាស្រុក Manhattan បានលើកឡើងថា Cohen មាន “បន្ទុក” ដោយយោងតាម ឯកសារភស្តុតាង និងសក្ខីកម្មពីសាក្សីផ្សេងទៀតនិងគណនីបម្រុងទុករបស់គាត់។

លោក Trump ត្រូវប្រឈមមុខជាប់ពន្ធនាគាររហូតដល់ ៤ ឆ្នាំប្រសិនបើត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្ម៕